- 2021-09-02 06:48:21
- ចំណេះដឹង
មានរឿងអ្វីកើតឡើង បើសិនព្រះអាទិត្យអស់ពន្លឺ ឬ រលត់បាត់?
- 2021-09-02 06:48:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរឿងអ្វីកើតឡើង បើសិនព្រះអាទិត្យអស់ពន្លឺ ឬ រលត់បាត់?
ចន្លោះមិនឃើញ
អ្នកទាំងអស់គ្នា ប្រាកដជាដឹងហើយថា ព្រះអាទិត្យរះឡើងនៅទិសខាងកើត ហើយលិចទៅវិញនៅទិសខាងលិច វាជារឿងធម្មជាតិដែលកើតតាំងពីរាប់លានឆ្នាំ បន្តមកដល់បច្ចុប្បន្ន។ ចុះប្រសិនបើ ថាមពលពន្លឺព្រះអាទិត្យទាំងនោះ មិនរះឡើង ឬរលត់ឈឹង តើនឹងមានរឿងអ្វីកើតឡើង?
តោះ! មកមើលការបកស្រាយ ពីដំណើរការរបស់ព្រះអាទិត្យពេលកកើត៖
ព្រះអាទិត្យ ជាដុំឧស្ម័នឆេះមួយដុំ ដែលបានចាប់ផ្តើមកកើតឡើង ប្រហែលជា ៤,៦ ពាន់លានឆ្នាំមុន នៅពេលដែលពពកដ៏ធំនៃឧស្ម័ន និងម៉ូលេគុលធូលីបានចាប់ផ្តើមប្រមូលចូលគ្នា។ ដូចដែលពពកបានបង្ហាប់ ទំនាញបានបណ្តាលឲ្យភាគល្អិតជាច្រើនកាន់តែក្រាស់ចូលទៅតំបន់មួយៗ ជាមួយនឹងភាគច្រើននៃភាគល្អិតបញ្ចប់ក្នុង Orb (រាងមូល) ក្បែរចំណុចកណ្តាលនៃពពកទាំងនោះ។
រយៈពេល ១០០ ០០០ ឆ្នាំផុតទៅ Orb បន្តចូលគ្នារហូតដល់បានបញ្ចប់នូវបន្សំនៃការកើនឡើងនូវសីតុណ្ហភាព ហើយបានបង្កើនសំពាធពន្លឺទៅនឹងស្នូរខាងក្នុង បន្ទាប់មកក្រោយពីរបីលានឆ្នាំនៃការកើនឡើងដោយកត្តាផ្សេងៗ ដូចជាឥទ្ធិពលខ្យល់ជាដើម បានធ្វើឲ្យព្រះអាទិត្យមានសណ្ឋានដូចបច្ចុប្បន្ន។
បញ្ហាប្រឈមនៅពេលដែលព្រះអាទិត្យអស់ពន្លឺ
រៀងរាល់មួយវិនាទី ព្រះអាទិត្យបម្លែងអ៊ីដ្រូហ្សែនចំនួន ៦០០ លានតោន ចូលក្នុង Helium (សារធាតុគីមី) ដើម្បីបង្កើតថាមពល ប៉ុន្តែអ៊ីដ្រូហ្សែនរបស់ព្រះអាទិត្យជាប្រភពមានកំណត់ ហើយ ប្រហែល ៥ ទៅ ៧ ពាន់លានឆ្នាំ វានឹងអស់។ ពេលដែលអ៊ីដ្រូហ្សែន ព្រះអាទិត្យនឹងឆេះកាន់តែក្តៅ ពង្រីកមាឌកាន់តែធំ។
ប្រហែលមួយពាន់ឆ្នាំទៀត ព្រះអាទិត្យនឹងឆេះខ្លាំង ដែលវានឹងធ្វើឲ្យមហាសមុទ្ររបស់ភពផែនដីហួត។ ភាពរាំងស្ងួតនឹងញាំញីផែនដី ដូច្នេះមនុស្សចុងក្រោយនឹងត្រូវស្លាប់។ ដោយដំបូង យើងនឹងមើលឃើញនូវចុងបញ្ចប់នៃជីវិតរុក្ខជាតិ។ ព្រះអាទិត្យនឹងឆេះខ្លាំងប៉ះពាល់ដល់ដំណើររស្មីសំយោគ ដោយគ្មានអាហារ សត្វស៊ីរុក្ខជាតិនឹងអត់ឃ្លានគ្មានសត្វស៊ីរុក្ខជាតិដើម្បីស៊ី សត្វស៊ីសាច់ជាអាហារនឹងផុតពូជ ហើយដោយគ្មានទឹក រុក្ខជាតិ ឬសត្វដើម្បីជួយយើងក្នុងការរស់នៅ មនុស្សនឹងស្លាប់ផងដែរ។
ទោះបីជាយើងមិនអាចមើលឃើញពេលវេលា ៣,៥ ពាន់លានឆ្នាំទៀតពីបច្ចុប្បន្នក្ដី តែព្រះអាទិត្យនឹងមានទំហំធំ និងក្តៅខ្លាំង ដែលភ្នំរបស់ភពផែនដីនឹងចាប់ផ្តើមរលាយ។ នៅចំនុចនេះ បរិយាកាសរបស់ភពផែនដីនឹងមានលក្ខណៈដូចនឹងភព Venus ដោយមាន ៩៦ ភាគរយនៃកាបូនឌីអុកស៊ីត មានកម្រិតតិចតួចនៃអាសូត និងធាតុផ្សេងៗទៀត ហើយក្រោយពីរបីពាន់លានឆ្នាំនៃការត្រាំក្នុងកាកសំណល់កាបូនឌីអុកស៊ីតដ៏ក្តៅ និងកម្តៅដែលភពផែនដីនឹងលេបដោយការពង្រីកខ្លួនរបស់ព្រះអាទិត្យ៕