- 2022-03-15 00:11:00
- ចំណេះដឹង
បាត់ទូរសព្ទចេញពីខ្លួនមិនបាន ចង់ច្បាស់ទាល់មើលសញ្ញាទាំង ៥ នេះ
- 2022-03-15 00:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់ទូរសព្ទចេញពីខ្លួនមិនបាន ចង់ច្បាស់ទាល់មើលសញ្ញាទាំង ៥ នេះ
ចន្លោះមិនឃើញ
បច្ចុប្បន្នភាពនរណាៗក៏មាន Smartphone ប្រើប្រាស់នៅក្នុងដៃដោយឡែកតើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាតើអ្នកកំពុងលង់ស្រលាញ់Smartphone ទាំងនោះខ្លាំងជាងដៃគូស្នេហារបស់អ្នកទៅទៀត?
Sabay សូមបង្ហាញប្រាប់ពីសញ្ញាទាំង ៥ ក្នុងគោលដៅបកស្រាយចម្ងល់ខាងលើ។
១.អ្នកចំណាយពេលច្រើនជាមួយ Smartphone
យោងទៅតាមការសិក្សាស្រាវជ្រាវចេញពីក្រុមការងារ TNS បានបង្ហាញថា មនុស្សដែលមានវ័យចន្លោះ ១៦ ទៅ ៣០ ឆ្នាំជាមធ្យមចំណាយពេល ៣.២ ម៉ោងក្នុងមួយថ្ងៃជាមួយ Smartphone របស់គេ។
ម្ល៉ោះហើយជាឧទាហរណ៍មួយបើពេលអ្នកណាត់ជួបទៅខាងក្រៅជាមួយដៃគូអ្នកហើយអំឡុងពេលនោះអ្នកចំណាយពេលច្រើនជាមួយការលេងហ្គេមនៅលើ Smartphone បែបនេះមានន័យថាអ្នកស្រលាញ់ Smartphone ជាងហើយ។
២. បើកលេង Smartphone ដំបូងបង្អស់មុននឹងផ្ញើសារទៅកាន់ដៃគូ
ជាការពិតណាស់មនុស្សមួយចំនួនបើស្រលាញ់គ្នាខ្លាំងរឿងដំបូងក្រោយក្រោកពីដំណេកគឺផ្ញើសារ Good Morning ឫអ្វីមួយទៅកាន់ដៃគូរបស់គេ ប៉ុន្តែសម្រាប់អ្នកផ្ទាល់ក្រោកពីដំណេកភ្លាមចាប់បើក Smartphone លេងភ្លាមនោះ អ្នកក៏មិនខុសពីចំណុចទីមួយដែរ។
៣. អ្នកផ្ដល់អំណោយជាច្រើនសម្រាប់ Smartphone
ឧបមាថាបើនៅថ្ងៃពិសេសណាមួយ អ្នកជូនអំណោយទៅ Smartphone របស់អ្នកដូចជាជាការទិញ Case, កាសស្ដាប់ចម្រៀងឫអ្វីផ្សេងទៀតច្រើនជាងការផ្ដល់ជូនដៃគូអ្នកនោះ ក៏ជាសញ្ញាមិនល្អមួយផងដែរ។
៤.មិនដែលភ្លេចសាកថ្ម Smartphone តែភ្លេចថ្ងៃពិសេស
នេះអាចជាបញ្ហាដ៏ធំមួយប្រសិនបើអ្នកមិនធ្លាប់ភ្លេចសាកថ្ម Smartphone ហើយបែរជាភ្លេចថ្ងៃពិសេសជាមួយដៃគូអ្នកដូចជាថ្ងៃណាដែលអ្នកផ្ដើមស្រលាញ់គ្នាដំបូងអីអញ្ចឹង។ យោបល់ល្អមួយបើអ្នកមិនចង់ភ្លេចរឿងល្អដូចខាងលើអ្នកគួរធ្វើតាមមនុស្សមួយចំនួនដោយពួកគាត់ច្រើនកំណត់ជា Reminder នៅក្នុង Smartphone ដើម្បីជាការដាស់តឿនមុនតែម្តង។
៥.អ្នកដឹងច្រើនពីការរស់នៅរបស់អ្នកដទៃ
ចំណុចនេះក៏មិនខុសច្រើនពីចំណុចទីមួយដែរដោយត្រង់ថាបើអ្នករមែងធ្វើការឆ្លើយឆ្លង Comment ឫឆាតជាមួយអ្នកដទៃនៅលើSmartphone ច្រើនជាងដៃគូរបស់អ្នកដែលនៅអង្គុយទល់មុខគ្នានោះក៏ជាបញ្ហាចោទដែលថាអ្នកខ្វល់ពី Smartphone ច្រើនជាងដៃគូរបស់អ្នកដូចគ្នា។
យ៉ាងម៉េចដែរក្រោយបានដឹងច្បាស់ពីសញ្ញាទាំង៥ខាងលើនេះតើអ្នកជាមនុស្សជំពូកនេះដែរឫទេ?បន្ថែមពីនោះបើមានយោបល់ផ្សេងទៀតសូមចូលរួមចែករំលែកតាមរយៈការCommentនៅខាងក្រោម។