• 2019-11-02 00:30:00
  • ព័ត៌មាន

កម្មវិធី​ប្រកួត​យក​រថយន្ត​តម្លៃ​ជាង ៥ម៉ឺន​ដុល្លារ​នៅ​សិង្ហបុរី ចាប់​ផ្ដើម​ថ្ងៃ​នេះ​ហើយ​

  • 2019-11-02 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួតប្រជែងតឹងរឹងបំផុត​មួយនៅអាស៊ី​គឺ ដាក់​បាត​ដៃ​លើ​រថយន្ត Mediacorp Subaru Car Challenge 2019 ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី ក្នុង​បរិវេណ​ផ្សារ​ទំនើប Ngee Ann City Civic Plazaនឹង​ចាប់​ផ្ដើម​ពី​ថ្ងៃទី ២ ដល់ ៥ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្អែល​នេះ។

រូបភាព៖ ការប្រកួតដាក់​បាត​ដៃ​លើ​រថយន្ត Mediacorp Subaru Car Challenge ឆ្នាំ ២០១៧

បេក្ខជន​ទាំង​អស់​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អស់​កម្លាំង​និង​លក្ខខណ្ឌ​អាកាសធាតុ​ដើម្បី​ក្លាយ​ជា​មនុស្ស​ចុង​ក្រោយ​ដែលនៅ​តែ​អាច​ដាក់​ដៃ​នៅ​លើ​រថយន្ត​ស៊ូបារុ បាន​។

លើស​ពី​នេះ​ប្រសិនបើមាន​អ្នក​ដែល​អាច​យក​ឈ្នះពេលវេលាកំណត់ត្រាបច្ចុប្បន្ន​គឺ ៨២ ម៉ោងនិង ១៦ នាទី នេះ​នឹងទទួលបាន COEដែល​ជា​វិញ្ញាបនប័ត្រសិទ្ធិទទួល​ល្គាល់ និង​ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​​ក្នុង​ការ​ចុះ​ឈ្មោះ​កាន់​កាប់​និង​ប្រើ​ប្រាស់​រថយន្ត​នៅប្រទេសសិង្ហបុរីក្នុងរយៈពេល ១០ ឆ្នាំ។

រូបភាព៖ ការប្រកួតដាក់​បាត​ដៃ​លើ​រថយន្ត Mediacorp Subaru Car Challenge ឆ្នាំ ២០១៧

គូ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត ស៊ូបារុ មេឌាខប ធ្វើ​ឡើង​​​រយៈ​ពេល​បួន​ថ្ងៃ (ទាំង​យប់​ទាំង​ថ្ងៃ)​ដោយ​មាន​​អ្នកចូលរួមចំនួន ៤០០ នាក់មកពីប្រទេសសឹង្ហបូរី កម្ពុជា ចិន ហុងកុង ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ និងវៀតណាម នឹងធ្វើការប្រកួត​រក​អ្នកឈ្នះនឹងទទួល​បាន​រង្វាន់​រថយន្ត Subaru XV 2.0iS EyeSight ថ្មី​ដែល​មានតម្លៃ​ជាង ៥៦ ០០០ ដុល្លារ (តម្លៃ​នៅ​ប្រទេស​សិង្ហបុរី)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់