• 2023-08-25 02:51:23
  • ព័ត៌មាន

Galaxy Z Fold5 បំពាក់នូវកំពូលឈីប Snapdragon 8 Gen 2 for Galaxy ដំណើរការកម្មវិធីលឿនអស្ចារ្យ លេងហ្គេមកម្សាន្តបានយ៉ាងរលូន…!!

  • 2023-08-25 02:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យនេះហើយត្រូវដើរឱ្យទាន់បច្ចេកវិទ្យាដ៏ទំនើបបានអ៊ែម…! ជាមួយកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold5 ជំនាន់ថ្មីនេះ នឹងផ្ដល់ឱ្យលោកអ្នកនូវបទពិសោធន៍ដ៏អស្ចារ្យលើសពីស្មាតហ្វូនដែលអ្នកធ្លាប់ប្រើ។

ហើយថ្ងៃនេះ យើងនឹងមកដឹងពីលក្ខណៈសម្បត្តិដ៏ពិសេសរបស់ Galaxy Z Fold5 ទាំងអស់គ្នា…! ថាតើមានអ្វីប្លែក…មានអ្វីថ្មី…ដែលអាចទាក់ចិត្ត…ទាក់បេះដូងអ្នកប្រើប្រាស់ខ្លះ? តោះ!

*Galaxy Z Fold5

  • ប្រព័ន្ធដំណើរការល្បឿនលឿន៖ បំពាក់នូវកំពូលបន្ទះឈីប Snapdragon 8 Gen 2 for Galaxy ដែលធ្វើឱ្យរាល់ការបំពេញការងារប្រចាំថ្ងៃកាន់តែរលូន…មិនទាក់…មិនតឹងទ្រូង…! រឹតតែអស្ចារ្យក្នុងការលេងកម្សាន្តកាន់តែជក់អារម្មណ៍…ជក់ដៃតែម្ដង…! ជាពិសេស មានប្រព័ន្ធរក្សាកម្ដៅបានយ៉ាងល្អ ទោះលេងយូរយ៉ាងណាក៏ល្បឿនមិនធ្លាក់ផងដែរ…មិនធ្វើឱ្យយើងពិបាកលេង ឬខូចអារម្មណ៍នោះឡើយ។ មិនតែប៉ុណ្ណោះ ជាមួយនឹងថាមពលថ្មខ្លាំង រហូតដល់ 4,400mAh ការប្រើប្រាស់ថ្មបានពេញមួយថ្ងៃដោយមិនបារម្ភ…រីឯការលេងកម្សាន្តវិញបានឡើងម៉ាឆ្អែត…!
  • កាន់តែពិសេសអស្ចារ្យជាមួយ Galaxy Z Fold 5 អាចទស្សនាមាតិកាផ្សេងៗបានយ៉ាងងាយស្រួលដោយមិនបាច់ប្រើដៃនោះទេ។

នេះហ៊ាននិយាយបានថា Samsung Galaxy Z Fold5 គឺជាស្មាតហ្វូនអេក្រង់បត់ដ៏អស្ចារ្យដែលផ្ដល់ឱ្យអ្នកប្រើប្រាស់នូវកំពូលបទពិសោធន៍ដ៏សម្បូរបែបជាមួយមុខងារពិសេសៗជាច្រើន…!

កាន់តែពិសេស សម្រាប់អតិថិជនដែលបានធ្វើការដាក់ Pre-order កាលពីថ្ងៃទី 27 កក្កដា រហូតដល់ថ្ងៃទី 10 សីហា 2023 លោកអ្នកអាចមកទទួលយកផលិតផលចាប់ពីថ្ងៃទីនេះតទៅ អាស្រ័យតាមទីតាំងដែលលោកអ្នកបានកក់។

សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីប្រូម៉ូសិន Pre-Order អតិថិជនទាំងអស់ទទួលបានការថែម ជូនដូចខាងក្រោម៖

Galaxy Z Flip5

  • ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

  • ទទួលបាន Flipsuit Case + Travel Adapter 25W + Front Protection Film សម្រាប់អេក្រង់ខាងមុខ

  • ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែល មានតម្លៃ $100

  • ថែមទាំងទទួលបាននូវស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)

Galaxy Z Fold5

  • ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 512GB ទទួលបាន 1TB)

  • ទទួលបានកញ្ចប់ Note Package (Travel Adapter 25W+ Slim S-pen Case) + Front Protection Film សម្រាប់អេក្រង់ខាងមុខ

  • ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែល មានតម្លៃ $150

  • ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ) ផងដែរ។

សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យ
ទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូ ទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥត គិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី