- 2018-01-26 04:30:51
- គន្លឹះ
បង្ហើបមួយក្បាច់ស៊ីផុយ បើក 4G ហើយ Facebook អត់ដើរ
- 2018-01-26 04:30:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហើបមួយក្បាច់ស៊ីផុយ បើក 4G ហើយ Facebook អត់ដើរ
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ iPhone មួយចំនួនធ្លាប់ជួបបញ្ហា បើកអ៊ីនធឺណិត 4G ហើយតែកម្មវិធី Facebook មិនដំណើរការ លុះត្រាណាតែប្រើប្រាស់ WiFi។ ភាគច្រើនតែងរត់ទៅរកជាង ម្ល៉ោះបើមិនចង់ឲ្យលុយ Sabay បង្ហើបដំណោះស្រាយមួយក្បាច់ងាយដូចបកចេក។
ដើមចមនៃបញ្ហានេះគឺមកពីម្ចាស់ iPhone ផ្ទាល់ ច្រឡំចុចបិទមុខងារ Cellular Data សម្រាប់ប្រភេទកម្មវិធី-ហ្គេម នៅក្នុង Settings។
១.ចូលទៅកាន់ Settings
២.ចូលត្រង់កន្លែង Cellular > ចុចបើក Cellular Data (ឲ្យឃើញសញ្ញា 3G/4G)
៣.អូសមកក្រោមមើលត្រង់ពាក្យ Cellular Data For: > ក្រឡេកមើលកម្មវិធី Facebook បើឃើញ Off ចុច Turn On វិញជាការស្រេច។
គូសបញ្ជាក់ថាវិធីសាមញ្ញមួយនេះ អ្នកក៏អាចប្រើដើម្បីបិទកម្មវិធីឬហ្គេមផ្សេងទៀតមិនឲ្យដំណើរការជាមួយអ៊ីនធឺណិតស៊ីមដូចគ្នា លើកលែងតែអ្នកប្រើប្រាស់ភ្ជាប់ទៅកាន់ WiFi។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: