- 2022-04-11 02:25:35
- ផលិតផលថ្មី
ចេញហើយតម្លៃឡាន Kia ដែលចាក់សាំងពេញធុង បើកបាន ៨០០គ.ម
- 2022-04-11 02:25:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយតម្លៃឡាន Kia ដែលចាក់សាំងពេញធុង បើកបាន ៨០០គ.ម
ចន្លោះមិនឃើញ
ក្រុមហ៊ុន Kia ទើបតែបញ្ចេញតម្លៃរថយន្តម៉ូដែល Sportage Hybrid 2023 បន្ទាប់ពីប្រកាសចេញក្នុងពិព័រណ៌យានយន្តមួយ កាលពីខែវិច្ឆិកាកន្លងទៅ។ រថយន្តនេះ មានតម្លៃខុសៗគ្នាតាម option ដូចខាងក្រោម៖
-LX ប៉ុង១: ២៨ ៥៤៥ដុល្លារ
-LX ប៉ុង២: ៣០ ៣៤៥ដុល្លារ
-EX ប៉ុង២: ៣២ ២៤៥ដុល្លារ
-SX Prestige ប៉ុង២: តម្លៃ ៣៧ ៤៤៥ដុល្លារ។
រថយន្តប្រភេទ SUV នេះ ប្រើម៉ាស៊ីនទាក់បូ ចំណុះ ១,៦លីត្រ បំពាក់ជាមួយអាគុយ lithium-ion ១,៥គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនី ៤៤គីឡូវ៉ាត់ ដោយប្រព័ន្ធម៉ាស៊ីននេះ ផលិតបានកម្លាំង ២២៦សេះ ជាមួយនឹងប្រអប់លេខអូតូ ៦វគ្គ។ ចំពោះកម្រិតប្រើប្រាស់សាំង គឺ ១០០គីឡូម៉ែត្រស៊ីសាំង ៦លីត្រ ហើយបើចាក់សាំងពេញធុង គឺអាចធ្វើដំណើរបានដល់ ៨០០គីឡូម៉ែត្រ។
មកមើលការឌីហ្សាញផ្នែកខាងក្នុងវិញ រថយន្ត Kia Sportage Hybrid បានបំពាក់នូវកុងទ័រឌីជីថល ១២,៣អ៊ីញ តភ្ជាប់ជាមួយប្រព័ន្ធកម្សាន្ត Touchscreen ១២,៣អ៊ីញ ដោយអេក្រង់នេះអាចភ្ជាប់ Apple CaPlay និង Android Auto។ វាក៏មានឆ្នាំងសាកឥតខ្សែសម្រាប់ទូរសព្ទ និងមានប្រព័ន្ធសំឡេង Harman-Kardon ទៀតផង។
Kia Sportage Hybrid 2023 គឺត្រូវបានបំពាក់ប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ (AEB), ប្រព័ន្ធជួយរថយន្តបើកក្នុងគន្លងត្រឹមត្រូវ, ប្រព័ន្ធភ្លើងហ្វាស្វ័យប្រវត្តិ(high-beam assist), មុខងារ Blind-spot, ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិធៀបនឹងល្បឿនរថយន្តខាងមុខ, មុខងារជំនួយអ្នកបើកបរលើផ្លូវហាយវេ និងមានកាមេរ៉ា 360 ជារូបភាព 3D view៕