• 2019-07-30 06:55:21
  • ចំណេះដឹង

ពិសេស​ណាស់! គ្រាន់​តែ​ទូទាត់​លុយ​ជា​មួយ​ ABA PAY អាច​ឈ្នះ iPhone XS Max

  • 2019-07-30 06:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើលោកអ្នកចង់មាន iPhone XS Max ប្រើនឹងគេដែរ ឬទេ? ចាប់ពីថ្ងៃទី ២៩ កក្កដា ២០១៩ ដល់ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ នេះ ម្ចាស់កាត Visa របស់ធនាគារ ABA មានឱកាសឈ្នះទូរសព្ទ iPhone XS Max មួយគ្រឿងក្នុងចំណោម ៦គ្រឿងដោយគ្រាន់តែទូរទាត់លុយតាមមុខងារ ABA PAY ក្នុងកម្មវិធី ABA Mobile។

ABA PAY គឺជាមធ្យោបាយទូទាត់មិនប្រើសាច់ប្រាក់ដ៏ទំនើប មានសុវត្ថិភាព និងឆាប់រហ័ស ដោយស្គែនកូដ QR។ ជាមួយ ABA PAY លោកអ្នកអាចទូទាត់ផ្ទាល់តាមទូរស័ព្ទដៃ ដោយមិនចាំបាច់ប្រើក្រដាស់ប្រាក់នៅតាមហាង ភោជនីយដ្ឋាន ឬ តាមអនឡាញបាន។ ស្គែនកាន់តែច្រើន ឱកាសឈ្នះកាន់តែខ្ពស់។

ការជ្រើសរើសអ្នកឈ្នះទាំង ៦រូបនឹងប្រព្រឹត្តិឡើងចំនួន ៣លើក ដោយមួយលើកៗមានជ្រើសរើសអ្នកឈ្នះចំនួនមួយរូប។ កាលបរិច្ឆេទនៃការជ្រើសរើសមានដូចខាងក្រោម៖

  • លើកទី១៖ បញ្ចប់នៅថ្ងៃទី ២៩ សីហា ២០១៩។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី ១០ កញ្ញា ២០១៩។
  • លើកទី២៖ បញ្ចប់នៅថ្ងៃទី ២៩ កញ្ញា ២០១៩។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី ១០ តុលា ២០១៩។
  • លើកទី៣៖ បញ្ចប់នៅថ្ងៃទី ២៩ តុលា ២០១៩។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី ៨ វិច្ឆិកា ២០១៩។

សម្រាប់ព័ត៌មានលំអិត និងលក្ខខណ្ឌនានា សូមចូលទៅកាន់ទំព័រប្រូម៉ូសិនរបស់ ABA នៅទីនេះ Link

អត្ថបទ៖ សុខ វេងឈាង

មតិយោបល់