
- 2015-02-05 21:23:24
- គន្លឹះ
ចង់បិទ Pirate Kings ឬហ្គេមផ្ញើរំខានផ្សេងៗ តែកន្លះនាទី
- 2015-02-05 21:23:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បិទ Pirate Kings ឬហ្គេមផ្ញើរំខានផ្សេងៗ តែកន្លះនាទី
ចន្លោះមិនឃើញ
ថ្មីៗនេះម្ចាស់គណនី Facebook មួយចំនួនបានត្អូញត្អែថា គេត្រូវបានរំខានដោយការផ្ញើសារអញ្ជើញ (Invite) ឲ្យលេងហ្គេមផ្សេងៗ ជាពិសេស Pirate Kings លើបណ្ដាញសង្គមមួយនេះ។ តាមពិតទៅ អ្នកអាចបិទមិនឲ្យមានការអញ្ជើញឲ្យលេង Pirate Kings ឬហ្គេមផ្សេងៗទៀត ដោយប្រើពេលត្រឹមតែកន្លះនាទីប៉ុណ្ណោះ។ ចង់ដឹងពីរបៀបនៃការបិទការរំខាននេះ សាកតាមវិធីខាងក្រោម៖
១) ចុចត្រង់ Notification នៃ Facebook របស់អ្នក រួចចុចសញ្ញា X ត្រង់ហ្គេមដែល Invite អ្នក ដើម្បីបញ្ឈប់ការទទួលការអញ្ជើញនេះតទៅទៀត។ (មើលរូប)
២) ក្រោយពីចុចសញ្ញា X រួច ចុចពាក្យ Turn Off
៣) ជំហានបន្ទាប់ ចុចប៊ូតុងខាងលើ ផ្នែកខាងស្ដាំបង្អស់ រួចជ្រើសយក Settings
២) បន្ទាប់មក ចុចលើពាក្យ Blocking នៅផ្នែកខាងឆ្វេង
៣) ជ្រើសយក Block apps ដោយវាយឈ្មោះហ្គេមនោះ (ឧ. Pirate Kings) ត្រង់ Black apps។ លើសពីនេះ បើមាន Friend ណាឧស្សាហ៍ Invite អ្នកឲ្យលេងហ្គេមណាមួយច្រើនដង ជ្រើសយក Block app invites ហើយវាយឈ្មោះ Friend នោះត្រង់ Block invites from ជាការស្រេច។
-អានអត្ថបទ៖ គន្លឹះដ៏ឆ្លាតវៃសម្រាប់អ្នកលេងFacebook កុំអោយគេខឹង
ប្រភព៖ facebook