• 2019-08-28 03:38:47
  • ចំណេះដឹង

ទាំងនេះ ជាសញ្ញាបញ្ជាក់ថាដល់ពេលប្ដូរស្បែក​ហ្វ្រាំងរថយន្តហើយ

  • 2019-08-28 03:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​បើ​​និយាយ​គ្នា​ទាក់ទង​​នឹង​រថយន្ត ភាគ​ច្រើន​​តែងតែ​គិត​ដល់​មុន​គេ​ទាក់ទង​នឹង​កម្លាំង​ម៉ាស៊ីន បច្ចេកវិទ្យា ឬ​​​កម្រិត​នៃ​ការ​ស៊ី​ប្រេង​ជា​ដើម។ ប៉ុន្តែ​យើង​ពុំ​សូវ​បាន​គិត​នោះ​ទេ ថា​តើ​រថយន្ត​យើង​អាច​ឈប់​បាន​ល្អ​កម្រិត​ណា​បើសិនជា​មាន​ឧបសគ្គ​នៅ​ខាង​មុខ?

ថ្ងៃ​នេះ​​ក្រុម​ការងារ​សូម​លើក​យក​ផ្នែក​សំខាន់​មួយ​នៃ​ប្រព័ន្ធ​ហ្រ្វាំង​ដែល​តែងតែ​ជួយ​រក្សា​សុវត្ថិភាព​របស់​លោក​អ្នក​មក​ស្រាយ​បំភ្លឺ នោះ​គឺ​ស្បែក​ហ្វ្រាំង។ ស្បែក​ហ្រ្វាំង​ជា​ចំណែក​មួយ​សំខាន់​ក្នុង​ការ​កំណត់​ចម្ងាយ​នៃ​ការ​បញ្ឈប់​រថយន្ត ហើយ​ការ​ដែល​ប្រើប្រាស់​ស្បែក​ហ្វ្រាំង​សឹក​ខ្លាំង ឬ​ស្បែក​ហ្វ្រាំង​មិន​សុទ្ធ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​ចាប់​ហ្វ្រាំង​នោះ​ទេ វា​ថែម​ទាំង​បណ្តាល​​ឲ្យ​សឹក ឬ​ខូច Brake Rotor Disc (តាំបួ) ដែល​នាំ​​ឲ្យ​លោក​អ្នក​ត្រូវ​ចំណាយ​ច្រើន​ជាង​មុន​ក្នុង​ការ​ជួសជុល​ប្រព័ន្ធ​ហ្វ្រាំង។

​សញ្ញា​​មួយ​ចំនួន​បញ្ជាក់​ថា ស្បែក​ហ្វ្រាំង​រថយន្ត អាច​មាន​បញ្ហា/ដល់​ពេល​ប្តូរ​ស្បែក​ហ្វ្រាំង ៖

សញ្ញា Brake Warning Light

១. លោត​សញ្ញា Brake Warning Light

២. លឺ​សំឡេង​ខុស​ធម្មតា​ពេល​ជាន់​ហ្វ្រាំង

៣. ញ័រ​ឈ្នាន់​ហ្វ្រាំង​ខុស​ធម្មតា​ពេល​ជាន់​ហ្វ្រាំង​ម្តងៗ

៤. រថយន្ត​រ៉េ​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ ពេល​ជាន់​ហ្វ្រាំង​ឈប់

កម្រាស់​នៃ​ស្បែក​ហ្រ្វាំង​ចែក​ចេញ​ជា​ ៣ ​កម្រិត​ (ស្បែក​ហ្វ្រាំង​ថ្មី​មាន​កម្រាស់​ប្រហែល ១១-១២ មីលីម៉ែត្រ) ៖

១. កម្រាស់​ចាប់​ពី ៧ - ១២ មីលីម៉ែត្រ ៖ ស្ថិត​ក្នុង​សភាព​ល្អ អាច​ប្រើប្រាស់​បាន

២. កម្រាស់​ចាប់​ពី ៣ - ៦ មីលីម៉ែត្រ ៖ ស្ថិត​ក្នុង​សភាព​មធ្យម ជិត​ដល់​ពេល​ផ្លាស់​ប្តូរ ឬ​គួរ​ផ្លាស់​ប្តូរ​មុន​ពេល ធ្វើ​ដំណើរ​ផ្លូវឆ្ងាយ

៣. កម្រាស់​ចាប់​ពី ០ - ២ មីលីម៉ែត្រ ៖ ស្ថិត​ក្នុង​សភាព​មិនល្អ ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរ ដើម្បី​ជៀសវាង​បញ្ហា​នានា​ដោយ​យថាហេតុ​ណា​មួយ

គួរ​បញ្ជាក់​ថា​លោក​អ្នក មិន​ត្រូវ​ថែម​ប្រេង​ហ្វ្រាំង​ដោយ​ខ្លួន​ឯង​នោះ​ទេ បើសិនជា​រថយន្ត​មិនមាន​ការ​លេច​ជ្រាប​ប្រេង​ហ្រ្វាំង។

ប្រសិន​បើ​លោក​អ្នក​មាន​ភាព​ស្រពិចស្រពិល​ឬ​ជួប​បញ្ហា​ណា​មួយ​ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ លោក​អ្នក​ក៏​អាច​ទំនាក់​ទំនង​ទៅ​កាន់​​យានដ្ឋាន​​​​កម្រិត​ស្តង់ដារ​នៅ​កម្ពុជា ​រួម​មាន​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) តាម​រយៈ​ទូរសព្ទ​លេខ​ ០១៧ ២២២ ៨៥៧ ដើម្បី​សាក​សួរ​បន្ថែម​ផង​ដែរ។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ​​​តែងតែ​នាំ​ចូល​​នូវ​ស្បែក​ហ្វ្រាំង ក៏​ដូច​ជា​គ្រឿង​បន្លាស់​សុទ្ធ​ ១០០% ពី​រោងចក្រ តូយ៉ូតា (ជប៉ុន) ដែល​ផលិត​មក​តម្រូវ​តាម​ប្រភេទ​រថយន្ត​នីមួយៗ ហើយ​ព្រម​ទាំង​ប្រើ​នូវ​វត្ថុធាតុ​ដើម​ពិសេស​ដែល​កាត់​បន្ថយ​សំណឹក​នៃ​ Brake Rotor Disc និង​មាន​សម្ថភាព​ខ្ពស់​ក្នុង​ការ​បញ្ឈប់​រថយន្ត​ទាន់​ពេល​វេលា។

ហើយ​កាន់​តែ​ពិសេស​ជាង​នេះ​គឺ លោក​អ្នក​នឹង​ទទួល​បាន​ការ​ពិនិត្យ​ប្រព័ន្ធ​ហ្វ្រាំង ក៏​ដូច​ជា​ចំណុច​សុវត្ថិភាព​ដទៃ​ទៀត ដោយ​ឥត​គិតថ្លៃ រាល់​ពេល​ដែល​លោក​អ្នក​នាំ​យក​រថយន្ត​មក​ប្តូរ​ប្រេង​នៅ​យានដ្ឋាន​​របស់​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ បន្ទាប់​ពី​ពិនិត្យ​រួចរាល់ អ្នក​បច្ចេកទេស​នឹង​ធ្វើ​ការ​ពន្យល់​លោក​អ្នក​អំពី​កម្រិត​នៃ​ស្បែក​ហ្វ្រាំង​រថយន្ត ក៏​ដូច​ជា​ចំណុច​សុវត្ថិភាព​ផ្សេងៗទៀត​ផង​ដែរ។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ​មាន​ទទួល​សេវាកម្ម​សម្រាប់​គ្រប់​ម៉ូដែល ​និង​ស៊េរី​ទាំង​អស់​នៃ​រថយន្ត TOYOTA និង​ LEXUS។ ហើយ​ក្រុមហ៊ុន​តែងតែ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ប្រកប​ដោយ​ទំនុក​ចិត្ត​ជា​ច្រើន រួមមាន ៖

  • ​សេវាកម្មថែទាំរថយន្ត (ប្តូរប្រេងម៉ាស៊ីន)

  • សេវាកម្មជួសជុលទូទៅ

  • សេវាកម្មតោន និងបាញ់ថ្នាំ

គ្រប់សេវាកម្មទាំងអស់របស់ក្រុមហ៊ុនគឺធានាជូននូវគុណភាពព្រមជាមួយគ្រឿងបន្លាស់សុទ្ធ ១០០% ពីរោងចក្រតូយ៉ូតា។ សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សម្រាប់ព័ត៌មានបន្ថែម 017 222 857 / 017 333 719៕

អត្ថបទ៖ សុខហេង

មតិយោបល់