• 2021-02-22 02:58:18
  • ចំណេះដឹង

ស្រាយចម្ងល់ រឿងឡានអគ្គិសនីប្រើនៅស្រុកខ្មែរ សាកភ្លើងបែបណា?

  • 2021-02-22 02:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីផ្ទុះដំណឹងថារថយន្តអគ្គិសនី Tesla នឹងមានវត្តមាននៅក្នុងស្រុកខ្មែរ មនុស្សជាច្រើនបានលើកជាសំនួរជាច្រើន ពាក់ព័ន្ធនឹងការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងស្រុក។ ក្នុងនោះផងដែរ សំនួរដែលមនុស្សជាច្រើនចង់ដឹងបំផុតនោះគឺ តើវាអាចសាកភ្លើងបានដោយរបៀបណា?

ជាទូទៅ បើទោះបីជាវាស្ថិតនៅក្នុងប្រទេសណាក៏ដោយ រថយន្តអគ្គិសនីអាចសាកភ្លើងបានយ៉ាងហោចណាស់ ២ របៀប គឺ សាកភ្លើងនៅផ្ទះ និង ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី។ ជាក់ស្តែងក្រុមហ៊ុន Tesla បានបង្កើតស្ថានីយ៍សាកភ្លើងសាធារណៈរាប់ពាន់កន្លែងនៅទូទាំងសហរដ្ឋអាមេរិក ដោយក្នុងនោះមានចែកចេញជាពីរ គឺ ស្ថានីយ៍សាកភ្លើងល្បឿនលឿន និង ធម្មតា។

ដោយឡែក ចំពោះការសាកភ្លើងរថយន្ត Tesla នៅក្នុងប្រទេសកម្ពុជាវិញ ក៏មិនខុសគ្នាដែរ ដោយយើងអាចសាកភ្លើងវាបាននៅតាមផ្ទះ និង ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី ដូចគ្នា។ ការសាកភ្លើងនៅតាមផ្ទះ អាចជាវិធីងាយស្រួល និងល្អបំផុត ប៉ុន្តែវាក៏អាចជួបបញ្ហាមួយដែរ គឺល្បឿនសាកយឺត។ រីឯការសាកភ្លើងនៅស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី យើងក៏អាចរកបាននៅតាមកន្លែងសាធារណៈមួយចំនួន ដូចជា ផ្សារទំនើប AEON Mall សែនសុខ ផងដែរ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់