- 2020-07-01 03:42:04
- ព័ត៌មាន
សិង្ហបុរី ចាប់ផ្ដើមប្រគល់ឧបករណ៍តាមដានកូវីដ១៩ ដល់ប្រជាជន
- 2020-07-01 03:42:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរី ចាប់ផ្ដើមប្រគល់ឧបករណ៍តាមដានកូវីដ១៩ ដល់ប្រជាជន
ចន្លោះមិនឃើញ
សិង្ហបុរីបានចាប់ផ្តើមប្រគល់ឧបករណ៍ប៊្លូធូសតាមដានការប៉ះពាល់គ្នារវាងមនុស្សនិងមនុស្ស ដែលជាផ្នែកមួយនៃវិធានការរបស់ខ្លួនដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគកូរ៉ូណា។
ឧបករណ៍ឈ្មោះ TraceTogether គឺជាជម្រើសមួយសម្រាប់ជំនួសកម្មវិធីស្មាតហ្វូនរបស់រដ្ឋាភិបាលដើម្បីតាមដានការប្រាស្រ័យទាក់ទងរបស់មនុស្ស។ ឧបករណ៍ទាំងនេះគឺផ្តោតទៅលើមនុស្សដែលមិនមានឬមិនចូលចិត្តប្រើទូរស័ព្ទចល័ត។ ការប្រកាសអំពីឧបករណ៍នេះត្រូវបានឆ្លើយតបដោយការព្រួយបារម្ភមួយចំនួនជុំវិញឯកជនភាព។
ឧបករណ៍នេះមួយសំណុំដំបូងនឹងត្រូវចែកចាយឱ្យទៅមនុស្សចាស់ងាយរងគ្រោះដែលមានការទំនុកបម្រុងតិចតួចឬគ្មានគ្រួសារឬមានបញ្ហាក្នុងការធ្វើបំលាស់ទី។ ឧបករណ៍នេះមានលេខកូដ QR ពិសេស ហើយមិនចាំបាច់បញ្ចូលថ្មទេ ព្រោះវាមានអាយុកាលថ្មរហូតដល់ ៩ ខែ។ ឧបករណ៍នេះដំណើរការដោយការដោះដូរសញ្ញាប៊្លូធូសជាមួយឧបករណ៍ TraceTogether ដទៃទៀត ឬស្មាតហ្វូនក្បែរៗនោះ ដែលកំពុងបើកកម្មវិធី TraceTogether។
អ្នកប្រើប្រាស់នឹងត្រូវបានជូនដំណឹងដោយមន្ត្រីដែលតាមដានការប្រាស្រ័យទាក់ទងគ្នា ប្រសិនបើពួកមន្ត្រីរកឃើញអ្នកប្រើប្រាស់នោះស្ថិតនៅកៀកនឹងអ្នកដែលកើតកូវីដ១៩។ បន្ទាប់មក ប្រសិនបើពួកគេត្រូវបានបញ្ជាក់ថាកើតកូវីដ១៩ នោះទិន្នន័យនឹងត្រូវដោនឡូតពីឧបករណ៍នេះតែម្តង៕
ប្រភព៖ rasmeinews