• 2021-06-23 05:58:37
  • ចំណេះដឹង

មិននឹកស្មាន់! ត្រឹមឆ្នាំ២០២០ កម្ពុជាមានអ្នកប្រើសេវាទូរសព្ទច្រើនដល់ម្លឹង

  • 2021-06-23 05:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងរបាយការណ៍ចេញផ្សាយដោយ Hootsuite នៅឆ្នាំ២០២០ បង្ហាញថា កម្ពុជា អ្នកប្រើប្រាស់បណ្តាញសង្គមមានចំនួន ១២លាននាក់ (៧១,៣%) ចំនែកការប្រើប្រាស់សេវាទូរសព្ទ មានប្រមាណ ២១.១៨លាននាក់ ស្មើនឹង ១២៥,៨% ប្រៀបធៀបនឹងចំនួនប្រជាជនកម្ពុជាសរុប។

រូបតំណាង

បើតាមរបាយការណ៍ ដដែលក៏បានបង្ហាញថា ត្រឹមឆ្នាំ២០២០ កម្ពុជាមានក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតប្រមាណ ៤៧ក្រុមហ៊ុន ចំណែកតួរលេខនៃការប្រើប្រាស់អ៊ីនធឺណិតមានចំនួន ៨.៨៦លាននាក់ (៥២,៦%)។

ទន្ទឹមនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា យើងសង្កេតឃើញមានបទល្មើសដែលប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយ ក៏កំពុងកើតមានជាច្រើនករណី និងមានបងប្អូនប្រជាពលរដ្ឋក្លាយជាជនរងគ្រោះជាបន្តបន្ទាប់ផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់