- 2022-02-15 04:25:56
- ចំណេះដឹង
អញ្ចឹងសោះ! នេះជាមូលហេតុដែល Apple សម្រេចដកភ្លើង Logo នៅលើ Macbook
- 2022-02-15 04:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អញ្ចឹងសោះ! នេះជាមូលហេតុដែល Apple សម្រេចដកភ្លើង Logo នៅលើ Macbook
ចន្លោះមិនឃើញ
ត្រឡប់ទៅឆ្នាំ ២០១៥ Apple បញ្ចេញ Macbook ទំហំ ១២អ៊ីញ ហើយវាជា Macbook ដំបូងដែលមិនមាន Logo បញ្ចេញភ្លើងនៅក្រោយ។ បន្ទាប់ពីនោះ Macbook ដែលចេញក្រោយវា ក៏ត្រូវបាន Apple លុបបំបាត់ចោលដែរ។ Logo Apple បញ្ចេញភ្លើងនោះ ត្រូបានជំនួសមកវិញ ដោយ Logo ធម្មតាដូចក្រុមហ៊ុនដទៃវិញ ដែលបង្កើតជាចម្ងល់ដល់អ្នកប្រើប្រាស់ ព្រោះ Logo ភ្លើងនោះត្រូវបាប្រើជា២០ឆ្នាំមកហើយ។ តើមូលហេតុអ្វីពិតប្រាកដនៅពីក្រោយការលុបបំបាត់ Logo ភ្លើងនេះ?
ជាការពិត Macbook ទំហំ ១២អ៊ីញ ដែលចេញកាលពីឆ្នាំ ២០១៥នោះ វាត្រូវបានជាប់ឈ្មោះថាជា Mabook ដែលស្តើងជាងគេរបស់ Apple។ ជាមួយនឹងកម្រាស់ស្តើងបែបនេះ Apple ត្រូវប្រើអេក្រង់ដ៏ស្តើង ធ្វើឲ្យបន្ទះបង្ហាញនោះអាចមើលឃើញធ្លុះដល់ពន្លឺខាងក្រោយ បង្កើតបានជាពន្លឺពណ៌ ស ព្រាលៗ នៅចំកន្លែង Logo ។ ជាដំណោះស្រាយ Apple បានផ្លាស់ប្តូរមកជាបន្ទះលោហៈបិទជិតវិញ ដូចដែលឃើញមានលើ Macbook សព្វថ្ងៃ។
ក្រៅពីមូលហេតុខាងលើ ចន្លោះ Logo នោះធ្វើឲ្យគ្រោងឆ្អឹងនៃផ្ទៃខាងក្រោយអេក្រង់មានសភាពទន់ ងាយនឹងបាក់ ដូចដែលឃើញមាននៅលើ iPad Pro ត្រង់ចន្លោះសម្រាប់ដាក់ Apple Pencil ជាដើម។ បន្ថែមពីនោះ apple ក៏កំពុងឈលើគោលការ Minimalist Design ដែលមិនភាពរញ៉េរញៃច្រើន ជាក់ស្តែងនៅលើ iMac វិញមិនត្រឹមតែមិនមានភ្លើងនោះទេ ថែមទាំងលុបចោល Logo ដែលនៅក្រោមអេក្រង់តែម្តង។
ខាងលើជាមូលហេតុដែល Apple សម្រេចលុបចោល Logo Apple ដែលបញ្ចេញពន្លឺនោះចោល។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរចំពោះការលុបចោលមួយនេះ? ប្រសិនបើអាចជ្រើសរើស តើអ្នកនឹងរើសយកមួយណារវាងមានភ្លើង និងមិនមានភ្លើង?