- 2018-04-24 01:59:36
- គន្លឹះ
មិនពិបាកទេ អាចបិទចោលបាន បើផ្ទាំង Notifications Window 10 រំខានច្រើនពេក
- 2018-04-24 01:59:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនពិបាកទេ អាចបិទចោលបាន បើផ្ទាំង Notifications Window 10 រំខានច្រើនពេក
ចន្លោះមិនឃើញ
Notification ជាមុខងារស្នូលរបស់ Action Center ក្នុង Window 10 ក្នុងការទទួលបានដំណឹងបានលឿនរបស់កម្មវិធីនានា តែការទទួលផ្ទាំង Notification ពីគ្រប់កម្មវិធីច្រើន អាចបង្កជាការរំខានបាន។
១) ដើម្បី បិទ ឬបើកដំណើរការ Notifications អ្នកចុច Start menu > Settings
២) ជ្រើសរើស System នៅជ្រុងលើខាងឆ្វេងផ្ទាំង Window។
៣) ត្រង់ផ្ទាំង System ចុចលើ Notifications & Actions > អ្នកនឹងឃើញផ្ទាំងមួយ អាចឲ្យអ្នកចូលប្រើ Settings ទាំងអស់ទាក់ទងនឹង Notifications និង Action Center។
៤) ត្រង់ Notifications អ្នកមានជម្រើស ៥ ទៅ ៦ ក្នុងការកំណត់បង្ហាញ Notification ដូចជាបង្ហាញ Notification លើ Lock screen, បង្ហាញ App Notification និងជម្រើសមួយចំនួនទៀត។
៥) ត្រង់ Show Notifications from these apps បង្ហាញបញ្ជីកម្មវិធីបានដំឡើង អាចបិទ ឬបើកទទួល Notification បាន។
អ្នកអាចចុចប៊ូតុងបិទចំណុចណាមួយ អ្នកចង់បាន ឬបិទចោលទាំងអស់៕
វីដេអូ៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ