- 2022-06-24 01:30:29
- ចំណេះដឹង
ដឹងទេ តើផែនដីមានទឹកច្រើនប៉ុណ្ណា?
- 2022-06-24 01:30:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ តើផែនដីមានទឹកច្រើនប៉ុណ្ណា?
ចន្លោះមិនឃើញ
ផែនដី គឺជាភពតែមួយគត់ដែលមនុស្សអាចរស់នៅបាន (បច្ចុប្បន្ន) ព្រោះវាមានមានលក្ខណៈពិសេសខុសពីភពផ្សេង ហើយចំណុចសំខាន់បំផុតរបស់ផែនដីគឺមានទឹក ខ្យល់ និងធម្មជាតិ ដែលមនុស្សសត្វមិនអាចខ្វះបាន។
បើគិតជាភាគរយ ផែនដីត្រូវគ្រប់ដណ្ដប់ដោយទឹកប្រមាណ ៧១% ហើយក្នុងនោះ ៩៦,៥% គឺជាទឹកប្រៃ (សមុទ្រ) ដែលមានផ្ទុកសារធាតុសូដ្យូមក្លរីត អាចយកផលិតជាអំបិល និង ៣.៥% ជាទឹកសាប ហើយ ៦៨% នៃទឹកសាបនោះមានក្នុងទឹកកក និងផ្ទាំងទឹកកក។
២% នៃទឹកសាបរបស់ផែនដី គឺមានដូចជាក្នុងទន្លេ បឹង និងអូរ ហើយ ៣ ភាគ ៤ ផ្សេងទៀតគឺស្ថិតក្រោមដី ដែលអាចរកបានតាមការបុកអណ្ដូង ឬកំណាយនានាដូចជាជីកស្រះ៕