- 2015-04-08 21:02:41
- ព័ត៌មាន
ចង់បាន Samsung Galaxy S6 ប្រើមុនចូលឆ្នាំខ្មែរទេ?
- 2015-04-08 21:02:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បាន Samsung Galaxy S6 ប្រើមុនចូលឆ្នាំខ្មែរទេ?
ចន្លោះមិនឃើញ
ថ្ងៃលក់ពិសេស Samsung Galaxy S6 និង S6 edge ដែលមិនអាចមើលរំលង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
អ្វីដែលលោកអ្នករង់ចាំបានមកដល់ហើយ ក្រុមហ៊ុន Samsung ថ្ងៃនេះបានប្រកាសជាពិសេសថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររបស់យើងខាងមុខនេះ ក្រុមហ៊ុននឹងមានការលក់ជូនជាពិសេសនូវកំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 និង S6 Edgeនៅថ្ងៃទី ១២ មេសា អាទិត្យនេះ ចាប់ពីម៉ោង ៨:៣០នាទីព្រឹកព្រលឹម ដល់ ៦:០០ល្ងាច នៅផ្សារទំនើបសូរិយាបរិវេណខាងមុខ។
ជាមួយនឹងការបង្ហាញរូបរាងពិតរបស់កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 ថ្មីៗនេះនៅទីក្រុងបាសេលូណា ប្រទេសអេស្បាញ ព្រមគ្នាជាមួយទូរស័ព្ទដៃ Samsung Galaxy S6 Edge ក៏ត្រូវបានប្រសិទ្ធិនាមជា «កំពូលទូរស័ព្ទដៃស្មាតហ្វូនគ្មានពីរ» និង «ជាទូរស័ព្ទដៃអែនឌ្រូយល្អបំផុតប្រចាំឆ្នាំ២០១៥នេះ» ពីសមាគមន៍ GSMA បានមកដល់កម្ពុជាយើងហើយ ជាមួយនឹងលក្ខណៈពិសេសអស្ចារ្យគ្មានគូប្រៀប។
យោងតាមសម្តីរបស់លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយ បានឲ្យដឹងថា «ទូរស័ព្ទដៃស្មាតហ្វូនSamsung Galaxy S6 និង S6 Edgeគ្រោងនឹងសម្ពោធដាក់លក់ជាផ្លូវការនៅក្នុង សប្តាហ៍ទី៤ ខែមេសា ឯណោះទេតែដោយឡែកនៅប្រទេសកម្ពុជាយើងត្រូវបានទទួលការអនុញ្ញាតិជាពិសេស ឲ្យលក់មុនប្រទេសមួយចំនួននៅលើពិភពលោកមួយថ្ងៃជាពិសេស គឺនៅថ្ងៃអាទិត្យ ទី១២ មេសានេះ ចាប់ពីម៉ោង ៦ កន្លះ ដល់ ៨ ល្ងាច នៅផ្សារទំនើបសូរិយា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររបស់យើង»។
លោកបានបន្ថែមថា «នៅប្រទេសមួយចំនួន រូបរាងពិតរបស់ Samsung Galaxy S6 និង S6 Edge មិនទាន់បានដាក់បង្ហាញជាផ្លូវការផង តែដោយឡែកស្រុកខ្មែរយើង មិនត្រឹមតែលក់ពិសេសមុនគេនោះទេ រីឯតម្លៃវិញលក់រឹតតែពិសេសទៅទៀត។ Samsung Galaxy S6 នឹងលក់ជូនក្នុងតម្លៃតែ ៦៩០ដុល្លារ ចំណែកឯកំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 Edge នឹងដាក់ក្នុងតម្លៃត្រឹមតែ ៨០០ដុល្លារតែប៉ុណ្ណោះ។ ហើយរឹតតែអស្ចារ្យជាងនេះទៅទៀត រាល់ការទិញទូរស័ព្ទបួននាក់ម្តង នឹងមានឱកាសចាប់ឆ្នោតយករង្វាន់ Samsung Galaxy Tab S 8.4” មួយគ្រឿងថែមទៀត»។
គួរបញ្ជាក់ថា Galaxy S6 និង Galaxy S6 Edge ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត អំពីលោហធាតុ ជាមួយកពា្ចក់រឹងមាំ ដើម្បីផ្តល់នូវភាពទាន់សម័យ រំភើប និងថ្លៃថ្នូរដល់អតិថិជនគ្រប់រូប។ ទាំងការងារ Design ស្នាដៃ និងសមត្ថភាពដល់កំពូលធ្វើឲ្យ Galaxy S6 និង Galaxy S6 edge ត្រូវបានលេចចេញជារូបរាងដែលធ្វើឲ្យបណ្តាញសារព័ត៌មានល្បីៗពាសពេញពិភពលោកក៏ដូចជាសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាផងដែរ មានការចាប់យ៉ាងខ្លាំងព្រមទាំងផ្តល់នូវទស្សនៈវិជ្ជមានបំផុតពី Reuters UK, BBC News, CNN Money, Financial Times, Bloomberg Business, NCBC, Business Insider, CNET, Time ជាដើម។
សូមកុំឲ្យឱកាសពិសេសនេះ ខកខានឲ្យសោះ! ត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ! ជួបគ្នាថ្ងៃអាទិត្យនេះ នៅផ្សារទំនើបសូរិយា បរិវេណខាងមុខ។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនួន ៣០៧០០០នាក់ នៅទូទំាង ៨៤ ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន១៩៦ពាន់លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com
អត្ថបទ៖ ពាណិជ្ជកម្ម