- 2017-10-04 03:38:11
- ប្រវត្តិបច្ចេកវិទ្យា
តិចណូល្បីតាំងពីសង្គមចាស់ បណ្តុះបណ្តាលជំនាញវិស្វកម្មច្រើនជំនាន់
- 2017-10-04 03:38:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចណូល្បីតាំងពីសង្គមចាស់ បណ្តុះបណ្តាលជំនាញវិស្វកម្មច្រើនជំនាន់
ចន្លោះមិនឃើញ
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលសិស្សនិស្សិតកម្ពុជាជាច្រើនជំនាន់ហៅសាលាតិចណូ ជាគ្រឹះស្ថានឧត្ដមសិក្សារដ្ឋដ៏ធំមួយ ដែលមានភាពល្បីល្បាញតាំងពីសម័យសង្គមចាស់ លើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិស្វកម្ម។
ចាប់បើកដំណើរការដំបូងក្នុងឆ្នាំ ១៩៦៤ ក្រោមកិច្ចសហប្រតិបត្តិការពីអតីតសហភាពសូវៀត ជាង ៤ ទសវត្សរ៍ វិទ្យាស្ថានបានបានបណ្ដុះបណ្ដាលជំនាញវិស្វករ និងបច្ចេកទេសជាន់ខ្ពស់ដល់សិស្សនិស្សិតកម្ពុជាច្រើនជាង ១០ ០០០ នាក់ ដើម្បីចូលរួមស្ថាបនានិងអភិវឌ្ឍប្រទេសជាតិ។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្តោតលើការបណ្ដុះបណ្ដាលមុខជំនាញឯកទេសសំខាន់ៗចំនួន ៧ រួមមាន៖
1/ ទេពកោសល្យគីមី និងបច្ចេកវិទ្យាអាហារ
ដេប៉ាតឺម៉ង់ទេពកោសល្យ គីមី និងបច្ចេកវិទ្យាអាហារបណ្ដុះបណ្ដាលលើមុខជំនាញពីរគឺឯកទេសគីមីឧស្សាហកម្ម និងឯកទេសបច្ចេកវិទ្យាអាហារ។
មុខវិជ្ជាបណ្ដុះបណ្ដាលមាន៖ មីក្រូជីវៈអតិសុខុមប្រាណដែលបង្កជំងឺក្នុងចំណីអាហារ មូលដ្ឋានគ្រឹះនៃរូបធាតុ កែច្នៃផលិតផលកសិឧស្សាហកម្ម កែច្នៃផលិតផលដើម្បីទុកបានយូរ ស្តង់ដារចំណីអាហារ ផ្នែកវេចខ្ចប់ចំណីអាហារ ប្រព្រឹត្តិកម្មនៃការសម្អាតទឹក ផ្នែកកម្តៅ ឧស្សាហកម្ម ការគ្រប់គ្រងនិងការសិក្សាទីផ្សារ
2/ ទេពកោសល្យស៊ីវិល
ដេប៉ាតតឺមង់ទេពកោសល្យនិងស៊ីវិលបណ្ដុះបណ្ដាលពីរជំនាញឯកទេសគឺ វិស្វកម្មសំណង់ស៊ីវិល និងវិស្វកម្មស្ថាបត្យកម្ម។
វិស្វកម្មសំណង់ស៊ីវិល៖ ផ្តោតសំខាន់លើសំណង់អាគារ ស្ពាននិងថ្នល់។ មុខវិជ្ជាសិក្សាមាន ការសិក្សាភាពធន់នៃសម្ភារៈ ការវិភាគនិងគណនាគ្រឿងបង្គំ (អំពីដែក បេតុងអាម៉េ ឈើ បេតុងប្រ៉េកុងត្រាំង) គណនាគ្រឹះសំណង់ សិក្សានិងគណនាស្ពាននិងថ្នល់ គ្រប់គ្រងការដ្ឋានសំណង់ និងសំណង់សិល្បៈការណ៍។
វិស្វកម្មស្ថាបត្យកម្ម៖ ជំនាញឯកទេសនេះផ្ដោតសំខាន់ទៅលើការបង្កើតប្លង់ស្ថាបត្យកម្ម ការរចនាផ្នែកខាងក្នុង និងខាងក្រៅនៃសំណង់អាគារព្រមទាំងការរៀបចំប្លង់នគរោបនីយកម្ម។ ក្នុងនោះនិស្សិតក៏នឹងបានសិក្សាលម្អិតពីជំនាញស្ថាបត្យកម្មបូកបន្ថែមចំណេះដឹងខ្លះៗពីជំនាញសំណង់ស៊ីវិល។
3/ ទេពកោសល្យ ធនធានរ៉ែនិងភូគព្ភសាស្ត្រ
ដេប៉ាតតឺមង់ធនធានរ៉ែនិងភូគព្ភសាស្ត្រ ផ្ដល់ការបណ្ដុះបណ្ដាលលើវិស័យធនធានរ៉ែនិងភូគព្ភសាស្ត្រលើជំនាញឯកទេសដូចជា៖ វិស្វកម្មធនធានរ៉ែ វិស្វកម្មប្រេង ការអនុវត្តផ្នែកភូគព្ភសាស្ត្រនិងវិស្វកម្មគ្រឹះភូគព្ភសាស្ត្រ។
4/ ទេពកោសល្យអគ្គិសនី អគ្គិសនីថាមពលនិងទូរគមនាគមន៍
ដេប៉ាតតឺមង់ទេពកោសល្យ អគ្គិសនី និងថាមពលផ្ដល់ការបណ្ដុះបណ្ដាលលើវិស័យអគ្គិសនីនិងថាមពលរួមមាន ៣ ជំនាញ៖ ថាមពល អេឡិចត្រូនិក និងទូរគមនាគមន៍។
ថាមពល៖ អគ្គិសនីក្នុងអាគារនិងឧស្សាហកម្ម ផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងផ្នែកឧស្សាហកម្ម រោងចក្រអគ្គិសនីនិងអនុស្ថានីយអគ្គិសនី បណ្តាញអគ្គិសនីនិងការចែកចាយថាមពលអគ្គិសនី។
អេឡិចត្រូនិក៖ ស្វ័យប្រវត្តិកម្មទំនើប សម្រាប់បម្រើការក្នុងសហគ្រាសឧស្សាហកម្ម។ ទូរគមនាគមន៍៖ ប្រព័ន្ធទូរគមនាគមន៍ចល័តនិងអចល័ត។
5/ ទេពកោសល្យព័ត៌មានវិទ្យានិងទំនាក់ទំនង
កម្មវិធីសិក្សានៅក្នុងដេប៉ាតតឺមង់ទេពកោសល្យព័ត៌មានវិទ្យានិងទំនាក់ទំនងរួមមាន វិធីសាស្ត្រក្នុងការសរសេរកម្មវិធីកុំព្យូទ័រ ប្រព័ន្ធប្រតិបត្តិការម៉ាស៊ីនកុំព្យូទ័រ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ បណ្តាញកុំព្យូទ័រ តក្កវិទ្យា កម្មវិធីអ៊ីនធឺណិត និងកម្មវិធីពហុព័ត៌មាន និងបញ្ញាសិប្បនិម្មិត។
6/ ទេពកោសល្យឧស្សាហកម្ម និងមេកានិច
ទេពកោសល្យឧស្សាហកម្ម និងមេកានិចមានទិសដៅតម្រង់លើពីរឯកទេស៖ មេកានិច និងផលិតកម្មភាពត្រជាក់។
មេកានិច៖ មេកានិចនៃអង្គធាតុរឹង វិទ្យាសាស្ត្រនឹងភាពធន់នៃសម្ភារៈ ការច្នៃសម្ភារៈ ផលិតកម្មមេកានិច មាត្រសាស្រ្ត សិក្សាគម្រោង និងប្លង់ម៉ូទ័រចំហេះក្នុង។
ផលិតកម្មភាពត្រជាក់៖ មេកានិចនៃអង្គធាតុរាវទែម៉ិចនិងទែរម៉ូឌីណាម៉ិច ម៉ាស៊ីនបរិក្ខារត្រជាក់ស្វ័យប្រវត្តិកម្ម អេឡិចត្រូនិក ការរៀបចំនិងគ្រប់គ្រងសហគ្រាស។
7/ ទេពកោសល្យជនបទ
ដេប៉ាតឺម៉ង់ទេពកោសល្យជនបទ ធានាការបណ្តុះបណ្តាលជំនាញវិស្វកម្មធនធានទឹកនិងហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធជនបទរួមមានៈ ការសិក្សាអំពីរបបទឹកលើដី និងក្រោមដី សំណង់ធារាសាស្រ្ត ប្រព័ន្ធស្រោចស្រព ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការរំដោះទឹកកខ្វក់ ឋានលេខា ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត អភិវឌ្ឍជនបទ សំណង់ផ្លូវលំនិងអាគារជនបទ។
@ដំណើរការសិក្សា
ការសិក្សាជំនាញមានរយៈពេល ៥ ឆ្នាំ ដោយការសិក្សាឆ្នាំមូលដ្ឋានរយៈពេលពីរឆ្នាំ ដើម្បីនិស្សិតមានសមត្ថភាពនិងចំណេះដឹងគ្រប់គ្រាន់អាចបន្តសិក្សាយកជំនាញឯកទេសមួយក្នុងចំណោមជំនាញទាំង ៧ ដែលបណ្ដុះបណ្ដាលនៅសាលាតិចណូ។
មុខវិជ្ជាបណ្ដុះបណ្ដាលនៅក្នុងដេប៉ាតឺម៉ង់សម្រាប់ឆ្នាំសិក្សាមូលដ្ឋានមានដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា មូលដ្ឋានគ្រឹះព័ត៌មានវិទ្យា គំនូរបច្ចេកទេស បរិស្ថាន ទីផ្សារ គ្រប់គ្រងនិងគណនេយ្យ ទស្សនវិជ្ជា ប្រវត្តិវិទ្យា ភាសាបារាំង និងភាសាអង់គ្លេស។
@ការធ្វើកិច្ចសហប្រតិបត្តិការ
វិទ្យាស្ថានបច្ចេកវិទ្យាមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូ និងសាកលវិទ្យាល័យជុំវិញពិភពលោកក្នុងនោះមានដូចជា
@គោលដៅ
ធានាក្នុងការកសាងអភិវឌ្ឍនិងផលិតធនធានមនុស្សដែលមានគុណភាពនិងប្រសិទ្ធិភាពឱ្យសមនឹងតម្រូវការទីផ្សារការងារ។
បន្តពង្រីកនិងពង្រឹងគុណភាពសិក្សានៅក្នុងវិស័យនៃវិស្វករ, បច្ចេកទេសវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាមួយនឹងសក្តានុពល សមត្ថភាព, និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបណ្តុះបណ្តាការអប់រំនៅ ក្នុងស្ថាប័នឧត្តមសិក្សានៅកម្ពុជា។ បង្កើតស្រាវជ្រាវការងារក្នុងកម្រិតជាតិនិងអន្តរជាតិ។
បន្តពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិនៅក្នុងសហគមន៍ជាតិនិងអន្តរជាតិដើម្បីឱ្យមានប្រយោជន៍ និងមានមូលដ្ឋាននៃការកសាងនិងធ្វើឱ្យប្រសើរឡើងក្នុងការសិក្សា មានសមត្ថភាពបង្រៀននិងស្រាវជ្រាវភារកិច្ចវិទ្យាសាស្រ្តនិងសា ស្រ្តាចារ្យសិស្សនិស្សិតទៅ។
បន្តពង្រីកនិងពង្រឹងទំនាក់ទំនងល្អជាមួយរោងចក្រសហគ្រាសជាតិនិង ក្រុមហ៊ុនអន្តរជាតិដើម្បីបង្កើតឱកាសការងារសម្រាប់សិស្សនិស្សិតនិង សិក្សាដំណើរទស្សនកិច្ច។
@ ចក្ខុវិស័យ
វិទ្យាស្ថាននឹងខិតខំប្រឹងប្រែងដើម្បីប្រែក្លាយខ្លួនឲ្យទៅជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តនិង បច្ចេកវិទ្យា ដែលមានការទទួលស្គាល់ដ៏ធំទូលាយទាំងកម្រិតជាតិ និងអន្តរជាតិ។
@គោលបំណង
គោលបំណងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺធ្វើការបណ្តុះបណ្តាលការអប់រំ បច្ចេកវិទ្យាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលមានគុណភាពជាក់លាក់ គុណធម៌និងសមត្ថភាពខ្ពស់ ដូច្នេះសិស្សនិស្សិតអាចទទួលបានចំណេះដឹងជំនាញ អនុវត្តជាក់ស្តែងនិងសមត្ថភាពដើម្បីក្លាយជាមូលដ្ឋាននៃការបង្កើតការងារនិងការបំពេញការងារ តម្រូវការទីផ្សារនិងការចូលរួមក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់។