• 2021-11-05 06:41:28
  • គន្លឹះ

ប្រើWindowយូរហើយ តិចអត់ចាប់អារម្មណ៍កន្លែងនេះ លើកសំឡេងនិងចែកសាច់ភ្លេងល្អជាងមុន

  • 2021-11-05 06:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sound Setting របស់ Microsoft Window មានកន្លែងមួយអាចកំណត់ bit និង Hz សំឡេង ឱ្យឮប្រសើរជាមុនបាន ដោយវាផ្ដល់សំឡេងធ្ងន់ជាងមុន និងចែកសំឡេងសាច់ភ្លេងដាច់លើសមុនបន្ដិច ដែលទូទៅ OS Window មិនកំណត់ឱ្យខ្ពស់ស្រាប់នោះឡើយ។

ដើម្បីកំណត់ សូមចូលទៅកាន់៖

  • Start > Settings > System > Sound
  • អូសមកក្រោម ជ្រើសយក Sound Control Center
  • ផ្ទាំងថ្មីនេះ ក្នុង Playback ជ្រើសយក Speakers > Properties
  • ផ្ទាំងថ្មីបន្ថែម ជ្រើសយក Advanced
  • ក្នុង Default Format រើសចំនួន bit និង Hz ឱ្យខ្ពស់ជាងមុន បន្ទាប់មកបើកចម្រៀងណាមួយដើម្បីស្ដាប់សាក
  • ចុងបញ្ចប់ សូមចុច Apply > Ok ជាការស្រេច៕

អត្ថបទ៖ កុសល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី