• 2018-07-10 01:35:56
  • ចំណេះដឹង

ក្តៅៗ​មុននេះ iOS 11.3.1 អាច Jailbreak បាន​ជា​ផ្លូវការ

  • 2018-07-10 01:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណែ​កម្មវិធី​ថ្មី​របស់ Electra បាន​ចេញ​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ អនុញ្ញាត​ឲ្យ​ម្ចាស់ iPhone/iPad ឈរ​លើ​ប្រព័ន្ធ iOS 11.2-11.3.1 អាច Jailbreak បាន​ហើយ។ ​ប្រិយមិត្ត​មួយ​ភាគ​ធំ​នៅ​ជាប់​មន្ទិល​សង្ស័យ​ពី​វិធី Jailbreak តោះ! បើ​ចង់​ចេះ សាកល្បង​វិធី​ងាយៗ​ដូច​ខាង​ក្រោម។

ត្រូវ​ប្រាកដ​ថា Backup ទិន្នន័យ​ចេញ​ពី​ម៉ាស៊ីន​ជា​មុន​សិន:

  • ត​ភ្ជាប់ iPhone ហើយ​បើក​កម្មវិធី iTunes លើ​កុំព្យូទ័រ
  • ត្រង់​ផ្នែក Summary > រើស​យក​ពាក្យ Back Up Now > ធ្វើ​តាម​ការ​ណែនាំ។

វិធី Jailbreak ប្រព័ន្ធ iOS 11.2-11.3.1:

  • ពន្លា​ (Extract All) ឯកសារ Zip នៃ Impactor > បើក​ដំណើរការ​កម្មវិធី Impactor.exe
  • ភ្ជាប់​ iPhone ទៅ​កាន់​កុំព្យូទ័រ > ទាញ​ទម្លាក់​ឯកសារ Electra IPA > ចូល​ក្នុង​កម្មវិធី Cydia Impactor
  • អ្នក​នឹង​សួរ​ឲ្យ​វាយ​បញ្ចូល Apple ID និង Password (វាយ​គណនី​ផ្ទាល់​ខ្លួន​អ្នក) > ចុច OK
  • ក្រោយ​ដំណើរការ​ចាប់​ចូល​ទៅ Settings លើ iPhone > រើស​យក Siri&Search > ធ្វើ​ការ Turn Off មុខងារ Listen for 'Hey Siri' និង Press Home for Siri toggles
  • ត្រលប់​មក Settings ដើម​វិញ រើស​យក General > ចុច​លើ​ពាក្យ Device Management > រើស​យក​ឯកសារ​មាន​ជាប់ Apple ID របស់​អ្នក

  • ចុច​លើ​ពាក្យ Trust “youremail@address.com” > ចុច​យក Trust

  • បើក​មុខងារ Airplane Mode តាម​រយៈ​ផ្ទៃ Control Center
  • ចុច​បិទ​បើក​ម៉ាស៊ីន​ iPhone ជា​ធម្មតា

  • ត្រូវ​ប្រាកដ​ថា​អ្នក​កំពុង​បើក Airplane Mode > ចុច​ដំណើរការ​កម្មវិធី Electra លើ​ផ្ទៃ Homescreen ចុច​យក​ពាក្យ Jalbreak (បិទ​ឬ​បើក​លើ​មុខងារ Tweaks ប្រសិន​អ្នក​ចង់​ឲ្យ​មាន Tweaks មួយ​ចំនួន​លោត​មក​ស្រាប់)

  • លោត​សារ​មួយ APFS Snapshot សូម​ធ្វើ​ការ Continue Jailbreak
  • ដំណើរការ​បាន​ជោគជ័យ​កម្មវិធី Cydia នឹង​លោត​មក​លើ​ Homescreen ហើយ​មុខងារ OpenSSH នឹង​ចាប់​ផ្តើម​លោត​ចូល​ក្នុង​ម៉ាស៊ីន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់