- 2024-01-29 04:13:44
- ព័ត៌មាន
បន្ទាប់ពីរន្ធ USB-C ឥឡូវ Apple ត្រូវបង្ខំចិត្តកែសម្រួល iOS, Safari និង App Store ថែមទៀត
- 2024-01-29 04:13:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីរន្ធ USB-C ឥឡូវ Apple ត្រូវបង្ខំចិត្តកែសម្រួល iOS, Safari និង App Store ថែមទៀត
ចន្លោះមិនឃើញ
បន្ទាប់ពីការផ្លាស់ប្តូរដ៏ធំបំផុតនូវរន្ធ USB-C ឥឡូវនេះក្រុមហ៊ុន Apple បានប្រកាសកែប្រែថ្មីទៅលើ iOS, Safari និង App Store បន្ថែមទៀតហើយសម្រាប់តំបន់អឺរ៉ុប ដើម្បីអនុវត្តតាមច្បាប់ថ្មីរបស់សហភាពអឺរ៉ុប គឺច្បាប់ទីផ្សារឌីជីថល (Digital Markets Act)។ ការផ្លាស់ប្តូរទាំងនេះ នឹងធ្វើឡើងក្រោយពេល Apple បញ្ចេញ iOS 17.4 នៅអំឡុងខែមីនាខាងមុខ។
១-iOS
Apple នឹងអនុញ្ញាតឱ្យដំឡើងកម្មវិធី App ខាងក្រៅនៅលើ iOS បាន។ យ៉ាងណាមិញ ក្រុមហ៊ុនអះអាងថា វានឹងបង្កហានិភ័យចំពោះអ្នកប្រើប្រាស់ ដោយសារ App ខាងក្រៅទាំងនោះ អាចផ្ទុកមេរោគ ដូច្នេះក្រុមហ៊ុន Apple នឹងបង្កើតជា «ការពិនិត្យមើលជាមុនសិន» ឬ Baseline Review សម្រាប់ App ទាំងអស់នោះ ហើយការត្រួតពិនិត្យនឹងធ្វើឡើងដោយមនុស្សផង និងដោយស្វ័យប្រវត្តិផង។
២-Safari
នាពេលខាងមុខបន្ទាប់ពីអាប់ដេតទៅ iOS 17.4 ហើយនោះ Safari គឺលែងជា Browser ដើមរបស់ឧបករណ៍ Apple ដូចជា iPhone និង iPad ទៀតហើយ។ មានន័យថា អ្នកប្រើប្រាស់ អាចជ្រើសរើស Browser ណាមួយក៏បានធ្វើជា Browser ដើម ឬហៅថា Default Browser។ ក្នុងនោះ Apple នឹងបង្ហាញផ្ទាំងជ្រើសរើសថ្មីមួយនូវបញ្ជី Browser សម្រាប់ default នៅពេលអ្នកប្រើប្រាស់ចូលក្នុង Safari ក្រោយអាប់ដេត iOS 17.4។
៣-App Store
នៅតំបន់អឺរ៉ុប iOS App នឹងបង់កម្រៃជើងសារ ១០% (សម្រាប់ developer និង Subscrption) បន្ទាប់ពីឆ្នាំដំបូងរបស់ពួកគេ ឬបង់ ១៧% ទៅលើប្រតិបត្តិការសម្រាប់ទំនិញ និងសេវាឌីជីថល។ ជាមួយគ្នានោះ iOS App អាចប្រើប្រាស់ដំណើរការបង់ប្រាក់របស់ App Store ដោយបង់បន្ថែម ៣% ផងដែរ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB