• 2018-08-07 04:20:18
  • ចំណេះដឹង

តិច​អត់ស្គាល់ រន្ធ​ភ្ជាប់​លើ​កុំព្យូទ័រ​ ១៦ ប្រភេទ​ មាន​ខ្លះ​ចង់​ផុត​សម័យ​កាល​ទៅហើយ

  • 2018-08-07 04:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រន្ធ​ភ្ជាប់​កុំព្យូទ័រ​ (Computer Port) ឬ​ហៅ​ថា​ម្យ៉ាង​ទៀត​ថា​ Communication Port ជា​ចំណុច​ភ្ជាប់​ទំនាក់ទំនង​រវាង​កុំព្យូទ័រ​ និង​ Device នានា​ដូចជា​ Mouse, Keyboard, Monitor, Printer, Speaker ឬ​ Flash drive។ រន្ធ​ភ្ជាប់​មាន​ច្រើន​ប្រភេទ​ខុសគ្នា​ អាស្រ័យ​លើ​ប្រភេទ​ Device ភ្ជាប់​ជាមួយ​ក្នុង​ការ​បង្កើត​ជា​ផ្លូវ​ឲ្យ​ទិន្នន័យ​រត់​កាត់​។

Communication Port អាច​បែងចែក​ជា​ពីរ​ប្រភេទ​ អាស្រ័យ​លើ​ប្រភេទ​ ឬ​ Protocol ប្រើប្រាស់​ក្នុង​ការ​ទំនាក់ទំនង​ ដែល​មាន​ Serial Ports និង​ Parallel Ports។

  • Serial Port ៖ ភ្ជាប់​ប្រើ​ Serial protocol ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ 1bit ក្នុង​ពេល​មួយ​ដង​លើ​ខ្សែ​ទំនាក់ទំនង​តែ​មួយ​។
  • Parallel Port ៖ ប្រើ​ភ្ជាប់​ទំនាក់ទំនង​រវាង​កុំព្យូទ័រ​ និង​ Device នានា​ ដោយ​ទិន្នន័យ​ត្រូវ​បញ្ជូន​ចេញ​ឬ​ចូល​ក្នុង​ពេល​ដំណាល​គ្នា​ ប្រើ​ខ្សែ​ទំនាក់ទំនង​ច្រើន​ជាង​មួយ​ ដូចជា​ Printer ជា​ដើម​។

PS/2

PS/2 Connector បង្កើត​ដោយ​ IBM ប្រើ​ភ្ជាប់​ Mouse និង​ Keyboard។ មាន​ពណ៌​តំណាង​ ស្វាយ​សម្រាប់​ភ្ជាប់​ Keyboard និង​ពណ៌​បៃតង​សម្រាប់​ភ្ជាប់​ Mouse ហើយ​បើ​ភ្ជាប់​ខុស​រន្ធ​កុំព្យូទ័រ​មិន​ស្គាល់​ឡើយ​។

PS/2 Port បច្ចុប្បន្ន​ មិន​មាន​ច្រើន​លើ​ Motherboard ម៉ូដែល​ថ្មី​ៗ​នោះ​ទេ​ ដោយ​​ភាគ​ច្រើន​ជំនួស​ដោយ​ USB Port។

Serial Port

Serial Port សំដៅ​លើ​ Interface (ផ្ទៃ​ភ្ជាប់​) ដែល​ប្រើ​ស្តង់ដារ​ RS-232។ ជា​ធម្មតា​ឃើញ​លើ​កុំព្យូទ័រ​មាន​ Serial ports ពីរ​ប្រភេទ​ DB-25 និង​ DE-9។

DB-25

DB-25 ជា​ Original port សម្រាប់​ភ្ជាប់​ Serial ប្រើ​ Protocol RS-232។ DB-25 កម្រ​ឃើញ​ប្រើ​ជា​ Serial Port ដោយ​ជា​ធម្មតា​ប្រើ​ជា​ Parallel printer port ក្នុង​ការ​ជំនួស​ Centronics Parallel 36 pin connector។

DE-9 ឬ​ RS-232 ឬ​ COM Port

DE-9 Port ឬ​ហៅថា​ COM Port អាច​អនុញ្ញាត​ឲ្យ​មាន​ទំនាក់ទំនង​បែប​ Serial ប្រភេទ​ Full duplex រវាង​កុំព្យូទ័រ​ និង​ Device នានា​ ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ​។ ការ​ប្រើប្រាស់​ DB-25 និង​ DE-9 Ports សម្រាប់​ទំនាក់ទំនង​មាន​ការ​ធ្លាក់​ចុះ​ ដោយ​ជំនួស​មក​ប្រើ​ USB ឬ​ Port ដទៃ​ទៀត​។

Parallel Port ឬ​ Centronics 36 Pin Port

Parallel Port ជា​ផ្ទៃ​ភ្ជាប់​រវាង​កុំព្យូទ័រ​ និង​ Device នានា​ដូចជា​ Printer ទំនាក់ទំនង​បែប​ Parallel។​ Centronics Port មានជើង 36 Pin Port បង្កើត​ជា​ផ្ទៃ​ភ្ជាប់​សម្រាប់​ Printer និង​ Scanner។ ដូច្នេះ​ Parallel Port ក៏​អាច​ហៅថា​ Centronics port ដែរ​។

មុន​ពេល​មាន​ការ​ប្រើ​ USB ports ទូលំទូលាយ​ Parallel ports បាន​ប្រើ​ជាមួយ​ Printer ហើយ​ Centronics Port ក្រោយ​មក​ជំនួស​ដោយ​ DB-25 Port ជាមួយ​ផ្ទៃ​ភ្ជាប់​ Parallel។​

Audio Ports

Audio Port ប្រើ​ភ្ជាប់​ Speaker ឬ​ Audio output device ផ្សេង​ទៀត​ ជាមួយ​កុំព្យូទ័រ​។ រលក​សំឡេង​ អាច​ជា​ Analogue ឬ​ Digital អាស្រ័យ​លើ​ ប្រភេទ​ Port និង​ Connector។

Surround Sound Connectors ឬ​ 3.5mm TRS Connector

Audio Port អាច​ប្រើ​ភ្ជាប់​ Stereo headphone ឬ​ Surround sound channel។ ប្រព័ន្ធ​ 6 Connector មាន​លើ​កុំព្យូទ័រ​ដើរ​តួនាទី​ដ៏​សំខាន់​នាំ​សំឡេង​ចេញ​ ក៏​ដូចជា​ភ្ជាប់​ប្រើ​ Microphone។

6 Connector មាន​ពណ៌​ ខៀវ​ សរ​ស្រអាប់​បន្តិច​ ផ្កាឈូក​ ទឹកក្រូច​ ខ្មៅ​ និង​ប្រផេះ​ ដែល​អាច​ប្រើ​សម្រាប់​រៀបចំ​ដំឡើង​ Surround sound ដល់​ទៅ​ 8 Channel។

S/PDIF ឬ TOSLINK

S/PDIF (Sony/Phillips Digital Interface Format) អាច​ប្រើ​ជាមួយ​ Digital audio និង​ត្រូវ​បាន​បញ្ជូន​ប្រើ​ខ្សែ​ Coaxial RCA Audio ឬ Optical fiber TOSLINK connector។ ប្រព័ន្ធ​កម្សាន្ត​នៅ​ផ្ទះ​ភាគច្រើន​បំពាក់​ជាមួយ​ S/PDIF។

TOSLINK (Toshiba Link) ភាគច្រើន​ប្រើ​ Digital audio port ដែល​អាច​ប្រើ​បាន​ 7.1 Channel Surround Sound ជាមួយ​ខ្សែ​ត្រឹម​តែ​មួយ​។

Video Ports

VGA Port

VGA Port មាន​លើ​កុំព្យូទ័រ​, Projectors, Video Cards និង​ High Definition TVs។ នេះ​ជា​ D-sub connector មាន​ជើង​ 15 Pins ចែក​ជា​បី​ជួរ​។

Monitor ប្រភេទ​ LCD និង​ LED ទំនើប​មួយ​ចំនួន​អាច​ប្រើ​ VGA Ports តែ​គុណភាព​រូបភាព​មាន​ការ​ថយ​ចុះ​។​

VGA Ports ហាក់​មាន​ការ​ជំនួស​ដោយ​ HDMI និង​ Display Port ដោយសារ​ផ្ដល់​គុណភាព​រូបភាព​បាន​ល្អ​ជាង​។ Laptops មួយ​ចំនួន​មាន​ VGA Ports ជាប់​នឹង​ Board ក្នុង​ការ​ភ្ជាប់​ External Monitor ឬ​ Projector។

Digital Video Interface (DVI)

DVI ជា​ផ្ទៃ​ភ្ជាប់​ល្បឿន​ខ្ពស់​មួយ​រវាង Display Controller ដូចជា​កុំព្យូទ័រ​ និង​ Display device ដូចជា​ Monitor។ នេះ​បង្កើត​ឡើង​គោលបំណង​បញ្ជូន​រលក​សញ្ញា​ Digital Video ដោយ​មិន​បាត់បង់​គុណភាព​ និង​ជំនួស​បច្ចេកវិទ្យា​ Analogue VGA។​

DVI Connectors មាន​បី​ប្រភេទ​ DVI-I, DVI-D និង​ DVI-A។

  • DVI-I ជា DVI Port អាច​ប្រើ​រលក​សញ្ញា​ទាំង​ Analogue និង​ Digitals។
  • DVI-D អាច​ប្រើ​ត្រឹម​ Digital signals។
  • DVI-A អាច​ប្រើ​ត្រឹម​ Analogue signals។​

Digital signals អាច​ជា​ Single link ឬ​ Dual link ដែល​ Single link ប្រើ​ Digital signal អាច​ទ្រាំទ្រ​ Resolution ដល់​ទៅ​ 1920x1080។ Dual link ប្រើ​ Digital signal អាច​ទ្រាំទ្រ​ Resolution ​ដល់​ 2560x1600។

Mini-DVI

Mini-DVI Port មាន​ទំហំ​តូច​ជាង​ DVI Port បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Apple ជា​ជម្រើស​ជំនួស​ Mini-VGA Port ដែល​មាន​រូបរាង​ស្រដៀង​គ្នា​។​ មាន​ជើង​ 32 Pin Port មាន​សមត្ថភាព​ក្នុង​ការ​បញ្ជូន​ DVI, S-Video និង​ VGA Signals ដោយ​ប្រើ​ Adapter ជំនួយ​។

Micro-DVI

Micro-DVI Port មាន​ទំហំ​តូច​ជាង​ Mini-DVI អាច​បញ្ជូន​ត្រឹម​ Digital signals។ អាច​ភ្ជាប់​ទៅ​ External devices ជាមួយ​ផ្ទៃ​ភ្ជាប់​ DVI និង​ VGA ដោយ​ប្រើ​ Adapter។

Display Port

Display Port ជា​ផ្ទៃ​ភ្ជាប់​ Digital display ជាមួយ​ Channel audio ច្រើន​ និង​ទម្រង់​ទិន្នន័យ​ដទៃ​ទៀត​។ នេះ​បង្កើត​ឡើង​គោលបំណង​ជំនួស​ VGA និង​ DVI Ports ជា​ផ្ទៃ​ភ្ជាប់​សំខាន់​រវាង​កុំព្យូទ័រ​ និង​ Monitor។

Display Port 1.3 ជា​ជំនាន់​ចុង​ក្រោយ​ អាច​ប្រើ​ជាមួយ​ Resolution ដល់​ទៅ​ 7680 x 4320។ មាន​ជើង​ 20 Pin Connector តិច​ជាង​ DVI Port បើ​ប្រៀបធៀប​ ហើយ​ផ្ដល់​កម្រិត​ Resolution ល្អ​ប្រសើរ​ជាង​។

RCA Connector

RCA Connector អាច​ប្រើ​ Composite Video និង​ Stereo audio signals។ Composite Video បញ្ជូន​ Analogue Video Signals ហើយ​ Connector ជា​ RCA Connector មាន​ពណ៌​លឿង​។ Connectors ពណ៌ក្រហម​ និង​សរ​ ប្រើ​សម្រាប់​ Stereo audio signals។

Component Video

Component Video ជា​ផ្ទៃ​ភ្ជាប់​ ដែល​ Video signals ត្រូវ​បាន​បំបែក​ទៅ​ជា​ច្រើន​ Channels ហើយ​គុណភាព​ Video signal ក៏​ល្អ​ប្រសើរ​ដែរ​។

Component Video បញ្ជូន​ត្រឹម​ Video Signals និង​ Connector ពីរ​ដាច់​ដោយ​ឡែក​ ប្រើ​សម្រាប់​ Stereo audio។ Component Video Port អាច​បញ្ជូន​ទាំង​ Analogue និង​ Digital Video signals។​

Component Video ប្រើ​ Connector បី​ មាន​ពណ៌បៃតង​ ខៀវ​ និង​ក្រហម​។

S-Video

S-Video ឬ Separate Video Connector ប្រើ​សម្រាប់​បញ្ជូន​ត្រឹម​ Video Signals ផ្ដល់​គុណភាព​រូបភាព​ល្អ​ជាង​ Composite Video តែ​មាន​ Resolution តិច​ជាង​ Component Video។

S-Video Port មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ PS/2 Port តែ​មាន​ជើង​ 4 Pins។ ធម្មតា​ មាន​ពណ៌ខ្មៅ​ បង្ហាញ​វត្តមាន​ភាគច្រើន​លើ​ TV និង​កុំព្យូទ័រ​។

HDMI

HDMI (High Definition Media Interface) ជា​ផ្ទៃ​ភ្ជាប់​ Digital ដើម្បី​ភ្ជាប់​ High Definition និង​ Ultra High Definition device ដូចជា​ Computer Monitor, HDTV, BluRay Player, Gaming console ឬ​ High Definition Camera។​

HDMI Connector មាន​ជើង​ 19 Pins ហើយ​ជំនាន់​ HDMI 2.0 ចុងក្រោយ​អាច​ប្រើ​ Digital Video Signal មាន​ Resolution ដល់​ទៅ​ 4096 x 2160 និង​ 32 Audio Channels។​

USB

USB (Universal Serial Bus) ប្រើ​ជំនួស​ Serial Ports, Parallel Ports, PS/2 Connectors, Game Ports និង​ការ​សាក​ថ្ម​សម្រាប់​ Portable Device។

USB Port អាច​ប្រើ​បញ្ជូន​ទិន្នន័យ​ មាន​បី​ប្រភេទ​ Type A, Type B ឬ​ Mini USB និង​ Micro USB។​

USB Type A

USB Type-A Port មាន​ជើង​ 4 Pin Connector។ មាន​ជំនាន់​ខុសគ្នា​នៃ​ប្រភេទ​ Type-A USB Ports ដូចជា​ USB 1.1, 2.0 និង​ 3.0។ USB 3.0 ជា​ស្តង់ដារ​មួយ​ អាច​ប្រើ​ល្បឿន​ទិន្នន័យ​ 400MBps។

USB 3.1 អាច​ប្រើ​ល្បឿន​ទិន្នន័យ​ដល់​ទៅ​ 10Gbps។ USB 2.0 មាន​ពណ៌ខ្មៅ​ ហើយ​ USB 3.0 មាន​ពណ៌​ខៀវ​។

USB Type C

ជា​ប្រភេទ​ USB ចុង​ក្រោយ​ ប្រើ​ទំនង​ជា​ជំនួស​ Type A និង​ B នា​ពេល​អនាគត​។ មាន​ជើង​ 24 Pins ហើយ​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​ចុង​ក្រោយ​ (Fast Charging Technology) ដែល​ថ្ម​ស្មាតហ្វូន​ អាច​សាក​បាន​លឿន​។

RJ-45

Ethernet ប្រើ​ភ្ជាប់​កុំព្យូទ័រ​ទៅ​កាន់​អ៊ីនធឺណិត​ និង​ទំនាក់ទំនង​ជាមួយ​កុំព្យូទ័រ​ផ្សេង​ទៀត​ ឬ​ Networking device។ ផ្ទៃ​ភ្ជាប់​ ប្រើ​សម្រាប់​ Computer networking និង​ Telecommunication ត្រូវ​បាន​គេ​ស្គាល់​ថា​ Registered Jack (RJ)។

បច្ចេកវិទ្យា​ Ethernet ចុង​ក្រោយ​ហៅថា​ Gigabit Ethernet អាច​ប្រើ​ល្បឿន​បញ្ជូន​ទិន្នន័យ​ដល់​ទៅ​ 10Gigabits ក្នុង​មួយ​វិនាទី​។ RJ-45 Ports មាន​ជើង​ 8 Pins បំពាក់​ LEDs ពីរ​គ្រាប់​សម្រាប់​កំណត់​សម្គាល់​ ការ​បញ្ជូន​ និង​ការ​សម្គាល់​ Packet។​

RJ-11

RJ-11 ជា​ប្រភេទ​ Registered Jack មួយ​ផ្សេង​ទៀត​ ប្រើ​ជា​ផ្ទៃ​ភ្ជាប់​សម្រាប់​ Telephone, Modem ឬ ADSL Connections។ RJ-45 និង​ RJ-11 Ports មាន​លក្ខណៈ​ស្រដៀង​គ្នា​ តែ​ RJ-11 មាន​ទំហំ​តូច​ជាង​។

e-SATA

e-SATA (external Serial AT Attachment) connector ប្រើ​ជា​ផ្ទៃ​ភ្ជាប់​សម្រាប់​ភ្ជាប់​ External mass storage devices។ e-SATAp មក​ពី​ពាក្យ​ Power e-SATA Ports ជាប្រភេទ e-SATA connector ថ្មី​មួយ​ទៀត​។ តែ​ទាំង​ SATA និង​ USB Organization មិន​ទាន់​ទទួល​ស្គាល់​ e-SATAp Port ជា​ផ្លូវការ​នោះ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.electronicshub.org/types-of-computer-ports/

ប្រភព៖ electronicshub ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់