
- 2019-03-13 02:25:00
- ចំណេះដឹង
អត់ហត់ទាញម៉ែត្រចុះឡើង កាន់តែស្មាតហ្វូនប្រើកម្មវិធីនេះ អាចវាស់ដីស្រែចម្ការបានងាយ
- 2019-03-13 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ហត់ទាញម៉ែត្រចុះឡើង កាន់តែស្មាតហ្វូនប្រើកម្មវិធីនេះ អាចវាស់ដីស្រែចម្ការបានងាយ
ចន្លោះមិនឃើញ
បច្ចេកវិទ្យាកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ក៏ជាហេតុជំរុញឲ្យការរស់នៅរបស់មនុស្សទូទាំងសកលលោកទទួលបានភាពងាយស្រួលនិងចំណេញពេលវេលា ផ្អែកតាមអត្ថប្រយោជន៍មួយចំនួនទាញចេញពីប្រព័ន្ធបច្ចេកវិទ្យាទំនើប។ មិនខុសអ្វីពីការវាស់ដីស្រែចម្ការសព្វថ្ងៃនេះ អ្នកប្រើប្រាស់ក៏អាចយកស្មាតហ្វូនជំនួសឧបករណ៍វាស់ម៉ែត្របានដោយងាយបំផុត។
មិនថាតែម្ចាស់ឧបករណ៍ iOS ឬ Android យើងសូមចែករំលែកនូវកម្មវិធីឥតគិតថ្លៃនិងសាមញ្ញមួយឲ្យឈ្មោះថា 'GPS Fields Area Measure' ដែលអ្នកអាចប្រើមុខងារងាយៗក្នុងការវាស់ចម្ងាយ បរិមាត្រ ឬក្រឡាផ្ទៃនៃទីតាំងណាមួយដែលអ្នកកំពុងឈរជើង។ ខាងក្រោមបង្ហាញពីវិធីប្រើប្រាស់៖
១.ចូលទៅទាញយកកម្មវិធី GPS Fields Area Measure សម្រាប់ iOS | Android
២.សូមធ្វើការបើក Location Service លើឧបករណ៍ > ចុចត្រង់សញ្ញាចាប់ទីតាំងកំពុងឈរជើង
៣.ជាធម្មតាការវាស់ដីស្រែចម្ការ យើងគណនារកផ្ទៃក្រឡា បែបនេះសូមចុចត្រង់រូបលេខ (+) > រើសយកពាក្យ Area
៤.អ្នកអាចកំណត់តាមចំណុចភ្លឺស្រែដោយផ្ទាល់ (Manual measuring) ឬការដើរវាស់ (GPS measuring)
៥.អ្នកអាចចុចលើ ៣ ឬ ៤ ចំណុច និងអាចច្រើនជាងនេះតាមស្ថានភាពជាក់ស្តែង > ផ្ទៃក្រឡានឹងបង្ហាញនៅផ្នែកខាងលើ ត្រង់ពាក្យ Area ឧទាហរណ៍៖ Area: 1,054 ha (ហិតា)
៦.អាចធ្វើការផ្លាស់ប្តូរឯកតារង្វាស់ដី ពីហិតាទៅជាម៉ែត្រការេ ដោយចូលទៅ Settings > ត្រង់ពាក្យ Area units សូមរើសយកតែខ្នាត m2 ជាការស្រេច