• 2022-07-14 03:00:20
  • ចំណេះដឹង

215/60R15 89H ! អ្នកដឹងអត្ថន័យនៃលេខលើសំបកកង់ទេ? នេះជាវិធីរើសសំបកកង់បានត្រឹមត្រូវ

  • 2022-07-14 03:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេខនៅលើសំបកកង់ឡានមានច្រើនខ្ទង់ណាស់ ដែលតួនីមួយៗសុទ្ធតែមានអត្ថន័យរៀងៗខ្លួន ហើយជឿថាមានប្រិយមិត្តខ្លះក៏យល់ខុសពីលេខទាំងនេះដែរ។ ថ្ងៃនេះ Sabay នឹងបង្ហាញ ពន្យល់លម្អិតអំពីលេខលើសំបកកង់ ក៏ដូចជាប្រាប់ពីរបៀបជ្រើសរើសកង់ដែលអ្នកចូលចិត្ត។

A. ប្រភេទសំបកកង់

អក្សរតួរដំបូងនឹងប្រាប់អ្នកថាសំបកនេះជាប្រភេទអ្វី ដោយចែកជា ៣ គឺ៖

  • P សម្រាប់ឡានគ្រួសារ
  • LT សម្រាប់ឡានដឹកខ្នាតតូច ឬឡាន SUV ភីកអាប់ដែលមានទម្ងន់ធ្ងន់
  • ST សម្រាប់ប្រើលើរ៉ឺម៉កសណ្តោង

B. ទទឹងសំបកកង់ គិតជាមីល្លីម៉ែត្រ

លេខ៣ខ្ទង់បន្ទាប់ គឺជាលេខគិតជាមីល្លីម៉ែត្រសម្រាប់បញ្ជាក់ពីទទឹងនៃកង់។ ប្រសិនបើអ្នកចង់បានកង់រីកទទឹង ត្រូវរើសយកកង់ដែលមានលេខធំជាងលេខបច្ចុប្បន្ន។

C. កំពស់សំបកកង់ គិតជា % នៃទទឹង

សំបកកង់មានទទឹង និងមានកម្ពស់ជញ្ជាំង ហើយលេខដែលនៅបន្ទាប់ពីលេខបីខ្ទង់នោះ គឺជាចំនួនភាគរយធៀបទៅនឹងទំហំទទឹង។ ឧទាហរណ៍សំបក 215/60 មានន័យថាកង់នោះមានទទឹង ២១៥មីល្លីម៉ែត្រ ជាមួយនឹងកំពស់ជញ្ជាំង ១២៩មីល្លីម៉ែត្រ។ ដូច្នេះប្រសិនបើអ្នកចង់បានកង់ក្រាស់ជាងមុន អ្នកអាចប្រើលេខទទឹងដដែល ប៉ុន្តែរើសលេខកំពស់ឲ្យច្រើនជាងមុន ឬក៏ជ្រើសរើសលេខទទឹងធំជាងមុន នោះកម្ពស់ក៏ខ្ពស់ជាងមុនដែរ។

D. ប្រភេទក្រឡាខាងក្នុងសំបក

ក្រឡាក្នុងសំបកចែកចេញជាពីរគឺ R និង D ប៉ុន្តែគេកម្រឃើញមានប្រភេទ D ណាស់។ ប្រភេទអក្សរ R ជាកង់ប្រភេទ Radial ផ្គុំឡើងដោយសសៃនីឡុង ដែលលួសត្បាញចូលគ្នា ស្របតាមបណ្តោយបាតសំបកកង់។

D ជាប្រភេទកង់ធម្មតា មានក្រឡាក្នុងសំបកកង់ខ្វែងគ្នា ឃើញមានប្រើប្រាស់លើប្រភេទកង់រ៉ឺម៉កសណ្តោង។

E. ទំហំអង្កត់ផ្ចិតរង្វង់ខាងក្នុង(រង្វង់យ៉ាន់) គិតជាអ៊ីញ

ចំណុចនេះជឿថាបងប្អូនទាំងអស់គ្នាបានដឹងហើយ យ៉ាន់ទំហំប៉ុន្មានអ៊ីញ គឺរើសយកសំបកប៉ុណ្ណោះអ៊ីញគឺដឹងតែដាក់ត្រូវហើយ។

កន្លែងនេះសូមបញ្ជាក់បន្តិចថា ទំហំយ៉ាន់មិនអាចកំណត់ទំហំកង់ទាំងមូលបានទេ ដោយទំហំកង់ទាំងមូលគឺអាស្រ័យលើសំបកកង់ទៅវិញទេ។ ឧទាហរណ៍កង់ដែលបំពាក់លើរថយន្ត Pruis មានលេខ 215/45R17 មានទំហំតូចជាងកង់ដែលមានលើរថយន្ត SUV / Pick Up ដែលប្រើកង់ 265/65R17។

F. កម្រិតទម្ងន់ផ្ទុក

Load Index ឬកម្រិតទម្ងន់ផ្ទុកនឹងបញ្ជាក់ពីទម្ង់ដែលកង់នោះអាចទ្របាន។ តារាងលម្អិតនៅខាងក្រោម។

G. កម្រិតធន់នឹងល្បឿន

សំបកកង់នីមួយៗគឺមានចន្លោះសុវត្ថិភាពល្បឿនអតិបរមាខុសៗគ្នា ដូច្នេះហើយមុននឹងបើកបរលឿនគួរចាប់អារម្មណ៍មើលសិនតាតើសំបកដែលកំពុងប្រើប្រាស់នោះអាចទាំងទ្ររួចឬអត់។ តារាងលម្អិតនៅខាងក្រោម។

អត្ថបទ៖ Thea Sothun

មតិយោបល់