• 2018-06-29 01:55:12
  • ចំណេះដឹង

មើល World Cup កុំ​ចេះ​តែ​ប្រើ Wi-Fi សាធារណៈ ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ធំ

  • 2018-06-29 01:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​រាប់​លាន​នាក់​​ជុំវិញពិភពលោក បាន​ប្រមូល​ផ្តុំ​គ្នា​ទៅ​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី ដែល​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍ World Cup 2018។ សហព័ន្ធ FIFA បាន​ខិតខំ​រៀបចំ​ដំណើរការ​អ៊ីនធឺណិត​នៅ​តំបន់​នោះ ឲ្យ​ងាយស្រួល​ប្រើប្រាស់​ដល់​អ្នក​ទស្សនា តាម​រយៈ​ការ​ដំឡើង​ប្រព័ន្ធ Wi-Fi សាធារណៈ​ប្រចាំ​តំបន់​នីមួយៗ។

ប៉ុន្តែ​ផ្អែក​តាម​ Kasrpersky Lab បាន​ប៉ាន់​ប្រមាណ​ថា​មាន​ ២០ ភាគរយ នៃ Router ដែល​បាន​ដំឡើង​នៅ​បរិវេណ​ប្រកួត​ពុំ​មាន​សុវត្ថិភាព​ទាំង​ស្រុង​ឡើយ ពោល​គឺ​ប្រមាណ ៧ ១៧៦ នៃ ៣២ ០០០ គ្រឿង អាច​បង្ក​ផល​ប៉ះពាល់ ហើយ​ដាស់តឿន​ឲ្យ​ក្រុម​អ្នក​គាំទ្រ​ប្រុងប្រយ័ត្ន​ការ​បាត់បង់​ទិន្នន័យ​ក្នុង​ស្មាតហ្វូន​អំឡុង​ពេល​ទស្សនា។

ប្រភព​បន្ត​ថា មាន​ ១១ ទីក្រុង​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត រួម​មាន Saransk, Samara, Nizhny Novgorod, Kazan, Volgograd, Moscow, Ekaterinburg, Sochi, Rostov, Kaliningrad និង Saint Petersburg។ ប្រសិន​បើ​អ្នក​ស្ថិត​នៅ​តំបន់​ទាំ​នោះ សូម​អនុវត្ត​វិធី​ខាង​ក្រោម​ដើម្បី​ការពារ​ឯកជន​ភាព:

  • ត្រូវ​ភ្ជាប់​ប្រើប្រាស់​តាម​រយៈ Virtual Private Network (VPN)
  • កុំ​ទុក​ចិត្ត​លើ​ប្រព័ន្ធ Wi-Fi ណា​ដែល​ពុំ​កំណត់ Password ឬ​ងាយ​ស្រួល​ក្នុង​ការ​ទស្សន៍ទាយ
  • ជឿជាក់​តែ​លើ​ប្រព័ន្ធ​ណា ដែល​ណែនាំ​ពី​បណ្តា​បុគ្គលិក​នៅ​តំបន់​នោះ
  • កាត់​បន្ថយ​ផល​ប៉ះពាល់ សូម​បិទ Wi-Fi អំឡុង​ពេល​អ្នក​មិន​ប្រើប្រាស់
  • ដាក់​កំហិត​លើ​ការ​ប្រើ ជៀសវាង Login ចូល​បណ្តាញ​សង្គម ឬ Mail និង​មិន​ត្រូវ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​- ទំនិញ​តាម Online ណា​មួយ​ឡើយ
  • រមែង​ប្រើប្រាស់​ប្រព័ន្ធ​ត​ភ្ជាប់​សុវត្ថិភាព HTTPS ដែល​មាន​ក្នុង​ Settings នៃ​ឧបករណ៍

ប្រភព: https://www.thequint.com/tech-and-auto/tech-news/wifi-networks-at-fifa-world-cup-2018-potentially-unsafe

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ thequint ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់