• 2022-04-28 04:32:57
  • ចំណេះដឹង

មនុស្សចាប់អារម្មណ៍តែគ្រីបតូ ប៉ុន្ដែភ្លេចថា Forex មានត្រឹមទូរសព្ទមួយអាចរកចំណូលរាប់សិបដុល្លារក្នុង១ថ្ងៃ

  • 2022-04-28 04:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយ រូបិយបណ្ណគ្រីបតូ ត្រូវបានចាប់អារម្មណ៍យ៉ាងផុសផុរ ប៉ុន្ដែអ្នកវិនិយោគ ឬអ្នកជួញដូរខ្លះ បែរជាភ្លេច Forex ដែលអាចរកចំណូលបានរាប់សិបដុល្លារក្នុង១ថ្ងៃ ដោយមានត្រឹមទូរសព្ទ១គ្រឿង ឬឡេបថបមួយប៉ុណ្ណោះ។

អ្វីទៅជា Forex? Forex មកពីពាក្យ Foreign Exchange ជាទីផ្សារជួញដូររូបិយបណ្ណអន្តរជាតិ។ វាជាការជួញដូររវាងរូបិយបណ្ណពីរធៀបគ្នា។

ឧទាហរណ៍ លុយដុល្លារអាមេរិចធៀបនឹងលុយអឺរ៉ូ (USD/EUR) ឬមាសធៀបនឹងលុយដុល្លារ (XAU/USD) និងរូបិយបណ្ណ ក៏ដូចជាភាគហ៊ុនជាច្រើនទៀត។

ទីផ្សារ Forex ដំណើរការ ២៤ម៉ោង ក្នុង១ថ្ងៃ និង ៥ថ្ងៃ ក្នុង១សប្ដាហ៍ (ចន្ទ-សុក្រ) ដោយដំណើរការបើកបិទផ្សារឆ្លាស់វេនគ្នារវាងធនាគារធំនៅ ទីក្រុងតូក្យូប្រទេសជប៉ុន ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី ទីក្រុងឡុងប្រទេសអង់គ្លេស និងទីក្រុងញូយ៉កប្រទេសសហរដ្ឋអាមេរិច។

ហើយការជួញដូរដ៏ធំទូទាំងពិភពលោកនេះ ១ថ្ងៃ ជួញដូរស្មើនឹងសាច់ប្រាក់ ៦,៦ទី្រលានដុល្លារ។

គួរបញ្ជាក់ថា Forex ជាទីផ្សារស្របច្បាប់នៅ ប្រទេសកម្ពុជា ត្បិតមានឈ្មួញកម្រៃជើងសារជាច្រើន (broker) បានបើកដំណើរការ និងទទួលបានអាជ្ញាបណ្ណរកពី គណៈកម្មការមូលបត្រកម្ពុជា។

បើអ្នកចាប់អារម្មណ៍ និងចង់រកចំណូលបន្ថែមពី Forex អ្នកអាចទៅសាកសួរ ឈ្មួញកម្រៃជើងសារជាច្រើន នៅក្នុងប្រទេសយើង ហើយពួកគេនឹងប្រឹក្សា ផ្ដល់ចំណេះដឹង និងយុទ្ធសាស្ត្រផ្សេងៗសម្រាប់អ្នកជាមិនខាន៕

អត្ថបទ៖ កុសល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី