• 2021-08-18 09:00:17
  • ព័ត៌មាន

អនាគតសហគ្រិនវ័យក្មេងកម្ពុជា ៥ ក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រត្រៀមប្រកួតយក ១ម៉ឺនដុល្លារពី Smart

  • 2021-08-18 09:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Adero, ក្រុម FlexFloc, ក្រុម iCompost, ក្រុម KELA និងក្រុម Your Space ត្រូវបានគណកម្មការសម្រេចជ្រើសរើសឲ្យជាប់ជា បេក្ខភាព ៥ ក្រុមចុងក្រោយបន្ទាប់ពីធ្វើបទបង្ហាញរួចរាល់ «វគ្គបង្ហាញពីគំរូអាជីវកម្មនៃកម្មវិធី SmartStart Cycle 4»​ រដូវកាលទី ៤ ។ កម្មវិធី SmartStart: Young Innovator Program បង្កើតឡើងដោយក្រុមហ៊ុន Smart Axiata ។

អបអរសាទរ! ក្រុមទាំង ៥ ឈានដល់វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី​ SmartStart រដូវកាលទី ៤

ក្រុមទាំង ៥ ខាងលើនឹងត្រុវបន្តដំណើររបស់ពួកគេទៅកាន់វគ្គបន្ទាប់ដែលជា «វគ្គបង្ហាត់បង្ហាញ និងហាត់ការផ្ទាល់ជាមួយ Startups ធំៗក្នុងប្រទេសកម្ពុជា» ដើម្បីបន្តអភិវឌ្ឍន៍ផលិតផលគម្រូររបស់ពួកគេ។​ ក្រុមទាំង ៥ នឹងទទួលបានកម្មសិក្សារយៈពេល ៣ ខែរួមទាំង​ប្រាក់ខែនៅក្រុមហ៊ុនបច្ចេកវិទ្យា​ឈាន​មុខ​គេ​នៅកម្ពុជា ព្រមទាំងការណែនាំបណ្តុះបណ្តាលពីអ្នកជំនាញឌីជីថលនៅ Smart Axiata និង Impact Hub Phnom Penh ។

នៅខែវិច្ឆិកា ខាងមុខនេះក្រុមទាំង ៥ នឹងត្រូវជួបគ្នាសារជាថ្មីដើម្បីបង្ហាញអំពីគម្រូផលិតផលរបស់ពួកគេ នៅវគ្គផ្តាច់ព្រ័ត្រដើម្បីស្វែងរកក្រុមដែលនឹងឈ្នះលុយ ១ម៉ឹនដុល្លា និងដំណើរទស្សនកិច្ចសិក្សានៅក្រៅប្រទេស​ថែមទៀតផង។

ក្រុមជ័យលាភី នឹងទទួល​បាន​រង្វាន់​ជា​សាច់​ប្រាក់ចំនួន ១០,០០០ដុល្លារ រួមទាំងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់នៅឆ្នាំក្រោយ។­ ក្រុមទាំង ៥ ដែលត្រូវបានជ្រើសរើសដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីរួមមាន៖

• Adero គឺជាប្រព័ន្ធផ្សាយពាណិជ្ជកម្មដ៏ឆ្លាតវៃ ដែលអនុញ្ញាតឱ្យអ្នកធ្វើទីផ្សារកំណត់តំបន់ផ្សព្វផ្សាយពាណិជ្ជកម្ម កំណត់​រយៈពេល និងកំណត់ពេលវេលានៃចំនួនថ្ងៃផ្សាយពាណិជ្ជកម្ម។

• FlexFloc គឺជាដំណោះស្រាយប្រព័ន្ធមួយ (Internet of Things) ដែលមានឯកទេសក្នុងការលើកកម្ពស់ វារីវប្បកម្មនៅកម្ពុជាដោយធ្វើប្រតិបត្តិការស្វ័យប្រវតិ្តកម្មក្នុងប្រព័ន្ធជលផលថ្មីមួយដែលមានឈ្មោះថា biofloc ក្នុង​គោល​បំណង តាមដានគុណភាពនិងបរិមាណទឹកនៅក្នុងប្រព័ន្ធ biofloc ដើម្បី​ធានា​ឱ្យ​បាន​នូវ​ផល​ចំណេញ ជាអតិបរិមាសម្រាប់អតិថិជន។

• iCompost គឺជាម៉ាស៊ីនកែច្នៃកាកសំណល់ដ៏ឆ្លាតវៃ ដែលបំលែងកាកសំណល់ផ្ទះបាយ អាហារប្រចាំថ្ងៃ ទៅ​ជាជី​កំប៉ុស្ត​ដែលសំបូរសារធាតុចិញ្ចឹម ដើម្បីចិញ្ចឹមរុក្ខជាតិក្នុងផ្ទះនិងក្រៅផ្ទះ។

• KELA គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកទីកន្លែងលេងកីឡាជាមួយមិត្តរួមក្រុម ក្រុម​ជា​គូ​ប្រជែង ជិតទីតាំងរបស់ខ្លួន និងកន្លែងលេងកីឡានានា ដែល​អាច​រក​បាន​ដោយ​ផ្អែក​លើ​ប្រភេទ​កីឡា។

• Your Space គឺជាវេទិកាមួយដែលផ្តល់ទីតាំងចតរថយន្តរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត​ទៅ​ក្នុង​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ ដែលអ្នកប្រើប្រាស់អាចចុះឈ្មោះកន្លែងទំនេររបស់ពួកគេ ហើយប្រែ​ក្លាយ​កន្លែង​នោះ​ទៅ​ជា​ចំណតរថយន្តមិនមានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ។

យុវជន ឃិន ភក្ដី សមាជិកក្រុម FlexFloc និយាយថា៖ «ខ្ញុំទទួលបានបទពិសោធន៍ផ្សេងៗគ្នា ជាច្រើន ហើយ​បាន​ជួប​មនុស្សផ្សេងៗជាច្រើនទៀតផងដែរក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ ទោះយ៉ាងណាក៏ដោយ ការ​ទទួល​បាន​ដំណឹង​អំពី​ការ​ឆ្លងទៅវគ្គបន្ទាប់របស់ក្រុមយើងគឺជារឿងដ៏អស្ចារ្យបំផុតរហូតមកដល់ពេលនេះ។ ខ្ញុំនិងក្រុមខ្ញុំទន្ទឹងរងចាំ ដើម្បី​ប្រែក្លាយ​គោលដៅ​និងបេសកកម្មអាជីវកម្ម របស់យើងឲ្យក្លាយទៅជាការពិត។»

ទស្សនាវីដេអូ មុននឹងបានមកដល់វគ្គនេះក្រុមចំនួន ១៥ ឆ្លងកាត់ការបណ្ដុះបណ្ដាលអ្វីខ្លះ?៖

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ក្នុងឆ្នាំនេះចាប់ផ្តើមឡើងវិញនៅខែឧសភា ជាមួយនិងកម្មវិធីវគ្គ «Hatch» មានអ្នកចូលរួមចំនួន ១២០ នាក់បានចែករំលែកគំនិតអាជីវកម្មរបស់ពួកគេក្នុងវគ្គ Elevator Pitch នៅមុខគណៈកម្មការវិនិច្ឆ័យជំនាញ។

ក្នុងចំណោមអ្នកចូលរួមទាំង ១២០ នាក់នេះ គណៈកម្មការវិនិច្ឆ័យបានជ្រើសរើសអ្នកចូលរួមចំនួន ២៥ ក្រុមដែល​មាន​​គំនិត​ល្អបំផុត ដើម្បីឆ្ពោះទៅវគ្គ «Digithon» ដែលជាដំណាក់កាលសិក្សាដ៏ល្អិល្អន់ ដែល​សហគ្រិន​ឌីជីថល​វ័យ​ក្មេង​ស្វែង​​យល់​​យ៉ាង​ស៊ីជម្រៅពីបច្ចេកវិទ្យា Internet of Things (IoT) និងសក្តានុពល ដែល​បច្ចេកវិទ្យា​នេះ​នឹង​ផ្លាស់​ប្ដូរ​ជីវិត​ប្រចាំ​ថ្ងៃ និងភាពជាសហគ្រិន។

បន្ទាប់មកក្រុមទាំង ២៥ បានស្វែងរកបញ្ហាប្រឈមក្នុងជីវិតពិត ដែលពួកគេបានស្វែងរកដំណោះស្រាយនានា ដែល​អាច​ធ្វើទៅបានតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា (Internet of Things​)។ ដំណាក់កាលនេះ ក្រុមទាំង ២៥ ត្រូវ​បាន​ជម្រុះ​សល់​ត្រឹម ១៥ ក្រុម ដែលស្វែងរកដំណោះស្រាយល្អបំផុតចំពោះបញ្ហាប្រឈម ដែលត្រូវបានដាក់សាកល្បង។

ក្រោយបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល «Digithon» រួចមក ក្រុមចំនួន ១៥ បានឆ្លងទៅវគ្គ «Technopreneurship Challenge» ដែលមានរយៈពេលចំនួន ៦ថ្ងៃអំឡុងពេល៣ចុងសប្ដាហ៍ ​ដែល​ពួក​គេ​បាន​បង្កើត​គំនិត​របស់​ពួក​គេ​និង​បង្កើត​គំនិត​អាជីវកម្មដ៏ល្អឥតខ្ចោះដល់ក្រុមចៅក្រម ដែលបានជ្រើសរើសក្រុមឈ្នះទាំង ៥ ក្រុម កាលពីចុងសប្តាហ៍មុន។

លោក Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថលក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ក្រុមទាំង ៥ ដែល​ត្រូវ​ឆ្លងទៅវគ្គផ្តាច់ព្រ័ត្រនេះសុទ្ធតែបានបង្ហាញពីការតាំងចិត្ត ចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តដើម្បី យក​ផ្នត់​គំនិត​របស់​ពួក​គេឲ្យចេញជារូបរាង និងក្លាយឲ្យទៅជាគម្រោងអាជីវកម្មពិតៗដែលអាចវិនិយោគបាន។​​ នេះ​នឹង​ក្លាយ​ជា​ដំណាក់​កាល​ចុង​ក្រោយ​ដ៏គួឲ្យរំភើបមួយ នៅមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលចុងឆ្នាំខាងមុខនេះ ហើយ​យើង​សូម​ជូន​ពរ​ឱ្យ​ពួក​គេ​ជួប​តែ​សំណាងល្អ។»

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart បានបណ្ដុះបណ្ដាលនិស្សិត សាកលវិទ្យាល័យនៅប្រទេសកម្ពុជាឱ្យផ្តើម​​ដំណើរ​ការ​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី​ ដោយ​ផ្តល់​នូវ​បទពិសោធន៍​សិក្សា​ល្អៗ​បំផុត​តាមរយៈផ្ដល់ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បានពង្រីក វិសាលភាព​ដើម្បី​ផ្តល់​ការ​អប់រំ​ផ្នែក​សហគ្រិនភាពដល់យុវជនកម្ពុជាបន្ថែមទៀត និងបានផ្ដល់អត្ថប្រយោជន៍ដល់​និស្សិតប្រហែលមួយពាន់នាក់៕

អត្ថបទ៖ រក្សា

មតិយោបល់