- 2018-06-01 03:43:02
- ចំណេះដឹង
ទៅទិញម៉ាស៊ីនត្រជាក់ កម្លាំងសេះសំខាន់បំផុតត្រូវឆែកមើលមុនគេ
- 2018-06-01 03:43:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅទិញម៉ាស៊ីនត្រជាក់ កម្លាំងសេះសំខាន់បំផុតត្រូវឆែកមើលមុនគេ
ចន្លោះមិនឃើញ
អាកាសធាតុក្ដៅស្អុះស្អាប់ តែងតែកើតមាននៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ជាពិសេសចំពោះប្រទេស ដែលមានរដូវ ២ ប្រាំង និងវស្សា។ ទោះបីមិនសូវជាក្ដៅដូចខែប្រាំងមែនពិត តែពេលខ្លះក្នុងខែវស្សាក៏មានភាពស្អុះស្អាប់ មិនចាញ់ខែប្រាំងដែរ។
ការប្រើប្រាស់កង្ហារជារឿងមួយល្អ ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែបើមេឃក្ដៅខ្លាំងហើយ ខ្យល់ដែលបក់ចេញពីកង្ហារនោះក៏វារាងក្ដៅទៅតាមហ្នឹងដែរ។ និយាយដល់ចំណុចនេះ ម៉ាស៊ីនត្រជាក់ជាដំណោះស្រាយដ៏ល្អមួយ ព្រោះវាអាចបន្ទាប់សីតុណ្ហភាពខ្យល់ឲ្យចុះទាបធ្វើឲ្យលែងមានភាពស្អុះស្អាប់។
ប៉ុន្តែ មានមនុស្សភាគច្រើនមិនបានដឹងពីវិធីក្នុងការជ្រើសរើសម៉ាស៊ីនត្រជាក់ ឲ្យបានត្រឹមត្រូវតាមស្ថានភាពទេ ដែលវាអាចជាការខាតបង់ដោយការជ្រើសរើសម៉ាស៊ីនត្រជាក់ធំពេក លើសកម្លាំងដែលត្រូវការវាស៊ីភ្លើងខ្លាំងជាដើម។
ខាងក្រោមនេះ ជាវិធីជ្រើសរើសក្នុងការសម្រេចចិត្តទិញម៉ាស៊ីនត្រជាក់ឲ្យត្រូវតាមតម្រូវការ៖
១. កម្លាំងសេះ
នៅពេលអ្នកទៅទិញម៉ាស៊ីនត្រជាក់ អ្នកលក់ប្រាកដជាសួរហើយថា អ្នកចង់ដាក់នៅកន្លែងទំហំប៉ុនណា ហើយចង់បានម៉ាស៊ីនត្រជាក់ទំហំប៉ុន្មានសេះ។ ក្នុងករណីនេះ អ្នកត្រូវដឹងពីទំហំនៃបន្ទប់របស់អ្នក ដូចជាបន្ទប់គេង ឬបន្ទប់ទទួលភ្ញៀវជាដើម។ កត្តាមួយទៀត អ្នកក៏ត្រូវដឹងថា តើបន្ទប់ដែលអ្នកចង់ដាក់នោះមានសីតុណ្ហភាពកម្រិតណា ដោយសារតែបន្ទប់ខ្លះមានទំហំប៉ុនគ្នាមែន តែមួយប្រើដំបូលស័ង្កសីធ្វើឲ្យបន្ទប់ក្ដៅខ្លាំងនៅពេលថ្ងៃ បើប្រៀបជាមួយប្រើដំបូលក្បឿង ជាហេតុនាំឲ្យត្រូវការម៉ាស៊ីនត្រជាក់កម្លាំងសេះខុសគ្នា។
ម៉្យាងវិញទៀត អ្នកក៏អាចមើលតាមតារាងខាងក្រោមនេះថាតើបន្ទប់ទំហំប៉ុនណា ត្រូវការម៉ាស៊ីនត្រជាក់ទំហំប៉ុនណា ហើយស៊ីភ្លើងជាមធ្យមប៉ុន្មានក្នុងរយៈពេលមួយម៉ោង៖
សម្រាប់ ៥ ចំណុចបន្ថែមទៀត សូមតាមដានជាមួយ Sabay នាអត្ថបទក្រោយទាំងអស់គ្នា។
ចុចអាន៖