- 2019-03-28 06:22:35
- គន្លឹះ
មិនចេះតែត្រូវគេ Hack បានងាយ បើអ្នកចេះបើកមុខងារ 2FA ក្នុងគណនី Instagram
- 2019-03-28 06:22:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចេះតែត្រូវគេ Hack បានងាយ បើអ្នកចេះបើកមុខងារ 2FA ក្នុងគណនី Instagram
ចន្លោះមិនឃើញ
2FA ឬ Two-Factor Authentication ជមធ្យោបាយស្រទាប់ទីពីរនៃការការពារគណនីរបស់អ្នកប្រើប្រាស់ ត្បិតជនខិលខូចឬនរណាម្នាក់អាចដឹងកូដសម្ងាត់ (Password) ដើមរបស់អ្នកក៏ដោយ។ ជាធម្មតាពេលអ្នកបើកមុខងារ 2FA ក្នុងបណ្តាញសង្គមឬកម្មវិធីណាមួយ នោះវានឹងលោតផ្ញើលេខកូដប៉ុន្មានខ្ទង់ចូលទៅក្នុងលេខទូរសព្ទលោកអ្នក ដើម្បីយកកូដស្រទាប់ទីពីរនោះ បើកចូលដំណើរការគណនី។
កន្លងទៅ Sabay ធ្លាប់បង្ហើបពីវិធីបើកមុខងារ 2FA លើគណនី Apple ID និង Facebook ដោយឡែកអត្ថបទនេះនឹងណែនាំអ្នករាល់គ្នាពីការបើកដំណើរការលើគណនី Instagram វិញម្តង។
១.ចុចលើប៊ូតុង Options នៅចំហៀងខាងស្តាំផ្នែកខាងលើបង្អស់នៃទំព័រ Profile
២.ក្នុងបណ្តុំទីតាំង Account > រើសយក Two-Factor Authentication
៣.ចុចបើកលើពាក្យ Require Security Code
៤.ចុចយកពាក្យ Add Number
៥.វាយបញ្ចូលលេខទូរសព្ទរបស់អ្នក រួចចុច Next
៦.នោះនឹងមានកូដផ្ញើចូលប្រអប់ SMS ក្នុងទូរសព្ទ
ក្រោយៗមករៀងរាល់ការ Log In គណនី Instagram ចូលឧបករណ៍ថ្មីណាមួយ វានឹងទាមទារជាចាំបាច់នូវកូដសម្ងាត់ស្រទាប់ទីពីរនេះ ដែលអាចរកបានតែសាមីខ្លួនអ្នកកាន់លេខទូរសព្ទនោះផ្ទាល់តែប៉ុណ្ណោះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: