- 2019-09-17 07:58:10
- ចំណេះដឹង
Shortcut Key សំខាន់ៗ សម្រាប់អ្នកប្រើ Excel រាល់ថ្ងៃត្រូវដឹង
- 2019-09-17 07:58:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Shortcut Key សំខាន់ៗ សម្រាប់អ្នកប្រើ Excel រាល់ថ្ងៃត្រូវដឹង
ចន្លោះមិនឃើញ
ដូចប្រិយមិត្តបានដឹងហើយថា Microsoft Excel បានដើរតួយ៉ាងសំខាន់លើការងារប្រចាំថ្ងៃ។ ក្នុងនោះសម្រាប់កម្មវិធីមួយនេះ គឺមានបង្កប់នូវរូបមន្ត ក៏ដូចជាវិធីប្រើប្រាស់ជាច្រើន ដែលមិនសូវជាមានអ្នកណាបានដឹងនោះទេ។
ដូចនេះ Sabay សូមបង្ហាញនូវ Shortcut Key មួយចំនួន ដែលផ្តល់ភាពងាយស្រួលដល់ប្រិយមិត្តក្នុងការប្រើ Microsoft Excel។
F2 : កែប្រែទិន្នន័យក្នុងក្រឡា (Cell) ដែលបានជ្រើសរើស
F11 : បង្កើត Chart ថ្មី
ALT + = : ធ្វើផលបូកដោយស្វ័យប្រវត្ត ជាមួយក្រឡាដែលបានជ្រើសរើស
ALT + Enter : ចាប់ផ្ដើមជួរថ្មី ក្នុងក្រឡាតែមួយ
CTRL + K : បញ្ចូល Hyperlink
CTRL+ Shift + $ : កំណត់តួលេខក្នុងក្រឡា ឲ្យទៅជាអត្រាសាច់ប្រាក់
CTRL + Shift + & : គូសប្រអប់លើក្រឡាដែលបានជ្រើសរើស
CTRL + F12 : បើករក File excel ផ្សេងដែលមានក្នុងកុំព្យូទ័រ
CTRL + Spacebar : ជ្រើសរើសយកជួរឈទាំងអស់
Shift + Spacebar : ជ្រើសរើសជួរដេកទាំងអស់
CTRL + A : ជ្រើសរើសយកទិន្នន័យទាំងអស់
CTRL + F : ស្វែងរកទិន្នន័យនានា ដែលមានក្នុង File Excel នោះ
CTRL + សញ្ញាព្រួយទៅស្ដាំ : ទៅទីតាំងខាងស្ដាំបង្អស់នៃ តារាងទិន្នន័យ
CTRL + សញ្ញាព្រួយទៅឆ្វេង : ទៅទីតាំងខាងឆ្វេងបង្អស់នៃ តារាងទិន្នន័យ
CTRL + សញ្ញាព្រួយទៅលើ : ទៅទីតាំងខាងលើបង្អស់ របស់តារាងទិន្នន័យ
CTRL + សញ្ញាព្រួយទៅចុះក្រោម : ទៅទីតាំងខាងក្រោមបង្អស់ របស់តារាងទិន្នន័យ
ចុចអាន៖ កម្មវិធីមួយលើ iOS កំពុងធ្វើឲ្យម៉ាស៊ីន iPhone ជាច្រើនគាំងឥតអំពើ