/Inter30/61a9bc143f68a_1638513660_medium.jpg)
- 2021-12-03 06:46:54
- ព័ត៌មាន
Scoopy Smart Key 2022 មើលរូបរាងមានអីប្លែកជាងស៊េរីមុនខ្លះ? (វីដេអូ)
- 2021-12-03 06:46:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Scoopy Smart Key 2022 មើលរូបរាងមានអីប្លែកជាងស៊េរីមុនខ្លះ? (វីដេអូ)
ចន្លោះមិនឃើញ
Honda Scoopy ស៊េរីឆ្នាំ២០២២ ប្រើសោ Smart Key មានការរចនាតែមថ្មី ប្លែក និងមានពណ៌ស្រស់ស្អាតមើលទៅកាន់តែមានភាពលេចធ្លោ និងបំពាក់ចង្កៀង LED មូលធំដ៏ទំនើបចំកណ្តាលនៃភ្លើងស៊ីញ៉ូទាំងពីរ។
ក្នុងកញ្ចក់កុងទ័រ បង្ហាញព័ត៌មានដល់អ្នកបើកបរដូចជា កម្រិតសាំង នាឡិកា ចម្ងាយបើកបរ ការប្តូរប្រេងម៉ាស៊ីន និងសញ្ញាបង្ហាញពីការប្រើ Idling Stop ជាដើម។ វាមាន៣ម៉ូដែលរបស់ក្រុមហ៊ុន Honda រួមមាន Urban, prestige និង Club12 ដោយរក្សារូបរាងដដែល តែខុសគ្នាលើការឌីហ្សាញតែម និងពណ៌បើប្រៀបធៀបនឹងស៊េរីឆ្នាំ២០២១។
ម៉ូតូ Scoopy ស៊េរីឆ្នាំ២០២២ មានឃ្លុប២ ក្រោមដៃចង្កូត ដោយឃ្លុបមួយមានរន្ធ USB ។ ចំណែកឃ្លុបខាងក្រោមកែប គឺធំទូលាយ ចំណុះ ១៥,៤លីត្រ អាចដាក់មួកសុវត្ថិភាពបាន១។ វាប្រើប្រាស់ម៉ាស៊ីន eSP កម្លាំង ១១០សេសេ ដោយភ្ជាប់មកជាមួយប្រព័ន្ធប៊ិចសាំង PGM-FI ក្នុងនោះកម្រិតស៊ីសាំងគឺ ១លីត្រ ជិះបាន ៥៥,៦គីឡូម៉ែត្រ។
តោះមើលរូបរាង Honda Scoopy Smart Key Club12 ស៊េរីឆ្នាំ២០២២ ខាងក្រោម៖
តាមការសាកសួរនៅតាមហាងមួយចំនួននៅភ្នំពេញ ដែលបានមកដល់ខ្មែរជាច្រើនថ្ងៃហើយ ចំពោះតម្លៃវិញ Honda Scoopy CLUB-12 ស៊េរីឆ្នាំ២០២២ ដាក់លក់ខ្ទង់ ២ ៧០០ដុល្លារជាង (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)៕