- 2018-06-15 02:57:17
- ចំណេះដឹង
មានអាជ្ញាកណ្តាលដ៏សំខាន់មួយទៀត លើទីលានបាល់ទាត់ World Cup 2018
- 2018-06-15 02:57:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអាជ្ញាកណ្តាលដ៏សំខាន់មួយទៀត លើទីលានបាល់ទាត់ World Cup 2018
ចន្លោះមិនឃើញ
ប្រព័ន្ធបច្ចេកវិទ្យា VAR (Video Assistant Referee system) ត្រូវបានប្រើប្រាស់ជាលើកដំបូងសម្រាប់ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពិភពលោក World Cup 2018 ជាជំនួយការអាជ្ញាកណ្តាលកាត់សេចក្តីលើទីលានប្រកួត។
VAR នឹងឃ្លាំមើលការប្រកួតនីមួយៗពេញលេញ ហើយបើឃើញមានអ្វីខុសប្រក្រតី នឹងឲ្យសញ្ញាទៅកាន់អាជ្ញាកណ្ដាលភ្លាមៗ។ មែនទែនទៅប្រព័ន្ធ VAR ត្រឹមជាអ្នកផ្ដល់ប្រឹក្សាយោបល់ រីឯការសម្រេចចិត្ត ស្ថិតលើអាជ្ញាកណ្ដាលលើទីលាន។
ពួកគេនឹងទទួលបានវីដេអូបន្តផ្ទាល់ពីទីលាន ដែលចាប់ប្លង់ទិដ្ឋភាពបញ្ជូនពីកាមេរ៉ា ក្នុងល្បឿនធម្មតា និង យឺតៗ ងាយស្រួលតាមដាន។
ការប្រើប្រាស់បច្ចេកវិទ្យា VAR មាន ៤ ករណី៖
ពេលណាបញ្ជាក់ថាអាជ្ញាកណ្ដាលកំពុងប្រើជំនួយពីប្រព័ន្ធ VAR អាជ្ញាកណ្ដាលទទួលបានសារមួយតាមរយៈកាសពាក់នឹងត្រចៀក បង្ហាញពីការសម្រេចចិត្តខ្លួន ត្រូវពិនិត្យឡើងវិញ ឬយ៉ាងណាពីប្រព័ន្ធ VAR។ ទស្សនិកជនប្រហែលមិនដឹងនោះទេពីដំណើរការនេះ ឬត្រឹមឃើញអាជ្ញាកណ្ដាលយកដៃប៉ះនឹងត្រចៀក។
មួយវិញទៀត ពេលអាជ្ញាកណ្ដាលប្រើដៃគូសជាសញ្ញាចតុកោណ បង្ហាញពីគំរូទូរទស្សន៍ បង្ហាញសញ្ញាទៅកាន់ក្រុមការងារ VAR ផ្ដល់ព័ត៌មានបន្ថែម។
កាន់តែច្បាស់មួយទៀត អាជ្ញាកណ្ដាលនឹងចេញក្រៅទីលាន ធ្វើជាសញ្ញាទូរទស្សន៍ ហើយនឹងអាចមើលវីដេអូសារឡើងវិញ ដែលបានបង្ហាញទៅកាន់ក្រុមការងារ VAR រួចធ្វើការពិភាក្សា និងធ្វើសេចក្ដីសម្រេចចិត្ត។
ប្រព័ន្ធនេះជួយកាត់បន្ថយការប្រកែកយកតែឈ្នះរបស់កីឡាករ និងបង្ការហានិភ័យ ក្រែងអាជ្ញាកណ្ដាល មានការស៊ីសំណូក ឈរលើក្រុមម្ខាងៗ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ