- 2019-07-22 02:29:00
- ចំណេះដឹង
Microsoft បន្ថែមមុខងារថ្មីឲ្យ AI ដាក់ពិន្ទុការធ្វើបទបង្ហាញអ្នកប្រើ
- 2019-07-22 02:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Microsoft បន្ថែមមុខងារថ្មីឲ្យ AI ដាក់ពិន្ទុការធ្វើបទបង្ហាញអ្នកប្រើ
ចន្លោះមិនឃើញ
Presenter Coach ជាមុខងារថ្មីដែលក្រុមហ៊ុនយក្សលំដាប់ពិភពលោក Microsoft ទើបតែណែនាំមុខងារថ្មីដោយប្រើ AI (Artificial Intelligence) ជួយដាក់ពិន្ទុពេលសមការធ្វើបទបង្ហាញរបស់លោកអ្នក។ មុខងារនេះនឹងជួយឲ្យអ្នកប្រើប្រាស់ឲ្យដឹងថានិយាយលឿនពេកឬអត់ និយាយបានល្អឬយ៉ាងណា ឬគួរតែប្រើប្រាស់ពាក្យដែលសមរម្យជំនួសវិញជាដើម។
មុខងារថ្មីនេះដំណើរការនៅពេលលោកអ្នកប្រើ Rehearsal mode ហើយលោកអ្នកគ្រាន់តែធ្វើបទបង្ហាញតាមធម្មតា។ AI របស់ Powerpoint នឹងបង្ហាញទិន្នន័យលើអេក្រង់ថាអ្នកនិយាយក្នុងល្បឿនប៉ុន្មាន លឿនពេកឬយឺតពេក ការនិយាយជាប់ពាក្យ “Ahh, Umm,...” ការនិយាយតែតាម slide ជាដើម។ ក្រោយពេលបញ្ចាប់ការធ្វើបទបង្ហាញ(សម) Powerpoint នឹងបង្ហាញលទ្ធផលយ៉ាងលម្អិត និងសេចក្ដីណែនាំលើការធ្វើបទបង្ហាញឲ្យលោកអ្នកទៀតផង។
គួរបញ្ចាក់ផងដែរថា មុខងារថ្មីនេះប្រើប្រាស់បានសម្រាប់តែភាសាអង់គ្លេសនិងដាក់ឲ្យ Powerpoint សម្រាប់វេបសាយមុនគេនៅប៉ុន្មានខែខាងមុខនេះ៕