• 2020-04-03 06:30:01
  • ព័ត៌មាន

គូប្រជែងរបស់ Rolls-Royce Phantom ពេលនេះ អាចរស់បានយូរជាងមុនបន្តិច

  • 2020-04-03 06:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត Bentley គឺ​ដូច​ជា​ក្រុមហ៊ុន​រថយន្ត​នៅ​អឺរ៉ុប​ដទៃ​ទៀត​ដែរ ត្រូវ​បង្ខំ​ចិត្ត​បិទ​រោងចក្រ​ផលិត​ដោយ​សារ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩។

​អំឡុង​ពេល​នៃ​ការ​បិទ​នេះ​វា​នឹង​ធ្វើ​ឲ្យ​ Bentley ខាត​បង់​ប្រាក់​ចំណូល​ និង​​ត្រូវ​ពន្យារពេល​ការ​ចេញ​​រថយន្ត Flying Spur ​ស៊េរី​ថ្មី ហើយ​ការ​បញ្ឈប់​ការ​ផលិត​រថយន្ត Bentley Mulsanne ដែល​ជា​គូ​ប្រជែង​របស់ Rolls-Royce Phantom ក៏​ត្រូវ​អូស​បន្លាយ​ពេល​ដែរ។

Mulsanne 6.75 Edition

គួរ​ដឹង​ថា​បន្ទាប់​ពី​បាន​បញ្ចេញ​រថយន្ត​​ស៊េរី​ពិសេស​ចុង​ក្រោយ​ឈ្មោះ Mulsanne 6.75 Edition រួច​មក Bentley បាន​សម្រេច​ឈប់​ផលិត​រថយន្ត​ Mulsanne ដែល​នឹង​ត្រូវ​​ជំនួស​ដោយ​រថយន្ត Flying Spur វិញ។

ការ​ផលិត​រថយន្ត​ Mulsanne ត្រូវ​កំណត់​ថា​នឹង​ចប់​នៅ​ខែ​មេសា​ឆ្នាំ ២០២០ ប៉ុន្តែ​ដោយ​សារ​ការ​បិទ​រោងចក្រ​ ដូច​នេះ​ពេល​វេលា​នៃ​ការ​បញ្ចប់​ត្រូវ​លើក​ទៅ​ពេល​ក្រោយ​ដែល​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ។ រថយន្ត Mulsanne ​ចុង​ក្រោយ​គេ​នឹង​ត្រូវ​ផលិត​នៅ​ពេល​បុគ្គលិក​ Bentley វិល​ចូល​បម្រើ​ការងារ​វិញ។

ចាប់​តាំង​ពី​បង្ហាញ​មុខ​លើ​ទីផ្សារ​នា​ឆ្នាំ ២០១០ មក​រថយន្ត​ Mulsanne អាច​លក់​ចេញ​បាន​ប្រមាណ ៧ ៣០០ គ្រឿង ដែល​រថយន្ត​នីមួយៗ​ផលិត​ឡើង​ដោយ​ក្រុម​ដែល Bentley ឲ្យ​ឈ្មោះ​ថា​ "អ្នក​ផលិត​ Mulsanne”។ ក្រុម​នេះ​ចំណាយ​ពេល​ជាង ៤០០ ម៉ោង​ ដើម្បី​បង្កើត​រថយន្ត​​កំពូល​ប្រណីត​បាន​មួយ​គ្រឿងៗ​ជូន​ដល់​អតិថិជន៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់