- 2018-01-29 01:41:20
- គន្លឹះ
ចង់ទិញកុំព្យូទ័រកុំឲ្យខាតលុយ ត្រូវដឹងទំហំ RAM ប៉ុណ្ណាសិន
- 2018-01-29 01:41:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ទិញកុំព្យូទ័រកុំឲ្យខាតលុយ ត្រូវដឹងទំហំ RAM ប៉ុណ្ណាសិន
ចន្លោះមិនឃើញ
RAM ឬពាក្យពេញ Random Access Memory ជាផ្នែករឹងដ៏សំខាន់មួយក្នុងម៉ាស៊ីនកុំព្យូទ័រ។ ប៉ុន្តែទំហំ RAM ប៉ុណ្ណាដែលសាកសមនឹងអ្នក ស្របពេលបច្ចុប្បន្នជាមធ្យម RAM ដែលគេប្រើមានចាប់ពីចន្លោះ 4GB ទៅដល់ 16GB?
+អ្វីទៅជា RAM:
មនុស្សជាច្រើនមានការភ័ន្តច្រឡំរវាង RAM ធៀបទៅនឹង SSD ឬ Hard Disk នោះជាកំហុសដ៏ធ្ងន់ធ្ងរ។ វាជាទីតាំងរក្សាទុកទិន្នន័យបណ្តោះអាសន្ន ក្នុងពេលកុំព្យូទ័រដំណើរការ ហើយនឹងបាត់ទៅវិញនៅពេលយើងបិទម៉ាស៊ីន។
មិនខុសពីតុមូលមួយ បើអ្នកទិញតុមកកាន់តែធំ អ្នកនឹងអាចរក្សាទុករបស់របរប្រើប្រាស់នៅលើនោះបានច្រើន ផ្ទុយទៅវិញបើវាមានទំហំតូចយើងអាចទុកដាក់បានមួយផ្នែកតូចប៉ុណ្ណោះ ម្ល៉ោះ RAM ក៏ដូចគ្នា បើទំហំ Gigabyte កាន់តែធំ វានឹងអាចដំណើរការកម្មវិធីបានច្រើននិងរលូនក្នុងពេលតែមួយ ប៉ុន្តែត្រូវសួរថាតើ RAM ប៉ុណ្ណា ល្មមនឹងការប្រើប្រាស់ ហើយទិញមកមិនខាតលុយ?
+ទំហំ RAM ដែលត្រូវជ្រើសរើស:
បែបនេះហើយ Sabay ណែនាំឲ្យអ្នកមានបំណងទិញកុំព្យូទ័រគួរសម្រេចចិត្តតែរវាង RAM 4GB ឬ 8GB ទៅតាមគោលបំណងប្រើប្រាស់ បើអ្នកទិញយកមកធ្វើការងារការិយាល័យគួរយក 4GB ហើយបើចង់មានបំណងលេងហ្គេមនិងធ្វើការលើផ្នែករចនាឬកាត់តវីដេអូ ពិតណាស់ដែល 8GB សមល្មម ហើយគួរទុកថវិកាដែលនៅសល់ ទៅពង្រឹងលើល្បឿន CPU ឬប្រភេទកាតក្រាហ្វិកល្អជាជាង។