• 2018-10-08 12:01:00
  • គន្លឹះ

សុខៗ​ចង់​លុប​គណនី Instagram ឲ្យ​បាត់​ជា​រៀង​រហូត នេះ​ចាំ Sabay ប្រាប់​វិធី

  • 2018-10-08 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​អ្នក​កំពុង​គិត​ថា​គណនី Instagram របស់​អ្នក​ត្រូវ​បាន​គេ​កំពុង​លួច​ប្រើ​ប្រាស់​ឬ​បញ្ហា​ណា​មួយ ឈាន​ដល់​ការ​ចង់​លុប​គណនី​ឲ្យ​បាត់​ជា​រៀង​រហូត អ្នក​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​តាម​វិធី​ងាយ​បំផុត។

១.ចូល​ទៅ​កាន់​ទំព័រ Delete Your Account ដោយ​តម្រូវ​ឲ្យ Log In ចូល Instagram Web ជា​មុន​សិន ជា​រួម​មិន​អាច​ធ្វើ​ដោយ​ផ្ទាល់​នៅ​លើ App បាន​ឡើយ

២.រើស​យក​ជម្រើស​នៅ​ក្នុង​ទីតាំង Why are you deleteing your account ? សូម​ធ្វើ​ការ​បំពេញ Password សារ​ជា​ថ្មី

៣.ចុច​លើ​ពាក្យ Permanently delete my account ជាការស្រេច។

បញ្ជាក់​ថា​ការ Delete Account នឹង​លុប​ចោល​រាល់​រូបភាព វីដេអូ​ឬ​ទិន្នន័យ​នៃ​ការ Like Comment និង Follower ទាំង​អំបាល​ម៉ាន ពោល​មិន​អាច​ស្រង់​យក​មក​វិញ ដូច​ការ Disable Account នោះ​ទេ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Instagram ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់