- 2019-02-17 12:24:42
- ប្រវត្តិបច្ចេកវិទ្យា
មេបច្ចេកវិទ្យា ៥ រូប ត្រូវគេដេញចេញពីក្រុមហ៊ុនដែលខ្លួនបង្កើត
- 2019-02-17 12:24:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេបច្ចេកវិទ្យា ៥ រូប ត្រូវគេដេញចេញពីក្រុមហ៊ុនដែលខ្លួនបង្កើត
ចន្លោះមិនឃើញ
ការដែលអាចបង្កើតក្រុមហ៊ុនជោគជ័យមួយបាន មិនប្រាកដថាតំណែងរបស់អ្នកនៅក្នុងក្រុមហ៊ុនមិនចេះបាត់បង់នោះទេ។ តួយ៉ាងដូចជាបុគ្គលផ្នែកបច្ចេកវិទ្យាល្បីៗទាំង ៥ រូបខាងក្រោម នេះត្រូវបានគេបណ្ដេញចេញពីក្រុមហ៊ុនដែលខ្លួនបង្កើតដោយផ្ទាល់ដៃ ៖
មានការលើកឡើងផ្សេងៗគ្នាថាលោក Steve Jobs ត្រូវបានគេបណ្ដេញចិត្ត ឬ ដើរចេញពីក្រុមហ៊ុន Apple កាលពីឆ្នាំ ១៩៨៥ ក្រោយពីប៉ះទង្គិចគ្នាជាមួយលោក John Sculley ដែលជានាយកប្រតិបត្តិ។ ១២ ឆ្នាំក្រោយមក Apple បានទិញយក Starup NeXT Computer ដើម្បីនាំលោក Steve Jobs ត្រឡប់មក Apple វិញ។
កាលពីឆ្នាំ ២០១៧ លោក Travis ត្រូវបានក្រុមប្រឹក្សាភិបាលជំរុញឲ្យលាលែងពីតំណែង ក្រោយពីមានរឿងអាស្រូវបានផ្ទុះឡើងជាច្រើនខែ។ ក្រោយពីបានចាកចេញពី Uber លោក Travis បានងាកទៅធ្វើការបណ្ដាក់ទុនលើផ្នែកជាច្រើន រួមមានសេវាកម្មដឹកជញ្ជូនអាហារផងដែរ។
លោក Jack Dorsey បានបង្កើត Twitter ឡើងជាមួយលោក Ev Williams នៅឆ្នាំ ២០០៦។ ពីរឆ្នាំក្រោយ Ev Williams បានបញ្ឈប់ Jack ពីតំណែងជានាយកប្រតិបត្តិ ត្បិតថា Jack ជាអ្នកមានគំនិតក្នុងការបង្កើត Twitter ក្ដី។ ទោះយ៉ាងណានៅឆ្នាំ ២០០៩ លោក Jack បង្កើតបានក្រុមហ៊ុនទូទាត់ឈ្មោះ Square ដែលមានតម្លៃដល់ ៣០ ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ Mark Zuckerberg នាយកប្រតិបត្តិ Facebook ក៏បានព្យាយាមជួល Jack មកធ្វើការផងដែរ ក្រោយចេញពី Twitter។
យ៉ាងណាក្ដីនៅឆ្នាំ ២០១៥ លោក Jack បានត្រឡប់ទៅកាន់ Twitter វិញ ដោយកាន់តំណែងជានាយកប្រតិបត្តិបណ្ដោះអាសន្ន។ ក្រោយមកឈ្មោះ បណ្ដោះអាសន្ន នេះត្រូវបានដកចេញ ជំនួសដោយ នាយកប្រតិបត្តិពេញសិទ្ធវិញ។
លោក Jerry Yang បានចូលរួមបង្កើត Yahoo នៅឆ្នាំ ១៩៩៤ ក្រោយមកនៅឆ្នាំ ២០០៧ លោកបានឡើងកាន់តំណែងជានាយកប្រតិបត្តិ។ នៅឆ្នាំ ២០០៨ លោកបានច្រានចោលសំណើទិញយក Yahoo ពីក្រុមហ៊ុន Microsoft ធ្វើឲ្យតម្លៃហ៊ុន Yahoo ដាំក្បាលចុះ។ ក្រោយហេតុការណ៍នេះ ក្រុមប្រឹក្សាភិបាលបានបង្ខំឲ្យលោកចុះចេញពីតំណែង ហើយលោកក៏បានចាកចេញនៅឆ្នាំ ២០១២៕