- 2018-01-05 03:04:15
- គន្លឹះ
បើអនុវត្តបាន ១១ ចំណុចនេះ ម៉ូតូនឹងអរគុណអ្នកមិនខាន
- 2018-01-05 03:04:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអនុវត្តបាន ១១ ចំណុចនេះ ម៉ូតូនឹងអរគុណអ្នកមិនខាន
ចន្លោះមិនឃើញ
ការថែទាំម៉ូតូមានសារៈសំខាន់សម្រាប់ម្ចាស់ម៉ូតូគ្រប់រូប ដើម្បីប្រាកដថាម៉ូតូដំណើរការស្រួលលើដងផ្លូវ សន្សំសំចៃពីការជួសជុល និងអាចបង្កើនតម្លៃម៉ូតូអ្នកប្រើពេលចង់លក់នៅថ្ងៃអនាគត។ ជាយោបល់ អ្នកអាចពិនិត្យមើល និងអនុវត្តតាម ១១ ចំនុចនេះបាន។
១. ប្រើប្រាស់ម៉ូតូដោយមានការឈប់ខ្លះ ក្រោយពេលធ្វើដំណើរច្រើនគីឡូម៉ែត្រ ដើម្បីកុំឲ្យម៉ាស៊ីនដំណើរការក្តៅខ្លាំងពេក។
២. អ្នកគួរដឹងពីដំណើរការមុខងារធាតុនីមួយៗរបស់ម៉ូតូ ហើយការថែទាំម៉ូតូនឹងកាន់តែងាយស្រួល។
៣. អ្នកគួរត្រួតពិនិត្យមើលប្រេងឲ្យបានទៀងទាត់រាល់ការប្រើ ៥,០០០ ឬ ១,០០០ គីឡូម៉ែត្រ អាស្រ័យលើម៉ូដែលម៉ូតូ។ អ្នកគួរចំណាំផងដែរ ពេលអាកាសធាតុក្តៅម៉ូតូប្រើប្រេងច្រើនជាង ពេលអាកាសធាតុត្រជាក់។
៤. អ្នកគួរពិនិត្យ និងផ្លាស់ប្ដូរបន្ទះហ្វ្រាំងពេលវាមានកម្រាស់ស្តើងជាង ២មីលីម៉ែត្រ ដែលអាចជួយជីវិតអ្នកបាន ពេលមានអាសន្ន។
៥. ប្រេងរំអិលជាធាតុសំខាន់សម្រាប់ការថែទាំម៉ូតូ ដោយប្រាកដថាម៉ាស៊ីនម៉ូតូអ្នកដំណើរការបានរលូន អ្នកគួរពិនិត្យ និងផ្លាស់ប្ដូរប្រេង ដូចជាប្រេងបាត ឬប្រេងហ្វ្រាំង ទៅតាមអ្នកជំនាញណែនាំពេលអ្នកទិញម៉ូតូថ្មី ដែលវាអាស្រ័យលើម៉ូដែលម៉ូតូអ្នកប្រើប្រាស់។
៦. អ្នកគួរត្រួតពិនិត្យមើលខ្យល់ និងសំបកកង់ ដោយប្រាកដថាមានខ្យល់គ្រប់គ្រាន់មិនធូរពេក មិនតឹងពេក និងសំបកកង់គ្មានរន្ធ មិនសឹកអស់ក្រឡា ដើម្បីសុវត្ថិភាពក្នុងការបើកបរ ជាពិសេសពេលអាកាសធាតុត្រជាក់ និងម៉ូតូទុកយូរមិនប្រើ។
៧. អ្នកគួរប្រាកដថាច្រវាក់ម៉ូតូ រឹតកុំឲ្យតឹងពេក ដែលអាចបង្កបញ្ហាច្រើនជាមួយកង់ និងប៉ាដាង។ មួយវិញទៀត អ្នកអាចចាក់ប្រេងរំអិលលើច្រវ៉ាក់ម៉ូតូពេលត្រលប់ពីធ្វើដំណើរ និងពេលវានៅក្តៅ ដូច្នេះច្រវ៉ាក់អាចស្រូបយកប្រេង ដោយរក្សាភាពត្រជាក់។ អ្នកក៏អាចសំអាតច្រវ៉ាក់ដោយក្រណាត់ ពេលអ្នកផ្លាស់ប្ដូរប្រេងបានផងដែរ។
៨. អ្នកគួរត្រួតពិនិត្យប៊ូស៊ី ដោយប្រាកដថាមិនកខ្វក់ ដែលអ្នកត្រូវការប្តូរថ្មី ដើម្បីបង្ការរលត់ ឬដេរមិនដំណើរការ ដោយចៃដន្យ។ ពេលត្រួតពិនិត្យប៊ូស៊ី គួរឲ្យម៉ាស៊ីនម៉ូតូរលត់យ៉ាងហោចណាស់ ពីរម៉ោង។ អ្នកអាចដោះប៊ូស៊ីចេញ ជូតមើល ប្រសិនបើមានពណ៌ទឹកក្រូចមិនអីទេ តែប្រសិនបើពណ៌សមានន័យថាម៉ាស៊ីនឡើងកម្តៅខ្លាំង។ ប៊ូស៊ីមានពណ៌ខ្មៅ មានន័យថាខ្យល់ និងប្រេងស្ថិតលើក្រាស់ពេក។ ម្យ៉ាងវិញទៀត ការផ្លាស់ប្ដូរប៊ូស៊ីថ្មីគួរធ្វើដោយដៃ ដើម្បីប្រាកដថាអ្នកមិនមួលវាខ្លាំងពេក។
៩. អ្នកគួរសម្អាត ឬប្តូរតម្រងខ្យល់ឲ្យបានទៀងទាត់ ជាពិសេសពេលធ្វើដំណើរការទីតាំងមានដីហ៊ុយខ្លាំង ព្រោះភាពកខ្វក់លើនោះ អាចប៉ះពាល់ដល់ម៉ាស៊ីន។
១០. ម៉ូតូភាគច្រើនត្រូវការការកែសម្រួល Valve ដូច្នេះអ្នកគួរត្រួតពិនិត្យមើលជាមួយអ្នកជំនាញ ប្រសិនបើចាំបាច់សម្រាប់ម៉ូដែលម៉ូតូអ្នក។
១១. អ្នកគួរត្រួតពិនិត្យមើលអាគុយជារៀងរាល់ខែ ដោយអាចសាក ឬប្តូរថ្មី ដើម្បីប្រាកដថាមិនខ្វះថាមពលក្នុងការប្រើប្រាស់ និងភាពប្រើប្រាស់យូរអង្វែង៕
ប្រភព៖ https://www.budgetinsurance.co.za/blog/insurance-blog/11-tips-to-make-your-motorcycle-last-longer/
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ