• 2021-08-16 08:18:35
  • ប្រវត្តិបច្ចេកវិទ្យា

រឿងរ៉ាវក្រោយឆាកនៃការដាក់លក់ iPhone កាលជំនាន់២០១៧ គ្រប់គ្នាអាចមិនដឹង

  • 2021-08-16 08:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ប្រហែល​ជា​ចង់​ដឹង​ហើយ​ថា​​ Apple បាន​ត្រៀម​ខ្លួន​បែប​ណា​ខ្លះ​​សម្រាប់​ថ្ងៃ​ដាក់​លក់​ iPhone ជំនាន់​ថ្មី​ម្ដងៗ។ វីដេអូ​ឯកសារ​មួយ​ផលិត​ដោយ​ក្រុម​ការងារ​ BuzzFeed News បាន​បង្ហាញ​ពី​សកម្មភាព​ក្រោយ​ឆាក​នៃ​ការ​ដាក់​លក់ iPhone ជំនាន់​ថ្មី​កាល​ពី​ឆ្នាំ ២០១៧។

នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​ Apple បាន​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី​បី​រួម​មាន​ iPhone 8, iPhone 8 Plus និង iPhone X។ iPhone 8/8 Plus បាន​បើក​ទទួល​ការ​កុម្ម៉ង់​មុន​ iPhone X នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា​ ឆ្នាំ ២០១៧។

មុន​​បើក​ទទួល​ការ​កុម្ម៉ង់​មួយ​ថ្ងៃ​ ពោល​នៅ​អាធ្រាត្រ​​ថ្ងៃ​ទី ១៤ ខែ​កញ្ញា​ គេ​ដឹង​ថា​ក្រុម​ការងារ​របស់​ Apple ​បាន​ជុំ​គ្នា​នៅ​ការិយាល័យ​មួយ​កន្លែង​ក្នុង​រដ្ឋ​ California ដើម្បី​ត្រួត​ពិនិត្យ​លើ​ការ​បញ្ជា​ទិញ​របស់​អតិថិជន​​​នៅ​ជុំវិញ​ពិភពលោក។

មុន​​ការ​ដាក់​លក់​ជា​ផ្លូវ​ការ​ចំនួន​ពីរ​ថ្ងៃ នៅ​ចំ​ថ្ងៃ​ទី ២០ និង ២១ ខែ​កញ្ញា​ Angela Ahrendts ដែល​ជា​អនុ​ប្រធាន​ជាន់​ខ្ពស់​ផ្នែក​លក់​រាយ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ហាង Apple Store ធំៗ​ក្នុង​សហរដ្ឋអាមេរិក​ ដើម្បី​ប្រាប់​ដំណឹង​ល្អ​ពី​ការ​កុម្ម៉ង់​ទិញ​ដល់​បុគ្គលិក​នីមួយៗ។ ​​​ ​​

នៅ​ពេល​ដំណាល​គ្នា​​ផលិត​ Apple ជំនាន់​ថ្មី​មាន​ទាំង​ iPhone 8, Apple Watch និង Apple TV បាន​ធ្វើ​ដំណើរ​ពី​រោងចក្រ​ប្រទេស​ចិន​​ទៅ​កាន់​សហរដ្ឋអាមេរិក​ តាម​យន្តហោះ​ដឹក​ទំនិញ​ខ្នាត​ធំ។ ទំនិញ​ដែល​មក​ដល់​ទាំង​ឡាយ​ក៏​ត្រូវ​បាន​ចែក​ចាយ​បន្ត​ទៅ​កាន់​ហាង​លក់​រាយ​នៅ​ទូទាំង​សហរដ្ឋអាមេរិក។

ត្រៀម​រួច​រាល់​ហើយ​ ការ​ដាក់​លក់​ជា​ផ្លូវ​ការ​ក៏​បាន​ចាប់​ផ្ដើម​នៅកាលពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​កញ្ញា​ឆ្នាំ ២០១៧។ ការ​ដាក់​លក់​ iPhone 8/8 Plus ជា​ផ្លូវ​ការ​មិន​សូវ​ឃើញ​មាន​មនុស្ស​ម្នា​តម្រង់​ជួរ​ចាំ​ទិញ​ច្រើន​ប៉ុន្មាន​ឡើយ ដោយ​សារ​តែ​ភាគ​ច្រើន​រង់​ចាំ​វត្តមាន​ iPhone X៕

ប្រភព៖ YouTube

មតិយោបល់