• 2021-12-07 06:19:34
  • គន្លឹះ

តិចអត់ចាប់អារម្មណ៍ អ្នកចូលចិត្តអានរឿង/ឯកសារ លើ Word អាចប្ដូរពណ៌ឬរូបផ្សេងៗបាន

  • 2021-12-07 06:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ កម្មវិធី Microsoft Word តែងមានផ្ទៃពីក្រោយពណ៌សជានិច្ច ហើយចំពោះអ្នកចូលចិត្តអានរឿង ឬឯកសារច្រើនទំព័រលើនេះ អាចបង្កការរំខានដល់ភ្នែកព្រោះចាំងពេក ដូចនេះយើងនឹងបង្ហាញគន្លឹះប្ដូរពណ៌ផ្ទៃក្រោយនោះ និងអាចព្រីនចេញបានយ៉ាងងាយទៀតផង។

របៀបប្ដូរពណ៌ផ្ទៃឯកសារ ឬដាក់រូប និងក្រឡាផ្សេងៗ

  • បើកកម្មវិធី Word > Design > Page Color
  • ត្រង់នេះអ្នកអាចរើសពណ៌តាមចង់បាន ឬជ្រើសរើសរូប និងក្រឡាផ្សេងៗ តាម Fill Effect នៅខាងក្រោមបន្ថែមទៀត

គួរបញ្ជាក់ថា ការដាក់ Page Color ពេលព្រីនមក វាមិនជាប់មកជាមួយនោះទេ ដើម្បីឱ្យជាប់ពេលព្រីន ត្រូវអនុវត្តតាមខាងក្រោម៖

  • បើកកម្មវិធី Word > File > Options
  • ចុចចូល Display > ត្រង់ចំណុច Printing Options > ដាក់គ្រីសនៅលើ Print Background Colors and Images > ចុច OK ជាការស្រេច៕

អត្ថបទ៖ កុសល

មតិយោបល់