_medium.jpg)
- 2017-08-30 02:21:19
- គន្លឹះ
របៀបផ្ញើ និងទទួលសារនៅលើកុំព្យូទ័រ Mac
- 2017-08-30 02:21:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបផ្ញើ និងទទួលសារនៅលើកុំព្យូទ័រ Mac
ចន្លោះមិនឃើញ
ជាច្រើនឆ្នាំមកនេះកម្មវិធីជាច្រើនដែលមានលើ iPhone និង iPad ក៏បានបង្កើតឲ្យមានលើ Mac ជាមួយនឹងកំណែទម្រង់ MacOS ដោយរួមមាន Notes, Maps, Photos, iBooks និង Messages។ ការប្រើប្រាស់កម្មវិធី Messages លើ Mac យើងអាចបញ្ជូន និងទទួលសារ SMS និង iMessages ដោយមិនចាំបាច់ទាញ iPhone ចេញពីកាបូបនោះទេ។ ជាទូទៅមានពីរប្រភេទផ្សេងគ្នានៅលើសារដែលអ្នកអាចបញ្ជូន និងទទួលលើ Mac ដោយសម្រាប់ iMessage ត្រូវបានបញ្ជូនតាមរយៈ Server របស់ Apple ហើយសារអក្សរធម្មតាត្រូវបានបញ្ជូនតាមរយៈ iPhone។
របៀបបញ្ជូនសារពី Mac
ចុច icon Messages លើ Dock ឬស្វែងរកដោយចុច Cmd + Space ហើយវាយពាក្យ Messages ។
Sign in ដោយប្រើប្រាស់ Apple ID ដែលដូចនឹង iPhone។
ចុចលើ icon New Message នៅក្បែរនឹងប្រអប់ Search
ដាក់ Cursor ក្នុងប្រអប់ To: ហើយវាយនូវលេខទូរសព្ទ ឬអ៊ីមែល សម្រាប់មិត្តភ័ក្ដិដែលអ្នកចង់ទំនាក់ទំនង (អ៊ីមែលគួរសម្រាប់ប្រើជាមួយនឹង iMessage) បន្ទាប់មកចុច Enter។
បើអ្នកបាន Sync នូវ Contacts file ជាមួយនឹង Mac អ្នកគួរតែអាចចុចលើសញ្ញា + ដើម្បីបន្ថែមមនុស្សពី Contacts របស់អ្នក។
ប្រសិនបើមិត្តភ័ក្ដិអ្នកមាន iPhone អ្នកអាចប្រាប់ពួកគេ ព្រោះលេខរបស់ពួកគេនឹងមានប្រអប់ពណ៌ខៀវ ដែលមានន័យថាពួកគេអាចទទួលសារជាអក្សរដោយ iMessage ដែលត្រូវបានបញ្ជូនតាមរយៈ Server របស់ Apple។ ចំណាំថា iMessage បញ្ជូននូវវិធីបែបនេះ ទៅដល់ទូរសព្ទមិត្តភ័ក្ដិអ្នកជាមួយនឹងអ៊ីមែលដែលប្រើក្នុង Apple ID ជៀសជាងលេខទូរសព្ទ ដោយអាស្រ័យលើព័ត៌មាន Contacts ដែលអ្នកបង្កើតលើទូរសព្ទ។
បើមិត្តភ័ក្ដិអ្នកអាចទទួលនូវ iMessage ដោយគ្រាន់តែវាយនូវសារក្នុងប្រអប់ iMessage ហើយពេលអ្នកបានបញ្ចប់ចុច Enter/Return ដើម្បីបញ្ជូនវា។
ពេលអ្នក Login ចូល Apple ID ក្នុង Messages នៅលើ Mac អ្នកនឹងអាចទទួល iMessage ដែលបានបញ្ជូនដោយ iPhone លើ Mac។ សារនេះក៏នឹងបង្ហាញលើ iPhone ផងដែរ។
របៀបបញ្ជូនអក្សរពី Mac ប្រសិនបើមិត្តភ័ក្ដិអ្នកគ្មាន iPhone
ប្រសិនបើមិត្តភ័ក្ដិអ្នកមានប្រភេទទូរសព្ទផ្សេង លេខពួកគេប្រហែលមានប្រអប់ពណ៌ក្រហម ពេលអ្នកបញ្ចូលទៅកាន់ប្រអប់ To: ដែលបង្ហាញថាទូរសព្ទពួកគេមិនទាន់ Register ជាមួយនឹង iMessage។ ប្រសិនបើអ្នកព្យាយាមបញ្ជូនសារជាអក្សរ អ្នកនឹងឃើញផ្ទាំងព័ត៌មាននិយាយថា “Your message could not be sent” មានន័យថាសាររបស់អ្នកមិនអាចបញ្ជូនបានទេ។ ប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចបញ្ជូនសារអក្សរពួកគេបានទេ ដោយអ្នកគ្រាន់តែត្រូវការរៀបចំលើ Mac បន្ថែមដូច្នេះវាអាចបញ្ជូនសារតាម iPhone បាន។ អ្នកអាចអនុវត្តតាមវិធីដូចខាងក្រោម៖
របៀបទទួលសារអក្សរលើ Mac
ដើម្បីទទួលសារជាអក្សរ (បានបញ្ជូនពីអ្នកដែលមិនប្រើ iPhone) លើ Mac អ្នកត្រូវការរៀបចំ Mac និង iPhone ដូចដែលបានរៀបរាប់ខាងលើ ដែលមានទាក់ទងនឹងការ Log in ចូលក្នុង Mac ជាមួយនឹង Apple ID ក្នុង System Preference ហើយរៀបចំសារជាអក្សរទៅលើ iPhone ក្នុង Settings > Messages៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖