- 2018-06-28 09:34:23
- ចំណេះដឹង
តើត្រូវថែទាំម៉ាស៊ីនត្រជាក់ដូចម្តេច កុំឲ្យស៊ីភ្លើង និងប្រើប្រាស់បានយូរ?
- 2018-06-28 09:34:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើត្រូវថែទាំម៉ាស៊ីនត្រជាក់ដូចម្តេច កុំឲ្យស៊ីភ្លើង និងប្រើប្រាស់បានយូរ?
ចន្លោះមិនឃើញ
ដោយសារតែអាកាសធាតុចេះតែប្រែប្រួលមិនទៀងទាត់ ម្ដងក្ដៅម្ដងត្រជាក់នោះ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ បានក្លាយជារឿងសំខាន់ខ្វះមិនបាន ចំពោះជិវិតប្រចាំថ្ងៃ មិនថាតែនៅផ្ទះ នៅកន្លែងធ្វើការ ឬទីតាំងនានាឡើយ។ ដូច្នេះ ម៉ាស៊ីនត្រជាក់ត្រូវបានប្រើប្រាស់យ់ាងទូលំទូលាយ សឹងតែខ្វះមិនបាន។ យ៉ាងណាមិញ ដោយសារតែម៉ាស៊ីនត្រជាក់ត្រូវធ្វើការធ្ងន់បែបនេះហើយ ទើបធ្វើឲ្យវាឆាប់ខូច បើសិនជាមិនមានការត្រួតពិនិត្យឲ្យបានដិតដល់ និងជាប់លាប់នោះ។
ការឧស្សាហ៍លាងសម្អាតតម្រង ការថែទាំ និងពិនិត្យមើលម៉ាស៊ីនត្រជាក់បានទៀងទាត់ ជាកត្តាមួយដែលធ្វើឲ្យម៉ាស៊ីនត្រជាក់ដំណើរការល្អ ប្រើប្រាស់បានយូរ និងមិនត្រូវចំណាយប្រាក់ច្រើនក្នុងពេលជួសជុលម្ដងៗ។
បើតាមសម្ដីរបស់អ្នកជំនាញតែម្ដង ប្រសិនបើក្នុងរយៈពេលពេញមួយឆ្នាំ ម៉ាស៊ីនត្រជាក់របស់អ្នកមិនបានទទួលសេវាឆែកមើល ថែទាំទេនោះ ប្រសិទ្ធភាពក្នុងការប្រើប្រាស់របស់វានឹងធ្លាក់ចុះ ៥%។ អុីចឹងហើយ បើអ្នកភ្លេចមើល និងថែទាំម៉ាស៊ីនត្រជាក់រយៈពេល ៣ ឆ្នំាំនោះ ការប្រើប្រាស់របស់អ្នកធ្លាក់នៅសល់ត្រឹមតែ ៨៥% ប៉ុណ្ណោះ នៃគុណភាពដើម ១០០% របស់ម៉ាស៊ីនត្រជាក់។ មិនត្រឹមតែដំណើរការមិនបានពេញកម្លាំងនោះទេ វាក៏ធ្វើឲ្យអាយុកាលប្រើប្រាស់ម៉ាស៊ីនត្រជាក់ថយចុះផងដែរ ហើយស៊ីភ្លើងទៀត។
ម៉្យាងទៀត ការឧស្សាហ៍ឆែកមើល និងថែទាំម៉ាស៊ីនត្រជាក់ ក៏អាចជួយការពារពីការខូចខាតតិចតួច មិនឲ្យរាលដាលក្លាយជាការខូចខាតធ្ងន់ធ្ងរ ដែលត្រូវចំណាយប្រាក់ច្រើនដែរ។ ជាលទ្ធផលតាមការស្រាវជ្រាវ រាល់ម៉ាស៊ីនត្រជាក់ដែលទទួលបានការថែទាំងត្រឹមត្រូវ មានប្រសិទ្ធភាពរហូតដល់ ៩៥% ឯណោះ ទោះបីជាប្រើប្រាស់យូរឆ្នាំក៏ដោយ។ លើសពីនេះទៅទៀត ម៉ាស៊ីនត្រជាក់ដែលទទួលបានការថែទាំដិតដល់ អាចជួយគ្រប់គ្រងសំណើមបានល្អដែរ ពោលគឺមិនឲ្យខ្យល់មានសំណើមខ្លាំងពេក ដែលនាំឲ្យអ្នកមានអារម្មណ៍ថាស្អិតៗខ្លួនឡើយ។
ចុចអាន៖