• 2022-04-06 01:06:00
  • ប្រវត្តិបច្ចេកវិទ្យា

បង្ហាញឲ្យស្គាល់បុគ្គលម្នាក់នេះហើយ ធ្វើឲ្យ Emoji មាន​ប្រើ​សព្វថ្ងៃ

  • 2022-04-06 01:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Emoji អាច​ជួយ​បង្ហាញ​អារម្មណ៍​ មាន​ន័យ​លើស​ពី​ពាក្យ​ប្រើ​ធម្មតា​។ បើ​អ្នក​ធ្លាប់​ទាក់ទង​នរណា​ម្នាក់​តាម​អ៊ីមែល​ ប្រាកដ ជា​ដឹង​ច្បាស់​ថា​ ត្រឹម​សារ​ជា​អក្សរ​ធម្មតា​មិន​អាច​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង​មាន​ប្រសិទ្ធភាព​ខ្លាំង​នោះ​ទេ​។

លោក Shigetaka Kurita បាន​ច្នៃប្រឌិត​ Emoji

នៅ​ចុង​ឆ្នាំ​ ១៩៩០ យើង​ពឹង​ទាំងស្រុង​លើ​ពាក្យ​ ក្នុង​ការ​ទំនាក់ទំនង​ តែ​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ​ក្នុង​ឆ្នាំ​ ១៩៩៨ ពេល​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ​ Shigetaka Kurita បាន​ច្នៃប្រឌិត​ Emoji។

លោក​ Kurita ស្ថិត​ក្នុង​ក្រុម​មួយ​ទទួល​ខុស​ត្រូវ​បង្កើត​ប្រព័ន្ធ​ Mobile Internet ដំបូង​ឲ្យ​ក្រុមហ៊ុន​ NTT DoCoMo។ ប្រព័ន្ធ​នេះ​ អាច​ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​ត្រឹម​ ២៥០អក្សរ​ក្នុង​សារ។​ ដូច្នេះ​លោក​ Kurita មាន​គំនិត​លើ​ Emoji ក្នុង​ការ​ផ្ដល់​វិធី​ឲ្យ​អ្នក​ប្រើប្រាស់​ទំនាក់ទំនង​កាន់​តែ​ងាយស្រួល​ ដោយ​ប្រើ​ទិន្នន័យ​តិច​។

Emoji ដំបូង​មាន​តែ​ ១៧៦ ប៉ុណ្ណោះ​ ទំហំ​រូបភាព​ 12 x 12p ដែល​អាច​បង្ហាញ​ពី​អារម្មណ៍​ គំនិត​ អាកាសធាតុ​ ម្ហូប​ និង​ភេសជ្ជៈ​។ លោក Kurita ទាញ​គំនិត​ទាំងនេះ​ពី​រឿង​ថ្លុក​កំប្លែង​របស់​ជប៉ុន​ហៅថា​ Manga និង​ គំនូស​អក្សរ​ចិន​ ដែល​បាន​ប្រើ​ក្នុង​ប្រព័ន្ធ​សរសេរ​របស់​ជប៉ុន​ (Kanji)។

ពាក្យ​ថា​ Emoji មាន​ន័យ​ Picture (e) Character (moji) ជា​រួម​គឺ​អក្សរ​ប្រើ​រូបភាព​។ Emojis មាន​ភាព​ខុស​គ្នា​ទៅ​នឹង​ Emoticons ដោយ​មាន​គោល​បំណង​ស្រដៀង​គ្នា​ តែ​វិធី​ប្រើ​ខុស​គ្នា​ ដោយ​បន្សំ​អក្សរ​ជំនួស​វិញ​ដូចជា​ :-)។

Emoji របស់​លោក​ Kurita ល្បី​ខ្លាំង​ក្នុង​ប្រទេស​ជប៉ុន​ ហើយ​មិន​យូរ​ប៉ុន្មាន​ត្រូវ​បាន​ប្រើ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​ជា​ច្រើន​ ខណៈ​ប្រើ​ពេល​យូរ​គួរ​សម​ដែរ​ ទម្រាំ​សាយ​ភាយ​ដល់​ប្រទេស​ដទៃ​ទៀត​៕

ប្រភព៖ Wonderopolis

មតិយោបល់