- 2022-05-09 06:01:25
- គន្លឹះ
ទិញកាស Bluetooth លេងហ្គេមមើលតែ១ចំណុចនេះ ដឹងតែចាយលុយមិនស្តាយក្រោយ
- 2022-05-09 06:01:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញកាស Bluetooth លេងហ្គេមមើលតែ១ចំណុចនេះ ដឹងតែចាយលុយមិនស្តាយក្រោយ
ចន្លោះមិនឃើញ
ក្នុងសម័យនេះ ការប្រើប្រាស់កាសឥតខ្សែ (TWS) បានក្លាយជាការពេញនិយមថ្មី ព្រោះវាមានភាពងាយស្រួលប្រើប្រាស់មិនរញ៉េរញ៉ៃច្រើន។ ផ្ទុយទៅវិញចំពោះអ្នកលេងហ្គេមវិញ បែជាមិនព្រមផ្លាស់ប្តូរទៅប្រើកាស TWS សោះដោយនៅតែពេញនិយមប្រើកាសខ្សែ និងម៉្យាងទៀត បើឃើញគេប្រើ ក៏គេប្រើជាប្រភេទ Gaming មិនមែនជាកាសដែលកំពុងពេញនិយមដូចជា AirPod, Sony ឬ Samsung អ្វីឡើយ។
តើមូលហេតុអ្វី ដែលគេមិនជ្រើសរើសយកកាសល្បីៗទាំងនោះ? ថ្ងៃនេះ Sabay នឹងបង្ហាញពីរបៀបជ្រើសរើសកាសសម្រាប់លេងហ្គេម ហើយអ្នកនឹងមិនស្តាយក្រោយពេលចំណាយប្រាក់ទិញរួច។
ដើម្បីលេងហ្គេមបានរលូន គេត្រូវការល្បឿន Latency ដែលភាសាខ្មែរយើងហៅថា ល្បឿនតបមកវិញលឿនតាមដែលអាចធ្វើទៅបាន ដោយជាមធ្យមកាស TWS លេងហ្គេមត្រូវមានល្បឿនតបមកវិញតិចជាង 100ms។ ហើយមូលហេតុដែលកាសខ្សែត្រូវបានទទួលការពេញនិយម ព្រោះ Latency របស់វាត្រឹម 5-10ms។ ចំណែកឯកាសឥតខ្សែវិញភាគច្រើនមានល្បឿនតបមកវិញលើសពី 100ms ដែលជាល្បឿនមួយយឺត មិនល្អសម្រាប់លេងហ្គេមឡើយ។
អញ្ចឹងប្រសិនបើយើងជាអ្នកលេងហ្គេមច្រើនជាងស្តាប់បទចំរៀង នោះលក្ខណៈពិសេសរបស់កាសដែលអ្នកគួរពិចារណាមុនគេគឺល្បឿនតបមកវិញនេះឯង។ ដូចដែលបានលើកឡើងមកខាងលើ ឲ្យតែមានល្បឿនលងតបមកវិញក្រោម 100ms គឺអាចប្រើបានហើយ ប៉ុន្តែដើម្បីឲ្យការលេងហ្គេមបានកាន់តែរលូនល្អ អ្នកអាចរើសកាស TWS មួយចំនួនដែលមានល្បឿន Latency ត្រឹម 60ms ចុះក្រោម។
ប៉ុន្តែប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីរកទិញកាស TWS ទុកលេងហ្គេម អ្នកអាចតាមដានការ Live របស់កម្មវិធី Riel Deal ពី Sabay នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧ យប់បាន។ នៅទីនោះអ្នកនឹងយល់ដឹងពីផលិតផលកាន់តែច្បាស់ដោយពួកយើងមានអ្នកជំនាញ Review មុននឹងយកមកដាក់លក់ ហើយតម្លៃវិញក៏ក្រោមទីផ្សារទៅទៀត ជាពិសេសនោះគឺទទួលបានទំនិញដោយសុវត្ថិភាពដល់មុខផ្ទះតែម្តង។