• 2014-10-28 16:56:15
  • ព័ត៌មាន

Note 4 ត្រូវ​ iPhone 6/6 Plus ប៉ែង​ជើង​លើ​ទឹកដី​កំណើត​​របស់​ខ្លួន​

  • 2014-10-28 16:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple វ៉ា​ដាច់​ Samsung នៅ​លើ​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​ដោយ​ទទួល​ការ​​កុម្ម៉ង់​ទិញ​ iPhone 6/6 Plus ច្រើន​ជាង​ Galaxy Note 4។

 

​​​ក្រុមហ៊ុន​ទទួល​សិទ្ធិ​លក់​ iPhone 6/6 Plus ធំ​​ទាំង​បី​ (KT Corp, LG Uplus និង SK Telecom) ប្រចាំ​កូរ៉េ​ខាង​ត្បូង​​បាន​ចេញ​របាយការណ៍​ថា​ ចំនួន​ការ​កុម្ម៉ង់​ទិញ​ iPhone 6/6 Plus កាល​ពី​ថ្ងៃ​សុក្រ​​កន្លង​ទៅ​មាន​ចំនួន​ខ្ទង់​ ១០ម៉ឺន​គ្រឿង​​​​​ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ​​ខណៈ​ដែល Galaxy Note 4 ទទួល​ការ​កុម្ម៉ង់​ទិញ​ត្រឹម​តែ ៣ម៉ឺន​គ្រឿង​។

 

 

ចំពោះ​ក្រុមហ៊ុន KT Corp បាន​ចេញ​តួលេខ​ចំនួន​កុម្ម៉ង់​ទិញ​ iPhone ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​បាន​ចំនួន ១ម៉ឺន​គ្រឿង​​ត្រឹម​តែ​ ១នាទី ​ហើយ​ ៣០នាទី​ក្រោយ​ហក់​​ទៅ​ដល់ ៥ម៉ឺន​គ្រឿង​ ។ ​ដោយ​ឡែក​ក្រុមហ៊ុន LG Uplus ថា​ចំនួន​កុម្ម៉ង់​ទិញ​បាន​ចំនួន ២ម៉ឺន​គ្រឿង​ក្នុង​រយៈ​ពេល​​ ២០នាទី​  រី​ឯ​ក្រុមហ៊ុន​ទី​៣ SK Telecom ពុំ​បាន​ចេញ​តួ​លេខ​​​នោះ​ទេ ​តែ​គ្រាន់​តែ​បញ្ជាក់​ថា​ខ្លួន​បាន​ទទួល​ការ​កុម្ម៉ង់​ទិញ​​ Smartphone ទាំង​ពីរ​ម៉ូដែល​អស់​រលីង​។ នេះ​គិត​តែ​ចំនួន​កុម្ម៉ង់​ទិញ​ iPhone 6/6 Plus ប៉ុណ្ណោះ។ ​

 

​ប៉ុន្តែ​បើ​គិត​ពី​​ចំណែក​ទីផ្សារ​ Smartphoneនៅ​​កូរ៉េ​ខាង​ត្បូង​វិញ​ ត្រកូល​ iPhone គ្រប់​ស៊េរី​របស់​ Apple មាន​តែ​ ៦ ភាគ​រយ​តែ​ប៉ុណ្ណោះ​ (​ឈរ​នៅ​លេខ​៤),  Samsung មាន​ចំណែក​ទីផ្សារ​ ៦៣%, LG មាន ២២%, និង​ Pantech បាន​ ៧%។ ​

 

ក្នុង​រយៈ​ពេល​មួយ​​ខែ​ដំបូង​​​នៃ​ការ​ដាក់​លក់​  Galaxy Note 4 តែ​ឯង​​លក់​បាន​ចំនួន​​ ៤,៥លាន​គ្រឿង ​រី​ឯ​ iPhone 6 និង iPhone 6 Plus បាន​ចំនួន ១០លាន​គ្រឿង​តែ​ក្នុង​មួយ​សប្ដាហ៍​ដំបូង​ប៉ុណ្ណោះ​៕​

 

អាន​ព័ត៌មាន​ទាក់​ទងនឹង Samsung ចុច​ត្រង់នេះ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ wsj

មតិយោបល់