• 2018-06-12 04:53:52
  • ចំណេះដឹង

រឿង​មួយ​គិត​ឲ្យ​ច្បាស់ គួរ​ទិញ​ម៉ាស៊ីនត្រជាក់កម្លាំង​សេះ​ធំ ឬ​កម្លាំង​សេះ​តូច​

  • 2018-06-12 04:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីការដឹងពីកម្លាំងសេះ និងប្រភេទនីមួយៗច្បាស់លាស់ របស់ម៉ាស៊ីនត្រជាក់រួចមក ប្រិយមិត្តមួយចំនួនរបស់ Sabay ប្រាកដជាមានការងឿងឆ្ងល់ជាក់ជាមិនខាន ថាតើមុននឹងត្រូវសម្រេចចិត្តទិញម៉ាស៊ីនត្រជាក់តម្លៃរាប់រយដុល្លារនោះ មានគន្លឹះតែ ២ ទេឬ ដើម្បីជាជំនួយក្នុងការសម្រេចចិត្ត?

ចម្លើយនោះគឺ នៅមានទៀត ហើយថ្ងៃនេះ Sabay សូមនាំជូនចំណុចសំខាន់មួយទៀត ក្នុងការសម្រេចចិត្តជ្រើសយកម៉ាស៊ីនត្រជាក់ប្រភេទណាមកប្រើប្រាស់ ដោយចំណុចនេះ វាមានទាក់ទងទៅនឹងទម្លាប់នៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់។

ប្រសិនបើអ្នក មិនសូវនៅផ្ទះទេនោះ អាចថាអ្នកទៅប្រកបរបរ ធ្វើការពេញមួយថ្ងៃ ហើយត្រឡប់មកផ្ទះវិញនៅពេលយប់នោះ ការចំណាយលុយទៅលើម៉ាស៊ីនត្រជាក់ ដែលមានកម្លាំងសេះធំដូចជា​ ១,៥ ទៅ ២ សេះ​ អាចផ្ដល់ផលចំណេញជាងម៉ាស៊ីនត្រជាក់ ដែលមានកម្លាំងតូចត្រឹម ១ សេះ ព្រោះថា ម៉ាស៊ីនត្រជាក់ដែលមានកម្លាំងសេះខ្លាំង អាចបញ្ចុះសីតុណ្ហភាពបានលឿន​ ក្នុងទីតាំងដែលមានផ្ទៃក្រឡាធំ។ ដូច្នេះហើយ បើអ្នកនៅក្រៅពេញមួយថ្ងៃទៅហើយ ការប្រើម៉ាស៊ីនត្រជាក់ទំហំធំ​ អាចជួយសន្សំសំចៃ ពេលវេលាអ្នក និងបានពេញមួយតួផ្ទះទៀត ហើយបើអ្នកដាក់កម្រិតវិលរបស់កង្ហារ ជាប្រភេទស្វ័យប្រវត្តិ (Auto Fan Speed) ទៀតនោះ វានឹងជួយសន្សំសំចៃថ្លៃចំណាយអគ្គិសនីអ្នកបានមួយកម្រិតថែមទៀត។

ចំពោះផ្ទះ ដែលមានសមាជិកនៅពេញមួយថ្ងៃ និងតម្រូវឲ្យមានការប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប់រហូតនោះ ការជ្រើសរើសម៉ស៊ីនត្រជាក់ ដែលមានកម្លាំងសេះតូចជារឿងប្រសើរជាង​ ព្រោះវាអាចជួយសន្សំសំចៃថ្លៃភ្លើងបានច្រើនខ្លាំង ពេលប្រើរយៈយូរលើសពី ១២ ម៉ោងក្នុងមួយថ្ងៃ។​ ម៉្យាងទៀត ការប្រើប្រាស់ពេញមួយថ្ងៃ អាចតម្រូវតាមតែកន្លែង ដែលកំណត់តែប៉ុណ្ណោះ​ ដូចជាបន្ទប់ទទួលភ្ញៀវជាដើម។ បែបនេះហើយ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់មានកម្លាំងសេះធំ នឹងធ្វើឲ្យចំណាយលើថាមពលអគ្គិសនីមានការកើនឡើង ជាពិសេសក្នុងការប្រើប្រាស់ពេញមួយថ្ងៃនេះតែម្ដង។

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់