• 2022-07-05 04:48:58
  • ចំណេះដឹង

អាខោន Facebook សាកប្រើលេខសម្ងាត់បែបនេះ Hacker ដេកស្មានមួយអាទិត្យមិនប្រាកដនឹកឃើញ

  • 2022-07-05 04:48:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកទំនងជាកំពុងប្រើលេខសម្ងាត់លើ Facebook ជាភាសាអង់គ្លេស ប៉ុន្ដែមួយផ្លូវវាងមួយដើម្បីកុំឱ្យ Hacker ឬអ្នកវាយប្រហារយកគណនីអ្នកបាន អ្នកគួរប្រើប្រាស់លេខសម្ងាត់ជាភាសាខ្មែរ បូករួមនឹងលេខ ឬសញ្ញាសម្គាល់មួយចំនួន។

ហេតុអ្វីគប្បីប្រើលេខសម្ងាត់Facebook ជាភាសាខ្មែរ?

ហេតុផលព្រោះតែ អ្នកវាយប្រហារលើអ៊ីនធឺណិត ឬ Hacker ច្រើនតែប្រើវិធីសាស្ត្រវិភាគ ឬប្រើបណ្ណាល័យលេខសម្ងាត់ជាភាសាអង់គ្លេស មិនប្រើភាសាខ្មែរនោះឡើយ ដូចនេះគណនីរបស់យើងអាចវាងពីផ្លូវរបស់ពួកគេបាន។

មួយវិញទៀត បើមាននរណាម្នាក់ព្យាយាមប៉ុនប៉ងចង់លួចគណនី Facebook របស់អ្នក ត្រឹមអង្គុយទាយលេខកូដស្មានៗ ភាគរយខ្ពស់គេនឹងស្មានលេខកូដជាភាសាអង់គ្លេស គេអាចមិននឹកឃើញលេខកូដជាភាសាខ្មែរនោះឡើយ ព្រោះមនុស្សភាគច្រើនទម្លាប់ប្រើលេខសម្ងាត់ជាភាសាអង់គ្លេសទៅហើយ។

យ៉ាងណាក៏ដោយ ការវាយប្រហារកម្រិតខ្ពស់មួយទៀត គឺគេអាចហេគរំលងលេខសម្ងាត់បាន ដូចនេះដើម្បីសុវត្ថិភាពកាន់តែខ្ពស់អ្នកគប្បីប្រើមុខងារ សោរពីជាន់ឬ two-factor authentication បន្ថែម ដើម្បីផ្ទៀងផ្ទាត់ log in ជាមួយនឹងទូរសព្ទ។

បន្ថែមពីនេះ អ្នកគប្បីការពារឱ្យសុវត្ថិភាពខ្ពស់បន្ថែមទៅអ៊ីមែលដែលយកបង្កើតអាខោន Facebook ឬរក្សាលេខទូរសព្ទឱ្យបានល្អជៀសវាងគេលួចយកទៅ៕

អត្ថបទ៖ កុសល

មតិយោបល់