- 2019-11-02 07:26:49
- ព័ត៌មាន
បុរសខ្មែរម្នាក់ហ៊ានចាយលុយផ្ទាល់ខ្លួន មកគាំទ្រអ្នកចូលរួមប្រកួតដាក់បាតដៃលើរថយន្តនៅសិង្ហបុរី
- 2019-11-02 07:26:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសខ្មែរម្នាក់ហ៊ានចាយលុយផ្ទាល់ខ្លួន មកគាំទ្រអ្នកចូលរួមប្រកួតដាក់បាតដៃលើរថយន្តនៅសិង្ហបុរី
ចន្លោះមិនឃើញ
យុវជនខ្មែរមួយរូបបានចំណាយលុយផ្ទាល់ខ្លួនដើម្បីទៅគាំទ្របេក្ខជនដែលបានទៅចូលរួមប្រកួតកម្មវិធីដាក់បាតដៃលើរថយន្ត Mediacorp Subaru Car Challenge 2019 នៅប្រទេស សិង្ហបុរី ចាប់ពីថ្ងៃទី២ វិច្ឆិកានេះ រហូតដល់ថ្ងៃទី៥ វិច្ឆិកា ២០១៩។
លោក តារា ជាអ្នកគាំទ្រតែម្នាក់ដែលហ៊ានចំណាយលុយផ្ទាល់ខ្លួនដើម្បីមកគាំទ្របេក្ខជនដែលចូលរួមប្រកួតកម្មវិធីនេះរថយះពេល ៥ថ្ងៃដោយត្រូវចំណាយលុយយ៉ាងតិចមិនក្រោយពាន់ដុល្លារទាំងថ្លៃសំបុត្រយន្តហោះ ស្នាក់នៅ និងហូបចុកនេះ បានប្រាប Sabay ថានេះជាលើកទី២ ហើយដែលលោកបានមកគាំទ្រអ្នកចូលរួមប្រកួត។
លោកបន្តថា ការមកនេះគឺដើម្បីលើកទឹកចិត្តដល់ប្អូនជីដូនមួយរបស់លោកដែលមកចូលរួមប្រកួតកម្មវិធីនេះ ឲ្យមានកម្លាំងចិត្តក្នុងការតស៊ូដើម្បីទទួលបានជ័យលាភីលេខមួយដែលទទួលបានរថយន្តមួយគ្រឿងយកទៅផ្ទះវិញ។
លោកបន្ថែមថា ណាមួយកុំឲ្យប្រទេសដែលបានចូលរួមប្រកួតមើលស្រាល ព្រោះការមកលើកទឹកចិត្តនេះគឺជាកម្លាំងចិត្តមួយដែលធ្វើឲ្យពួកគាត់តស៊ូបានរហូតដល់ឈ្នះលើអ្នកចូលរួមប្រកួតដទៃទៀត។
ជាចុងក្រោយលោក ដារ៉ា ដែលជាអ្នកគាំទ្របានប្រាប់ដល់បេក្ខភាពខ្មែរដែលរួមរួមធ្វើយ៉ាងណាយកឈ្នះលើប្រទេសដទៃទៀតឲ្យបាន ដើម្បីលើកទង់ជាតិកម្ពុជាឲ្យគេបានដឹង និងយកឡានមួយគ្រឿងឲ្យបាន។
គូសបញ្ជាក់ដែរថា ការប្រកួតដាក់បាតដៃលើរថយន្តបានយូរជាងគេដោយមានការចូលរួមពី ប្រទេសសិង្ហបុរី ចិន ហុងកុង ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ និងវៀតណាម នឹងក្លាយជាជយលាភី ដែលទទួលបានរថយន្ត Subaru XV 2.0iS EyeSight ថ្មីដែលមានតម្លៃជាង ៥៦ ០០០ ដុល្លារ (តម្លៃនៅប្រទេសសិង្ហបុរី) ដ៏ស្រស់ស្អាតមួយគ្រឿង រួមជាមួយរង្វាន់ទឹកប្រាក់ជាច្រើនទៀត៕