• 2021-12-28 09:14:34
  • ផលិតផលថ្មី

​ឡាន​ចិន Ice Cream ឆ្នាំ២០២២ ចេញ​លក់ហើយ​តម្លៃ​ជិត ៥ពាន់ដុល្លារ

  • 2021-12-28 09:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនចិន Chery QQ បាន​បញ្ចេញ​លក់​ជាផ្លូវការហើយ​នូវ​រថយន្ត​ម៉ូដែល Ice Cream ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១តទៅ ដែល​មានទិសដៅ​ប្រកួត​ប្រជែង​ជាមួយរថយន្ត​ Hongguang Mini EV។

រថយន្តអគ្គិសនី​តូចច្រឡឹងស័ក្តិសម​សម្រាប់​បើកក្នុង​ក្រុង​នេះ មាន​ option ចំនួន៣ ដូចជា៖ Pudding, Cone និង Sundae។ វា

រថយន្ត​នេះ មាន​ប្រវែង ២៩៨០មម ទទឹង ១៤៩៦មម និង​កម្ពស់ ១៦៣៧មម។ វា​ត្រូវបាន​ឌីហ្សាញ​ជារាងប្រអប់​ ដើម្បីឱ្យផ្នែក​ខាងក្នុងធំទូលាយ និង​បំពាក់​ចង្កៀងមុខ និងក្រោយ​ជាប្រភេទ LED រាងអក្សរ U។

Chery QQ Ice Cream ដំណើរការ​ម៉ូទ័រអគ្គិសនី១ ផលិត​បានកម្លាំង ២៧សេះ និងកម្លាំងរមួល ៨៥ញ៉ូតុនម៉ែត្រ។ អាគុយវាមានទំហំ ៩,៦គីឡូវ៉ាត់ម៉ោង ដោយពេលសាកពេញម្តង អាចធ្វើដំណើរបានចម្ងាយ ១២០គីឡូម៉ែត្រ។ វា​ក៏មានជម្រើស​អាគុយទំហំ ១៣,៩គីឡូវ៉ាត់ម៉ោង ដែលអាចបើកបានចម្ងាយ ១៧០គីឡូម៉ែត្រ។

រថយន្ត​នេះ ត្រូវបានដាក់​លក់​តែក្នុងប្រទេសចិន​ប៉ុណ្ណោះ ក្នុងតម្លៃចាប់ពី ៤៧០០ដុល្លារឡើងទៅ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕​

ប្រភព៖ Sanook ប្រែ​សម្រួល៖ សំភី

មតិយោបល់