- 2018-11-21 01:27:00
- គន្លឹះ
វិធីបង្កើត Nametag សម្រាប់ Instagram ឲ្យគេងាយស្រួល Follow
- 2018-11-21 01:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបង្កើត Nametag សម្រាប់ Instagram ឲ្យគេងាយស្រួល Follow
ចន្លោះមិនឃើញ
Instagram បានប្រកាសដាក់ឲ្យប្រើប្រាស់មុខងារ Nametag ជាផ្លូវការសម្រាប់ប្រព័ន្ធ iOS និង Android កាលពីដើមខែតុលាកន្លងទៅ។ អត្ថប្រយោជន៍ចម្បងបំផុតគឺផ្តល់ភាពងាយស្រួលឲ្យអ្នកដទៃធ្វើការស្វែងរក Profile ឬចុច Follow អ្នកបានរហ័សត្រឹមប៉ុន្មានវិនាទី។
+វិធីបង្កើត Nametag សម្រាប់គណនី Instamgram របស់អ្នក:
១.ចូលទៅកាន់កម្មវិធី Instagram
២.ចូលទៅទីតាំង Profile > ចុចយកទីតាំងបន្ទាត់បីនៅចំហៀងខាងស្តាំផ្នែកខាងលើ
៣.ចុចលើពាក្យ Nametag
៤.ផ្លាស់ប្តូរប្រភេទនៃ Nametag តាមចិត្តរបស់អ្នកមានដូចជា Color, Emoji ឬការថត Selfie ជាដើម
៥.Screenshot ផ្ទៃរូបភាពនេះទុកឬ Share ទៅកាន់អ្នកដទៃដែលចង់ Follow គណនីរបស់អ្នក។
+វិធីស្កេន Nametag នៃគណនីនរណាម្នាក់ក្នុង Instagram:
១.បើកកម្មវិធី Instagram
២.ចូលទៅទីតាំង Profile > ចុចយកទីតាំងបន្ទាត់បីនៅចំហៀងខាងស្តាំផ្នែកខាងលើ
៣.រើសយក Nametag > ចុចយក Scan a nametag
៤.ដាក់ទីតាំងកាមេរ៉ាទៅលើ Nametag របស់នរណាម្នាក់ឬបើករូបភាពនៃ Nametag (ចំហៀងខាងស្តាំ) ចេញពី Gallery ស្កេនយកផ្ទាល់តែម្តង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: