- 2021-06-16 08:34:40
- ចំណេះដឹង
មុនទិញ Prius ជិះ ដឹងវាឧស្សាហ៍មានបញ្ហាអីច្រើនជាងគេ
- 2021-06-16 08:34:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនទិញ Prius ជិះ ដឹងវាឧស្សាហ៍មានបញ្ហាអីច្រើនជាងគេ
ចន្លោះមិនឃើញ
រថយន្តកូនកាត់កម្លាំងម៉ាស៊ីនសាំង លាយថាមពលអគ្គិសនី Prius ចេញបាន ៤ ជំនាន់ ខណៈម៉ូដែលឆ្នាំ ២០០៣ ដល់ ២០០៩ ត្រូវគេរកឃើញថាឧស្សាហ៍មានបញ្ហាច្រើន រហូតតម្រូវជួសជុលអស់រាប់ពាន់ដុល្លារក្នុងករណីខ្លះ។
បញ្ហាដែល Prius ជំនាន់ទី ១ ឆ្នាំ ១៩៩៧ ដល់ ២០០៣ ច្រើនជួប គឺប្រអប់លេខ និងហ្វ្រាំងអេឡិចត្រូនិក ដែលលាន់សំឡេងពេលបញ្ចូលលេខដំបូងបន្ទាប់ពីបញ្ឆេះម៉ាស៊ីន និងញ័រកង់។ ប្រព័ន្ធប្រកាសដំណឹងដំណើរការច្រើនខុសប្រក្រតី ដោយភ្លើងតាប្លូតែងបង្ហាញព័ត៌មានពីការឡើងកម្ដៅម៉ាស៊ីនហួសកម្រិត និងម៉ាស៊ីនដំណើរការមិនស្របតាមបច្ចេកទេសដែលគេនិយមហៅថាចេញ Check ខណៈការពិតរថយន្តគ្មានបញ្ហាអ្វីទាំងអស់។
សម្រាប់ Prius ជំនាន់ទី ២ ឆ្នាំ ២០០៤ ដល់ ២០០៩ គឺរមែងមានបញ្ហាម៉ាស៊ីនលាន់សំឡេងដូចឆ្លងភ្លើងពេលបញ្ឆេះដំបូង និងញ័រកង់ពេលបួងចង្កូត។ ហើយប្រព័ន្ធភ្លើងប្រកាសអាសន្នក៏ឧស្សាហ៍ដំណើរការខុសប្រក្រតី ងាយឆ្លងដូចជំនាន់ទីមួយដូច្នេះដែរ។ ចំពោះបញ្ហាដែលកើតមាននេះ ត្រូវគេដឹងថាមកពីខ្សែទង់ដែងរុំម៉ូទ័រអគ្គិសនីរបស់ពួកវាឆាប់ដាច់។
កត់សម្គាល់មួយទៀត បញ្ហាជើងក្រោមរបស់រថយន្ត Prius មិនសូវរឹងមាំងាយបោរ ប៉ុន្តែចាប់ពីម៉ូដែលឆ្នាំ ២០១០ ឡើងគឺលែងមានបញ្ហាទាំងនោះហើយ៕